ភាគទី ៦២

Start from the beginning
                                    

« ថាម៉េច? SooE? » អ្នកម៉ាក់លាន់មាត់ភ្លាមក្រោយស្ដាប់រាងតូចនិយាយចប់ គាត់និងប៉ា Jungkook ក៏ស្គាល់នាងដែរព្រោះកាលពីជាង៤ឆ្នាំ មុន កូនប្រុសគាត់ស្រឡាញ់នាងណាស់ ផ្គាប់ចិត្តនាងគ្រប់យ៉ាងហើយថែមទាំងប្រាប់ពួកគាត់ថានាយចង់រៀបការជាមួយនាងទៀតផង ប៉ុន្តែគ្រប់យ៉ាងត្រូវបាន ប្រែប្រួលក្រោយពេលដែល Jungkook ចាប់បានថានាងបោកប្រាស់យកលុយគេទៅឲ្យប្រុសផ្សេងទៀតទើបឈានដល់ការចែកផ្លូវគ្នាហើយតាំងពី ពេលនោះមក Jungkook ក៏មិនដែលគិតចង់ស្រឡាញ់អ្នកណាទៀត ខ្លាចបំផុតគឺការរៀបការទើបតែពេលបានស្គាល់គ្នាជាមួយ Tae ប៉ុណ្ណោះទើបគេ មានអារម្មណ៍បែបនោះជាថ្មី ចង់រៀបការ ចង់មើលថែក្មេងម្នាក់នេះរហូតដល់ដង្ហើមចុងក្រោយតែមិនដឹងថា ដង្ហើមចុងក្រោយរបស់គេនឹងឆ្លងផុតដំណាក់កាលសង្គ្រោះបន្ទាន់នេះឬក៏អត់នោះឡើយ ។

« បាទអ្នកម៉ាក់ ស្រីម្នាក់ឈ្មោះ SooE នោះថានាងមានកូនរបស់ Jung ព្រោះថ្ងៃដែលកូននិង Jung ឈ្លោះគ្នានោះគឺពួកគេស្រវឹងហើយក៏... » និយាយបានត្រឹមនេះ រាងតូចក៏អោនមុខចុះញ័របបូរមាត់ចង់យំពេលនឹកឃើញដល់ទង្វើក្បត់របស់អ្នកដែលខ្លួនស្រឡាញ់ ។ ឃើញបែបនេះ អ្នកស្រីJeon ក៏យល់ចិត្តហើយចូលទៅអោបលួងលោមគេ ។

« ម៉ាក់យល់ណា៎ថាកូនខូចចិត្តហើយស្អប់ Jung ប៉ុន្តែវាគ្រាន់តែជារឿងភ្លេចខ្លួនមួយពេលរបស់មនុស្សស្រវឹងប៉ុណ្ណោះ ចាត់ទុកថាយល់ដល់ម៉ាក់និងប៉ា កូនកុំស្អប់ Jung អីបានទេ? »

« ប៉ុន្តែស្រីនោះមានកូនរបស់ Jung ណា៎អ្នកម៉ាក់  ហ្ហឹកៗ...ក្មេងគ្មានកំហុសមិនដឹងរឿងអ្វី ខ្ញុំមិនចង់ឲ្យគេកំព្រាប៉ានោះទេ » Tae យំសសឹកអាណិតដល់ ក្មេងដែលចាប់កំណើតព្រោះរឿងស្មោគគ្រោករបស់មនុស្សធំពីរនាក់ ។

« ចាំម៉ាក់ចាត់ការឲ្យកូនកុំបារម្ភអី ដែលសំខាន់ពេលនេះ Jung កំពុងតែគ្រោះថ្នាក់ កូននៅផ្ដល់កម្លាំងចិត្តឲ្យប្ដីកូនសិនបានទេ? » លឺម៉ាក់ក្មេកនិយាយដូច្នោះ Tae ក៏សម្ងំមួយសន្ទុះគិតដល់មូលហេតុដែលរាងក្រាសត្រូវដឹកមកកាន់ទីនេះដោយសារតែគេ ទើបគេ យល់ព្រមទទួលដោយមិនស្ទាក់ស្ទើរ ។

_ ងាកមក Sooho វិញក្រោយពេលមានបញ្ហាធំកើតឡើងហើយគេក៏សម្រេចចិត្តជូន SooE ជាបងស្រីមកផ្ទះវិញ ពេលចតឡានទុករួចស្រេចហើយនាយក៏តាមមកសួរនាងនៅខាងក្នុងផ្ទះ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now