ហ្វូអឺ និយាយទាំងញញឹមមុខស្រស់ :
– " លីអ៊ីង ម្នាក់នោះគួរឱ្យស្រឡាញ់ណាស់ ! ខ្ញុំចូលចិត្តនាង ! "
– " បើចូលចិត្តឯងយកនាងទៅ ! បងឱ្យ ! "
ហ្វូអឺ លឺបែបនេះក៏ដាក់គូទមកអង្គុយជិតបងប្រុសសួរបញ្ជាក់។
– " បងនិយាយមែនអ្ហេះ? "
– " តែបើមានរឿងអីទទួលខុសត្រូវខ្លួនឯង ! "
– " កុំបារម្ភអីបងប្រុស ! ខ្ញុំចូលចិត្តស្រីចរិតអញ្ចឹង ! "
ហ្វូស៊ឺ ងក់ក្បាលបន្តិចនិយាយបន្ត :
– " អឺ ! ប្រយ័ត្នទ្រោមខ្លួនទៅ ! មើលបងជាគំរូស្រាប់ ! "
ក្រមុំពេបមាត់ដាក់ :
– " ឆឹស ! មនុស្សកំសាកដូចជាបង ! កុំចង់ធ្វើជាគំរូរបស់ខ្ញុំ ! "
– " មិនជឿក៏ហីទៅ ! លូកដៃមិនទាន់ដល់ភ្លើងផង ! ម៉េចនឹងស្គាល់រសជាតិ
រលាកនោះ ! "
ក្រមុំឆ្លើយទាំងមុខមាំ :
– " បងចាំមើលទៅ ! ក្នុងពេល៣ខែខ្ញុំនិងយកនាងឱ្យបាន ! "
®®®
វគ្គទី៧
កូនឆ្មាស្រមោលខ្លា
ពេលវេលាជាការសាកល្បង បន្ទាប់ពីរយៈពេលជាងមួយខែដែល
លីអ៊ីង អាចរស់នៅជាមួយ ហ្វូស៊ឺ មនុស្សគល់ឈើដុះស្លែរួចមក ថែមទាំងអាចកាច់
បំបាក់ធ្មុងគេបានទៀត ពេលនេះដល់ពេលវេលាដែលម្ចាស់ជ័យលាភី ត្រូវទៅ
ទទួលរង្វាន់នៅផ្ទះធំហើយ។
រាងខ្ពស់ស្រឡះឈរមុខកញ្ចក់តម្រង់ក្រវ៉ាត់ក សិតសក់ប៉ះឡើងលើ
ដូចជាក្មេងស្ទាវ បាញ់ទឹកអប់បន្ថែមក្លិនក្រអូប ពាក់អាវធំពីលើហើយដើរចេញក្រៅ
យ៉ាងសង្ហារទៅគោះទ្វាស្រីស្អាត។
// តុកៗៗ !!! //
– " អេ នាងមេខ្លា ! រួចនៅនាង ? ធ្វើខ្លួនជាង២ម៉ោងហើយណា ? "
សំឡេងដ៏ស្រទន់ស្រួយស្រែសមួយក៏បន្លឺឡើងតែរាងធ្ងន់បន្តិច។
YOU ARE READING
ទេពធីតាចិត្តវិទ្យា
Fantasyសង្ខេបរឿង ក្រមុំចិត្តវិទ្យាបែរជាទៅធ្វើការផ្នែកលក់នៅក្នុងក្រុមហ៊ុនមួយទៅវិញ។ អ្វីដែលមិននឹកស្មានគឺនាងត្រូវទទួលការងារមួយ គឺទៅកែប្រែលោកប្រធានរបស់ នាងដែលជាកូនប្រុសច្បងរបស់លោកអគ្គនាយកក្រុមហ៊ុនមួយនេះ ដែលល្បីតៗគ្នា ថា គេជាមនុស្សខ្ទើយចូលចិត្តស៊ីប្រុសនោះ។...
