« អត់...អត់មានទេ កុំចេះតែនិយាយផ្ដេសផ្ដាស » Jimin រដាក់រដុបទាំងខ្មាសទាំងអៀន Yoongi ដែលសម្លឹងមុខគេពេញទំហឹងតែម្ដង ។

« នែ៎Jimin!! ឯងដឹងទេ ពូYoon លួចស្រឡាញ់ឯង យូរហើយណា៎? ពេលណាបានឯងព្រមបើកចិត្តឲ្យគាត់? » ដោយចង់ឲ្យមិត្តមានសង្សារ Tae ក៏សួរត្រង់ៗនៅចំពោះមុខគ្រប់គ្នាតែម្ដង មិនគិតទេឬថា Jimin អៀនសឹងតែជ្រែកដីនៅងាកមកនិយាយបន្លប់ Yoongi ថែមទៀត ។

« Tae និយាយផ្ដេសផ្ដាសទេ ពូកុំគិតអី » រាងតូចសើចបន្លប់តែក៏ភ្ញាក់ព្រើតពេលនាយកម្លោះចូលមក ចាប់ដៃតូចៗរបស់គេទាំងគូមកកាន់ កែវភ្នែកគេ បង្ហាញច្បាស់ណាស់ថាមិនបានលេងសើចទេ ។

« លោក...លោកពូ... » Jimin

« Tae មិនបាននិយាយផ្ដេសផ្ដាសទេគឺខ្ញុំស្រឡាញ់ Jimin ពិតមែន Jimin អាចស្រឡាញ់ខ្ញុំវិញបានទេ? » Yoongi

« គាត់សារភាពប៉ុណ្ណេះហើយ ល្មមៗស្រឡាញ់ទៅ កុំរើសពេក ន៎លោកប្ដី? » Tae ងាកមកអោបដៃរាងក្រាសទើប Jungkook ឈោងដៃអោបគេវិញ ។

« មែនហើយអូនសម្លាញ់ » Jimin កាលបើត្រូវនាយសារភាពភ្លាមៗបែបនេះ គេក៏ត្រៀមខ្លួនសឹងតែ មិនទាន់តែរាល់ទង្វើល្អៗដែល Yoongi ធ្លាប់ធ្វើដាក់គេធ្វើឲ្យបដិសេធមិនបាន គឺមានតែស្របតាមដំណើរ ប៉ុណ្ណោះ ។

« ក៏បាន ខ្ញុំយល់ព្រម » រាងល្អិតមិនប្រកែកធ្វើឲ្យនាយសង្ហារបានលឺហើយញញឹមរីកមុខរីកមាត់ត្រេកអរមុននឹងទាញកាយតូចទៅអោបជាប់ទ្រូង យ៉ាងណែន វាជាការពិតព្រោះនាយមិនមែនមនុស្សប្រភេទបែបឆាប់រំជួលចិត្តនោះទេ ទើបតែក្រោយ ពេលបានស្គាល់ Jimin ប៉ុណ្ណោះទើបអ្វីៗត្រូវបាន  ផ្លាស់ប្ដូរទៅជាស្រស់បំព្រងឡើងវិញក្នុងជីវិតរបស់នាយ ។

Skip៚

< ង៉ឺត!! > ល្ងាចបន្តិច Yoongi ក៏ជូន Jimin មកដល់ផ្ទះវិញខណៈពេលដែលលោកប៉ារបស់រាងតូចកំពុងឈរស្រោចទឹកផ្កានៅខាងមុខផ្ទះមើលមកដោយខ្សែភ្នែកមិនសូវជាពេញចិត្តប៉ុន្មានឡើយ ។

« ខ្ញុំចូលផ្ទះហើយណា៎ បងបើកឡានទៅផ្ទះប្រយ័ត្ន ប្រយែងផង » Jimin ផ្ដែផ្ដាំទៅនាយដោយប្ដូរសព្វនាមយ៉ាងផ្អែមល្ហែមធ្វើឲ្យរាងសង្ហារញញឹម ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now