– " មាត់ហ្នឹងចង់ញាំស្បែកជើងមែន ? គេមានឈ្មោះត្រឹមត្រូវ ! "
– " គឺវាជាប់មាត់ ! ទម្លាប់ទៅហើយចេះតែហៅអញ្ចឹងទៅ ! "
– " ចង់ជាប់ស្បែកជើងនៅមាត់មែនហ្នឹង ? "
– " អត់ទេបាទ ! គ្រាន់តែប៉ុនហ្នឹងសោះក៏ប្រកាន់ដែរ ! និយាយអញ្ចឹងអ្នកនាង
ម្ចាស់ថ្មើរណាបានតែងខ្លួនហើយ ? "
– " តិចទៀតរួចហើយ ! ទៅចាំនៅក្រោមមុនទៅ ! ហើយអាមាត់ហ្នឹងកុំពូកែ
ច្រឡំពេក ! តិចប្រយ័ត្នបានពាក់ស្បែកជើង ! ពេលទៅផ្ទះធំនិយាយឱ្យ
ស្រួលបួល ! តែហ៊ាននិយាយអ្វីអាក្រក់ពីខ្ញុំ ឱ្យតែដឹង ! ហ៊ឹស ! មកវិញ
ច្បាស់ជាគ្រុនមិនខាន ! "
– " Ok ណាបាទ ! ខ្ញុំទៅចាំនៅខាងក្រោមមុនហើយ ! "
– " អ៊ឹម...! "
– " ឆឹស ! ចាសមួយមាត់ក៏មិនឆ្លើយដែរ ! នាងស្រីជើងល្អ ! ចាំមើលដល់ផ្ទះ
ធំឱ្យ ហ្វូអឺ ធ្វើបាបនាងម្តង ! "
អ្នកកម្លោះគ្រវីក្បាលដើរចុះទៅក្រោម ឆុងកាហ្វេមួយកែវអង្គុយមើល
ទូរទស្សន៍។ ដៃម្ខាងលើកឡើងសម្លឹងមើលនាឡិកាជារឿយៗ មួយសន្ទុះក្រោយ
មកទើបព្រះនាងម្ចាស់យាងចេញពីបន្ទប់។
គ្រាំង ! សំឡេងបិទទ្វា ! បណ្តាលឱ្យគេភ្ញាក់ព្រឺតហើយទាញតេឡេ
បិទទូរទស្សន៍មកឈរមុខជណ្តើរចាំទទួលព្រះនាង។ រ៉ូបរឹបរាងពណ៌ពងមាន់លេច
កែងជើង ស្បែកជើងកែវចោទចង់ខ្ពស់ជាងម្ចាស់ សក់រួញមូរចុងទម្លាក់ជិតដល់
គូទ បបូរមាត់លាបក្រែមផ្កាឈូកតិចៗ។
ទោះបីជាមិនចេញវាលខ្នងឆែកលេចក្រលានដូចលើកមុន ក៏វាធ្វើឱ្យ
កម្លោះបះរោមមើលឡើងភ្លឹកដែរ។ នាងដើរចុះមកជិតគេហើយឈរបង្វិលខ្លួនឱ្យគេ
មើលហើយសួរទាំងញញឹម :
– " ស្អាតទេចៅហ្វាយ? "
YOU ARE READING
ទេពធីតាចិត្តវិទ្យា
Fantasyសង្ខេបរឿង ក្រមុំចិត្តវិទ្យាបែរជាទៅធ្វើការផ្នែកលក់នៅក្នុងក្រុមហ៊ុនមួយទៅវិញ។ អ្វីដែលមិននឹកស្មានគឺនាងត្រូវទទួលការងារមួយ គឺទៅកែប្រែលោកប្រធានរបស់ នាងដែលជាកូនប្រុសច្បងរបស់លោកអគ្គនាយកក្រុមហ៊ុនមួយនេះ ដែលល្បីតៗគ្នា ថា គេជាមនុស្សខ្ទើយចូលចិត្តស៊ីប្រុសនោះ។...
ភាគទី៨
Start from the beginning
