ភាគទី ៦៣

Start from the beginning
                                    

@New Day

_ ទីបំផុត Tae ក៏ត្រូវតែទៅសាលាឲ្យទាល់តែបាន ដោយមាន Yoongi ទៅទទួលគេហើយជូនទៅតាមផ្លូវជាមួយគ្នានឹង Jimin តែពេលមកដល់ផ្ទះគេក៏បានឃើញលោកប៉ា Jimin កំពុងតែលើកកេសផ្លែឈើ ដាក់ឡានដឹកផ្លែឈើរបស់គាត់ ភ្លាមនោះនាយកម្លោះ Yoongi ក៏ចុះមកជួយដោយមិនស្ទាក់ស្ទើរ ។

« លោកពូ!! ចាំខ្ញុំជួយ » ថាហើយ នាយក៏មូរដៃអាវលើកកេសធ្ងន់ៗអស់នោះដាក់បាំងក្រោយនៃឡានធ្វើឲ្យលោកប៉ាJimin សម្លឹងគេដោយមិនយល់ ។

« ពួកអ្នកមានដូចលោកក៏ចេះធ្វើការងារប្រើកម្លាំងធ្ងន់ៗចឹងដែរហ្អេ៎? » គាត់សួរដូច្នេះតែ Yoongi ក៏ញញឹមយ៉ាងរីករាយដាក់គាត់វិញ ។

« ហេតុអីទៅលោកពូ? មនុស្សយើងមានដៃនិងជើងដូចគ្នា មិនថាការងារស្រាលឬធ្ងន់ទេសុទ្ធតែអាចធ្វើបានដូចៗគ្នាតែទាំងអស់ហ្នឹង » Yoongi

« តែវាមិនគួរឲ្យជឿ មើលចុះ!! គ្រាន់តែតម្លៃខោអាវ លោកស្លៀកត្រង់នេះប្រហែលជាអាចចិញ្ចឹមគ្រួសារខ្ញុំបានកន្លះឆ្នាំឯណោះ នៅមានឡានរបស់លោកទៀត ខ្ញុំថាលោកកុំខ្ជះខ្ជាយពេលមានតម្លៃរបស់លោកមកលើគ្រួសារខ្ញុំទៀតអីជាពិសេសគឺកូនប្រុសរបស់ខ្ញុំ » ជាមនុស្សចាស់គឺបែបនេះ សង្ឃឹមថានិយាយត្រង់ៗឲ្យនាយស្ដាប់ហើយដកខ្លួនពី Jimin តែផ្ទុយទៅវិញ នាយកម្លោះដែលស្ដាប់លឺដូច្នោះហើយក៏តបតវិញដោយភាពជាកូនប្រុសដូចគ្នា ។

« ប៉ុន្តែខ្ញុំស្រឡាញ់ Jimin ពិតមែនលោកពូ!! ពួកយើងស្រឡាញ់គ្នាចិត្តនិងចិត្តមិនមែនព្រោះរបស់អស់នេះឯណា » Yoongi

« តែឋានៈពួកយើងមិនសមគ្នានោះទេ លោកគិតហ្អេ៎ថាគ្រួសារលោកអាចទទួលយកកូនប្រុសខ្ញុំបាននោះ? » Mr Park

« ពិតជាបាន ព្រោះខ្ញុំជាអ្នកដែលស្រឡាញ់ Jimin មិនមែនជាប៉ាម៉ាក់ខ្ញុំនោះទេ » Yoongi

« ច្បាស់ហើយហ្អេ៎ថាលោកប្រាកដប្រជាជាមួយកូនប្រុសខ្ញុំ? » Mr Park

« បាទច្បាស់ហើយ » Yoongi

« មិនស្ដាយក្រោយទេមែនទេ? » Mr Park

« បាទ!! » Yoongi ឆ្លើយម៉ាត់ៗមិនដំអក់ធ្វើឲ្យរាងតូច Jimin ដែលដើរមកឃើញនាយទទួលខុសត្រូវខ្លួនថ្នាក់នេះក៏រំភើបជាខ្លាំង ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now