– " អាប្រុសសំអុយ ! ដុះប្លោកមកធ្វើអីនាំតែប្រទើសខោទេ ! គ្រាន់តែដាំបាយ
មួយឆ្នាំងក៏មិនចេះដាំដែរ ! ហាឡើងសុទ្ធតែចង់រំលោភស្រី ! ភើយ ! "
គេឆ្លើយទាំងរត់ឥតងាកក្រោយ។
– " ដាំបាយខ្ញុំមិនចេះ ! តែរំលោភនាងខ្ញុំនឹងធ្វើឱ្យទាល់តែបាន ! "
– " មកៗ ! មកឥឡូវហ្នឹងមកខ្ញុំចាំ ! កាច់ឱ្យបាក់កម្តងមើ ! "
គ្រាំង !!!....សំឡេងបិទទ្វាក្រិប។ លីអ៊ីង ទៅដើរទៅយកអំបោសនិង
ប្រដាប់កើបសម្រាមមកបោសអំបែងចានដែល ហ្វូស៊ឺ ធ្វើបែកយកទៅចោលក្នុងធុង
សម្រាម ហើយយកឆ្នាំងបាយដែលខ្លោចចាក់ទឹកត្រាំ រួចយកឆ្នាំថ្មីមកដាក់ដាំ
បាយ។
– " បើថាខ្លួនឯងរវល់ទៅងូតទឹកទេឆ្នាំងអគ្គិសនីម៉េចមិនដាំ ! ទៅត្រដរអីដាំ
ឆ្នាំងហ្គាសហ្នឹង ? ប្រហែលមកពីឃើញខ្ញុំដាំតែឆ្នាំងហ្គាសហើយទេដឹង ?
មនុស្សអស់ធំហើយចាំតែគេប្រាប់ ! "
នាងធ្វើម្ហូបបណ្តើររអ៊ូបណ្តើរលឺងូសៗតែម្នាក់ឯង កន្លះម៉ោងក្រោយ ហ្វូស៊ឺ ក៏ចុះមកតែគេមិនចូលតុអាហារទេគឺចង់ទៅក្រៅភ្លាមៗតែម្តង។
លីអ៊ីង ឃើញគេដើរគេចមុខនាងយ៉ាងលឿនក៏ស្រែកសួរ។
– " ចៅហ្វាយ ! ចង់ទៅណាទាំងព្រលឹមហ្នឹង? "
គេតបទាំងសំឡេងធំ :
– " ទៅធ្វើការ ! ចេះសួរទៅកើតដែរ ! "
– " តែចៅហ្វាយមិនទាន់ញាំអីនៅឡើយទេ ! "
– " ខ្ញុំទៅញាំអីនៅខាងក្រៅ ! "
និយាយតែប៉ុនណេះគេក៏ដើរទៅមុខទៀត នាងក៏គ្រហឹមស្រែកហៅ
– " បាយម្ហូបខ្ញុំធ្វើរួចអស់ហើយ ! ខ្ញុំខំធ្វើហត់ណាស់ ! ហេតុអីចង់ទៅញាំនៅ
ខាងក្រៅ ? "
– " ខ្ញុំចង់ទៅក្រៅប្តូររសជាតិញាំមី គុយទាវ ម្តង ! "
– " មានបាយឱ្យញាំហើយនៅចង់រកមី គុយទាវ ស្អីទៀត ? ស្អែកចាំខ្ញុំធ្វើឱ្យ !
ВЫ ЧИТАЕТЕ
ទេពធីតាចិត្តវិទ្យា
Фэнтезиសង្ខេបរឿង ក្រមុំចិត្តវិទ្យាបែរជាទៅធ្វើការផ្នែកលក់នៅក្នុងក្រុមហ៊ុនមួយទៅវិញ។ អ្វីដែលមិននឹកស្មានគឺនាងត្រូវទទួលការងារមួយ គឺទៅកែប្រែលោកប្រធានរបស់ នាងដែលជាកូនប្រុសច្បងរបស់លោកអគ្គនាយកក្រុមហ៊ុនមួយនេះ ដែលល្បីតៗគ្នា ថា គេជាមនុស្សខ្ទើយចូលចិត្តស៊ីប្រុសនោះ។...
