ភាគ១ : ខ្ញុំគ្មានចេតនាទេ

2.5K 127 3
                                    

រស់នៅក្នុងជីវិតមួយ តែងត្រូវការក្ដីស្រឡាញ់ពីមនុស្សជុំវិញគ្នា តែសម្រាប់ក្មេងតូចម្នាក់នេះវិញ តាំងពីស្គាល់ពន្លឺថ្ងៃ គេមិនដែលទទួលបានក្ដីស្រឡាញ់ពីនរណាម្នាក់ឡើយ មិនថាគ្រួសារ ឬក៏មនុស្សរស់នៅក្នុងសង្គម ជុំវិញខ្លួនរបស់គេ ។

គីម ថេយ៉ុង ជាក្មេងកំព្រា តាំងពីមិនទាន់ដឹងក្ដី ដោយសារតែមានឪពុកម្ដាយដែលខ្វះទំនួលខុសត្រូវ បង្ករកំណើតមកឲ្យគេហើយ បែរជាយកគេទៅបោះបង់ចោលមុខមណ្ឌលកុមារកំព្រា ។ ថេយ៉ុងត្រូវរស់នៅ ក្រោមការគ្រប់គ្រងអ្នកមើលថែក្មេង តាំងពីកើតរហូតដល់ពេលនេះ គេមានអាយុ18ឆ្នាំទៅហើយ ។ ការរស់នៅជាមួយមនុស្សច្រើន វាមិនមែនជារឿងដែលល្អនោះទេ ថេយ៉ុងតែងទទួលបានការស្អប់ខ្ពើមពីមិត្តផ្សេងទៀត ដែលនៅក្នុងមណ្ឌលនេះដូចគ្នា ប៉ុន្តែមិនមែនទាំងអស់ទេដែលស្អប់គេនោះ ក៏នៅមានពីរបីនាក់ដែលចូលចិត្តគេដែរ ។

កាន់តែធំ គេកាន់តែត្រូវការ ការចំណាយជាច្រើន ចំណាយលើរបស់ប្រើប្រាស់ផ្ទាល់ ចំណាយលើចំណីអាហារ រួមនឹងការចំណាយទៅលើក្មេងៗនៅក្នុងមណ្ឌលខ្លះៗដែរ ទោះអ្នកគ្រប់គ្រងមិនបានសុំឲ្យគេជួយ តែគេនៅតែចង់ជួយដល់ប្អូនៗបានខ្លះ បើរង់ចាំជំនួយ ប្អូនច្បាស់ជាមិនសូវបានញាំឆ្ងាញ់ឡើយ ។ ថេយ៉ុងត្រូវរកការងារធ្វើដោយខ្លួនឯង គេបានសុំអ្នកគ្រប់គ្រងចេញទៅនៅខាងក្រៅ ពួកគេក៏មិនបានហាម ព្រោះវ័យរបស់គេ ក៏សមល្មមនឹងអាចមើលថែខ្លួនឯងបាន ។ តែទោះជាគេចេញ គេក៏មិនដែលភ្លេចទីនេះឡើយ ពេលបើកប្រាក់ខែម្ដងៗ គេតែងទិញរបស់ញាំនិងរបស់លេងជាច្រើនទៀតមកឲ្យប្អូនៗនៅមណ្ឌល ក្មេងៗសប្បាយចិត្តណាស់រាល់ពេលឃើញថេយ៉ុងមក ព្រោះពេលគេមក តែងមានរបស់ឆ្ងាញ់មកជាមួយដែរ ។

ថ្ងៃនេះក៏ដូចគ្នា ជាថ្ងៃដែលថេយ៉ុងបើកប្រាក់ខែរួច គេបានទិញរបស់លេងមកជាច្រើន ពេលនេះកំពុងលេងបាលជាមួយប្អូនៗនៅសួនក្នុងបរិវេន

"ចាប់មកៗ!..."ថេយ៉ុងបណ្ដើរបាល់ដោយមានក្មេងរត់ដេញចាប់បាល់ពីគេ ។ ទោះជាមិនសូវជាលឿន ប៉ុន្តែក្មេងៗនៅតែដណ្ដើមបាល់ពីគេមិនបានដដែល ។

❤️ក្ដីស្រឡាញ់❤️ [Completed✓✨]Where stories live. Discover now