ភាគទី ៦៥

Start from the beginning
                                    

« មិនអាចស្រាតនៅទីនេះបានទេ ចូលបន្ទប់ទឹកវិញទៅ ភ្លាម!! » កែវភ្នែកដែលធ្លាប់តែគួរឲ្យស្រឡាញ់ ពេលនេះក៏បើកធំៗសម្លុតគម្រាមដាក់លោកប្ដីចរិតក្មេងយ៉ាងគួរឲ្យខ្លាច នាំឲ្យរាងសង្ហារលួចក្នក់ក្នាញ់ក្នុងចិត្តតែក៏មិនតវ៉ាបែរជាបញ្ចេញទឹកភ្នែកតួកម្សត់មក ទៅវិញ ។

« TaeTae សម្លុតអូន TaeTae តាច(កាច) ហ្អា៎ Kookoo ខ្លាច... » Jungkook ពេបមាត់ធ្វើជាយំ ញាក់ស្មារទទ្រើតឲ្យ Tae បាត់ខឹងអស់ ជំនួសមកវិញ នូវក្ដីអាណិត មិនគួរណាគេមកស្រែកដាក់អ្នកជំងឺបែប នេះនោះទេ ។

« ក៏បាន TaeTaeខុស TaeTaeសុំទោស ម៉ោះ!! TaeTae នាំទៅងូតទឹក » ថាហើយរាងតូចក៏ទាញ កន្សែងមករុំចង្កេះឲ្យរាងក្រាសរួចដឹកដៃចូលទៅក្នុងបន្ទប់ទឹកមុននឹងចេញមកយកខោអាវដើម្បីទុកផ្លាស់ ប្ដូរឲ្យទាំងរបស់ Jungkook និងខ្លួនឯង ។ ពេលរួចហើយ Tae ក៏លាយទឹកក្ដៅឧណ្ហៗក្នុងអាងសម្រាប់លោកប្ដីស្របពេលដែលនាយឈរតាមមើលពី ក្រោយដោយស្នាមញញឹមនៃក្ដីស្រឡាញ់ជ្រាល ជ្រៅបំផុត បែបនេះហើយទើបគេហៅថាប្រពន្ធពិត ប្រាកដ ជាប្រពន្ធដែលនៅក្បែរនិងមើលថែពេលដែលប្ដីមិនស្រួលខ្លួន Tae សុខចិត្តទ្រាំលំបាកខ្លួនឯង ដើម្បីថែទាំប្ដីវិកលចរិតដូចជាគេពេលនេះ នាយគិត ហើយថារាងតូចពិតជាសាកសមទទួលបានក្ដី ស្រឡាញ់ពីគេយ៉ាងប្រាកដណាស់ ។

« TaeTae លាយទឹករួចហើយ Kookoo ឆាប់ងូត ទឹកហើយស្លៀកខោអាវនេះទៅ អូខេ? » រាងតូច ងាកមករៀបរាប់ប្រាប់នាយមុននឹងដើរចេញទៅតែ Jungkook ក៏ស្ទុះអោបដៃគេភ្លាម ។

« អូនអត់ចេះងូតតែឯងហ្អេ៎ TaeTae ងូតពីរនាក់អូនទៅណា៎ TaeTae ណា៎ » Jungkook ធ្វើភ្នែកម៉ក់ៗអង្វរគេ ។

« យីស!! មិនបានទេ Kookoo ធំហើយត្រូវងូតទឹក ដោយខ្លួនឯងចាំពេលងូតហើយហៅ TaeTae ក៏បាន ដែរ » រាងតូចរកលេសគេចវេសភ្លាម បើឲ្យងូតទឹកជាមួយគ្នា គេខ្លាចកើតមានអារម្មណ៍ធ្វើអីផ្ដេសផ្ដាសដាក់នាយក្នុងស្ថានភាពពេលនេះណាស់ ចង់ថាគេ រោគចិត្តក៏បានតែអ្នកណាប្រើឲ្យរាង Jungkook សង្ហារមាំទាំគួរឲ្យស៊ីបែបហ្នឹងធ្វើអី?

« អូនមានធំណា៎ អូននៅតូចញិចប៉ុនកូនដៃហ្នឹង TaeTae មើលនៀក » ថាហើយ គេក៏ដោះឆ្នុកកន្សែងបង្ហាញខ្លួនប្រាណសាច់ដុំនិងកូនប្រុសដែលសម្ងំលាក់ខ្លួនឲ្យរាងតូចឃើញពេញៗទើប Tae រហ័សបែរខ្នងភ្លាម ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now