Part 01

4.2K 201 2
                                    

Busan.....

"Jungkookie!!!" លោកយាយរបស់ Jungkook ដើរញាប់ជើងសំដៅមកទទួលចៅប្រុសពៅដែលទើបតែធ្វើដំណើរពី Seoul មកដល់ស្រុកកំណើតរបស់ឪពុក។ស្នាមញញឹមលោកយាយលេចឡើងមិនរលត់ កាលដែលបានជួបជាមួយចៅប្រុសដែលគាត់តែងនឹករលឹកកន្លងមក។

"Amah!!!" អ្នកកំលោះបោះជំហានវែងៗទៅរកលោកយាយរបស់ខ្លួន ស្របជាមួយនឹងសំឡេងស្រទន់ក្រអួនក្រអៅ ក្រោយមកក៏បញ្ឈប់ជំហានជើង បន្ទន់ជង្គង់ចុះបន្ដិចឱបកាយលោកយាយចំណាស់ដោយការរលឹកនឹកនាព្រោះតែខានជួបលោកយាយជាទីស្រឡាញ់ជាយូរមកហើយ។

"យាយនឹកចៅខ្លាំងណាស់!! ខានជួបយូរឥឡូវពេញកំលោះកាន់តែសង្ហា យាយមើលចៅខ្លួនឯងសឹងតែមិនស្គាល់" គាត់លើកសរសើរឲ្យអ្នកកំលោះចាប់ផ្ដើមអៀនភ្លាម ពេលដែលបានឱបរួច ការនឹករលឹកក៏ស្បើយបានខ្លះ។

"បាទ!! ចៅក៏នឹក Amah ដូចគ្នា! នឹកខ្លាំងជាង Amah នឹកខ្ញុំ" Jungkook បង្ហាញចេញចរិតទន់ភ្លន់របស់ខ្លួនជាមួយនឹងជីដូនបង្កើត ប្រកបដោយភាពស្និទ្ធស្នាល បែបនេះហើយបានជា Amah ស្រឡាញ់និងយល់ចិត្តគេខ្លាំង លើសចៅដទៃទៀត។

_______

ពេលរសៀល.....

"អេ! ល្ងាចនេះឯងទៅលេងនៅចុងភូមិទេ?" Seojun ជាអ្នករស់នៅទីនេះ ហើយក៏ជាមិត្តរបស់ Jungkook ម្នាក់ដែរ។ ឥឡូវពួកគេកំពុងតែអង្គុយលេងនៅក្នុងខ្ទមតូចមួយដែល ប្រក់ដំបូលដោយស្បូវស្លឹកវែងៗរឹងគគ្រាត នឹងមានដើមឈើដ៏ធំមួយដើមដុះកៀកនឹងខ្ទមតូចបែកមែកសាខាជាក្លាយម្លប់ដ៏ត្រជាក់ ថែមទាំងមានខ្យល់បក់ត្រសៀកៗធ្វើឲ្យបរិយាកាសកាន់តែល្អ ធម្មជាតិគួរឲ្យចង់រស់នៅ។

"យើងដឹងតែទៅហើយ មិនងាយមាននោះទេ យូរៗម្ដងច្បាស់ជាសប្បាយមិនខាន" Mingyu ប្រញាប់ឆ្លើយភ្លាមៗ ជាមួយនឹងទឹកមុខដ៏រីកស្រស់ស្រាយរបស់គេ មិនដឹងថាមានអ្វីល្អណាស់ណាទៅ បានជាមើលទៅគេដូចជារំភើបបែបនេះ។

"....." Jungkook & Eunwoo មិត្តទាំងពីរនាក់ដែលធ្វើដំណើរពី Seoul មកដល់ទីនេះស្ងាត់មាត់ឈឹង សម្លឹងមើលមុខ Seojun & Mingyu ឆ្លាស់គ្នា បែបមិនយល់ ថាយប់នេះមានអ្វីពិសេសបានជាមកបបួលទៅលេងនៅចុងភូមិ? ហើយក៏រង់ចាំឲ្យអ្នកដែលនាំអាតបរិយាយឲ្យកាន់តែច្បាស់។

ម្ចាស់ជីវិតWhere stories live. Discover now