ភាគទី១

42 1 0
                                        

វគ្គទី១

ថ្ងៃដំបូង

(សម្ភាសន៍ការងារ)

ជីវិតក្មេងកំព្រាលំបាកណាស់ត្រូវរស់នៅទីពឹងខ្លួនឯង គ្មានឳពុក

ម្តាយបីបមថ្នមថ្នាក់ដូចជាគេ មិនដែលបានទទួលភាពកក់ក្តៅពីពួកគាត់ មិន

ដែលបានលឺគាត់ហៅថាកូន ហើយក៏មិនដែលបានហៅពួកគាត់ថាជាប៉ាម៉ាក់វិញ

ដែរ។ ខ្ញុំត្រូវតែរឹងមាំដោយខ្លួនឯង ខ្ញុំមានដៃពីរជើងពីរដូចជាគេដែរដូចនេះខ្ញុំត្រូវតែ

តស៊ូនឹងជីវិតដ៏ឯកាមួយនេះ។

ប្រសិនបើពួកគាត់នៅមានជីវិតហើយឃើញខ្ញុំបែបនេះ គាត់ប្រាកដ

ជាសរសើរខ្ញុំមិនខាន។ ខ្ញុំពិតជាងចង់ដឹងណាស់ថាពួកគាត់ជាអ្នកណា ?

គ្មានអ្វីប្លែកទេដែលក្រោយពេលចាកចេញពីមណ្ឌលកុមាកំព្រា មក

រស់នៅក្នុងផ្ទះជួលមួយនេះ។ ថ្វីបើវាតូចមែនពិតតែយ៉ាងហោចណាស់ក៏វាផ្តល់ភាព

កក់ក្តៅឱ្យខ្ញុំដែរ។ ថ្ងៃនេះដូចជារាល់ដងខ្ញុំត្រូវក្រោកពីព្រឹកដើម្បីរៀបចំផ្ទះ ចំអិន

អាហារពេលព្រឹក និង រៀបចំខ្លួនដើម្បីទៅសម្ភាសន៍ការងារ លើកនេះតែមិនបាន

ទៀតដាច់បាយហើយព្រោះថាលុយដែលសន្សំចាយជិតអស់ហើយ។

ហ៊ឺយ...! នេះហើយជីវិតអ្នកធ្វើការដូចក្រុមហ៊ុនលោតផ្លោះដូចជាខ្ញុំ ! តែទោះយ៉ាងណាក៏ដោយ ផ្លូវមួយនេះខ្ញុំជាអ្នកជ្រើសដូចនេះខ្ញុំត្រូវតែទទួលយកវា។ ថ្ងៃនេះខ្ញុំត្រូវសម្ភាសន៍ការងារនិងយកពាក្យទៅដាក់នៅក្រុមហ៊ុនមួយទៀតផង បង្កា

ក្រែងលោសម្ភាសន៍មិនជាប់ទៀត។

ប្រជាជនច្រើនជាងគេលើលោក សេដ្ឋកិច្ចលេខពីរលើលោក អ្នក

មានក៏ច្រើនតែមិនប្រាកដថាគ្មានអ្នកក្រទេ តែមកពីអ្នកដែលមាននោះមានមុខមាន

មាត់ខ្ពស់ពេកទើបបានជាលុបបាត់អ្នកក្រដូចជាយើងអស់។

អ្នកណាមិនស្គាល់ប្រទេសចិនជាប្រទេសមហាអំណាច ដែលមាន

ទេពធីតាចិត្តវិទ្យាWhere stories live. Discover now