ភាគ៧ : អូនមិនកើតអីមែនទេ?

1.1K 80 0
                                    

"ថេយ៍!..."ថេយ៉ុងគ្រវីក្បាលតិចៗ ជាមួយទឹកមុខមិនសូវជឿនឹងអ្វីដែលបានឃើញ អ្វីដែលបានដឹង វាដូចជាលឿនពេកសម្រាប់គេ គេធ្វើចិត្តទទួលយករឿងនេះមិនទាន់បានឡើយ ។ ថេយ៉ុងឈានជើងថយក្រោយ2-3ជំហាន មុននឹងបង្វែខ្លួនរត់ចេញពីលោកគីមនិងជុងហ្គុក ទោះត្រូវរាងសង្ហារស្រែកហៅឈ្មោះគេ ក៏គេមិនងាកមករកវិញ ។

"លោកពូកុំទាន់ពិបាកចិត្តច្រើនអី ចាំខ្ញុំព្យាយាមនិយាយឲ្យគេយល់ ជូនកាលមកពីភ្លាមៗពេក ទើបគេទទួលយកមិនទាន់បាន លោកពូកុំគិតច្រើនអី"

"ពូសង្ឃឹមលើឯងហើយណា"

"បាទ! ចឹងខ្ញុំសុំទៅតាមគេសិនហើយ"ក្រោយនិយាយប្រាប់លោកគីមឲ្យសម្រួលអារម្មណ៍ហើយ នាយក៏ងើប រត់ចេញទៅខាងក្រៅ ដើម្បីទៅតាមរាងល្អិត មិនដឹងថាគេរត់ទៅដល់អីដល់ណាហើយទេ ។

@តាមផ្លូវ

ព្រះអាទិត្យកំពុងតែបញ្ចេញកម្ដៅទៅតាមដណើរនៃរង្វិលជុំរបស់វា ដោយមិនខ្វល់ថា តើមានមនុស្សប៉ុន្មាននាក់ដែលក្ដៅ? ហើយប៉ុន្មាននាក់ដែលមិនក្ដៅ? សំខាន់ពេលនេះជាពេលរសៀល ជាពេលដែលវាកំពុងពេញនឹងបញ្ចេញកម្ដៅឲ្យក្ដៅខ្លាំង ។ ងាកមកមើលរាងល្អិតឯណេះវិញ ពេលនេះកំពុងដើរទៅជារឿយៗលើដងផ្លូវ កន្លែងខ្លះមានដើមឈើជាម្លប់ តែកន្លែងខ្លះក៏គ្មាន ទើបធ្វើឲ្យគេដើរនៅក្រោមពន្លឺព្រះអាទិត្យយ៉ាងគួរឲ្យស្រណោះ ។ ខួរក្បាលរបស់គេ កំពុងវិលវល់ គេមិនដឹងថាគួរគិតអ្វីបន្តទេ លោកប៉ា? អ្នកម៉ាក់? ពាក្យទាំងនេះកុំថាឡើយតែហៅ សូម្បីតែគិតចង់ហៅ ក៏គេហាមាត់មិនចេញដែរ ។ រយៈពេល១៨ឆ្នាំ ដែលគេរស់នៅខ្វះភាពកក់ក្ដៅពីម្ដាយឪពុក ខ្វះក្ដីស្រឡាញ់ពីមនុស្សជុំវិញខ្លួន រស់នៅជាជីវិតតែលតោល ចង់ឲ្យគេសើចបាន ទាល់តែបង្ខំចិត្តធ្វើជាសើច ហើយពេលនេះ បែរជាមកឲ្យគេជួបនឹងគ្រួសារ ជួបនឹងឪពុកបង្កើត កំឡុងពេលដែលគេលែងនឹកនា លែងខ្វល់ខ្វាយ ពីពួកគាត់ លែងចង់បានក្ដីស្រឡាញ់ លែងចង់បានភាពកក់ក្ដៅពីពួកគាត់បែបនេះឬ? ចុះពេលដែលគេខ្វះវា តើពួកគាត់នៅទីណា? ពួកគាត់មានដឹងទេ ថាគេលំបាក គ្រាំគ្រាចិត្តស្ទើរគ្រប់រឿង?

"ថេយ៍!...."សម្លេងដង្ហោយហៅឈ្មោះរាងល្អិតឡើងភ្លាត់សម្លេង ស្របពេលប្រអប់ដៃរបស់ជុងហ្គុក លូកស្រវាទាញរាងកាយដែលដើរធ្មឹងៗដូចមនុស្សគ្មានវិញ្ញាណមកខាងក្រោយវិញ ឱបផ្អឹបនឹងដើមទ្រូងមាំរបស់នាយ ដោយសារមុននេះ ថេយ៉ុងដើរមិនចាប់ភ្លឹក ថាផ្លូវដែលគេបម្រុងដើរចូល ជាផ្លូវដែលរថយន្តឆ្លងកាត់ បន្ទាប់ពីភ្លើងនៃភ្លើងចរាចរណ៍លោតមកជាពណ៌ខៀវវិញ មុននេះបើនាយរត់ចុះពីឡានមកមិនទាន់ តើថេយ៉ុងរបស់នាយទៅជាយ៉ាងណា?

"ជុង???"ថេយ៉ុងងើយមើលមុខរាងសង្ហារទាំងមុិងមុាំង ខណៈកែវភ្នែកងាកទៅក្រោយខ្នង ឃើញឡានបើកចុះឡើងៗពេញផ្លូវ ហេតុអីបានជាគេមិនដឹងសោះថានោះជាផ្លូវធំ?(វីសឡាប់🥺)

"អូនមិនកើតអីមែនទេ?"ជុងហ្គុកទាញមុខរាងល្អិតមក មុននឹងសួរឡើងដោយទឹកមុខព្រួយបារម្ភ ដឹងទេ? មុននេះ បេះដូងរបស់នាយស្ទើរឈប់លោតទៅ ហើយ បើថេយ៉ុងរបស់គេកើតអីទៅ គេនឹងបន្ទោសខ្លួនឯងអស់មួយជីវិត ។

"...."ថេយ៉ុងមិនតប បានត្រឹមគ្រវីក្បាលជំនួសចម្លើយ ទើបជុងហ្គុកប្រញាប់កាន់ដៃរាងល្អិតត្រឡប់ទៅឡានវិញ ។ ក្រោយឲ្យថេយ៉ុងចូលទៅក្នុងឡានហើយ នាយក៏ចូលទៅកន្លែងបើក ទើបចាប់ផ្តើមបញ្ឆេះឡានបើកសម្ដៅទៅខុនដូររបស់នាយ ព្រោះពេលបែបនេះ ចង់នាំគេទៅភូមិគ្រឹះវិញក៏មិនកើត បើទៅផ្ទះជួលរបស់គេ ក៏វានៅឆ្ងាយជាងខុនដូរនាយដែរ ។

TO BE CONTINUED...

❤️ក្ដីស្រឡាញ់❤️ [Completed✓✨]Dove le storie prendono vita. Scoprilo ora