ភាគទី១០

Start from the beginning
                                        

ឥឡូវញាំអានេះសិនទៅ ! "

– " អត់ទេទៅហើយ ! "

គេក៏ដើរទៅមុខមួយជំហានទៀតនាងក៏ស្រែកឃាត់។

– " ឈប់សិន ! "

– " យ៉ាងម៉េចទៀតហើយ ? គ្រាន់តែមិនចង់ញាំបាយក៏មិនបានដែរមែនទេ? "

– " មកនេះឱ្យឆាប់ ! បើថាមិនមកញាំទេ ! ថ្ងៃក្រោយខ្ញុំឈប់ធ្វើឱ្យហើយ ! មក

ឱ្យលឿន ! "

ហ្វូស៊ឺ គេរាងអេះអុញបន្តិចទើបឆ្លើយឡើង។

– ‌‌" បាន ! "

– ‌‌" និយាយស្រួលៗមិនចេះស្តាប់គ្នាទេបានតែវាយតើ ! "

កម្លោះដើរមុខសំយុងចុះទ្រោនៗដូចគេវាយទ្រោមសំដៅមកតុអង្គុយ

ញាំអាហារដែលនាងរៀបចំឱ្យ ញាំបណ្តើរគេលួចមើលមុខនាងតិចៗបណ្តើរ។

– " នៅជ្រែងចង្កេះកាន់វែកដល់ណា ? ម៉េចក៏មិនអង្គុយញាំជាមួយគ្នា ! "

នាងនិយាយហើបមាត់មួយចំហៀងរអ៊ូតិចៗ។

– " ហ៊ឹស ! ហៅស្រួលៗមិនចង់មកទេ ! បានតែឈប់ធ្វើឱ្យញាំតើ ! "

គេងើបមុខសួរដោយសំឡេងស្មើ :

– " ថ្មើនេះហើយនាង...អត់ទាន់រៀបចំខ្លួនផង ! នាងអត់ទៅធ្វើការទេអី ? "

នាងញញឹមទាំងបាយពេញមាត់ រួចលេបបាយចូលពោះសិនទើប

និយាយតបគេដោយទឹកមុខឌឺភ្នែកក្រឡើតក្រឡាប់បូញចុងៗមាត់។

– " ភ្នែកអូននៅមើលឃើញទេចៅហ្វាយ? "

– " ឃើញ...គឺឃើញតើ ! "

– " បើឃើញហេតុអីក៏នៅសួរទៀតចៅហ្វាយ? រឿងនេះមកពីអ្នកណាជាអ្នក

បង្ករ? ខ្ញុំទៅធ្វើការមិនទាន់មកពីចៅហ្វាយហ្នឹង ! នៅមិនទាន់ដឹងខ្លួន

ទៀត ! "

– ‌" ទៅមិនទាន់ក៏មិនអីដែរ ! ខ្ញុំគ្រាន់តែចង់សួរនាងថានាងទៅឬអត់? "

នាងលេបបាយមួយម៉ាត់ទៀតទើបនិយាយ.

– " ទៅគឺទៅហើយ ! "

– " អញ្ចឹងចាំខ្ញុំចាំនាង ! "

– " វាត្រូវតែអញ្ចឹងហើយ ! បើហ៊ានតែទៅចោលខ្ញុំ ! មកវិញដឹងគ្នាហើយ ! "

You've reached the end of published parts.

⏰ Last updated: Mar 17, 2021 ⏰

Add this story to your Library to get notified about new parts!

ទេពធីតាចិត្តវិទ្យាWhere stories live. Discover now