ភាគបញ្ចប់ : អរគុណសម្រាប់គ្រប់យ៉ាង!!

Start from the beginning
                                        

" បងសំណាងណាស់បានប្រពន្ធស្អាតដូចអូន " កាលដែលឃើញបែបនេះនាយក៏កាន់តែបញ្ជូរថែមទៀតដឹងហើយថាថេយ៍ជាមនុស្សសុីជោណាស់សរសើរ តែតិចនឹងអៀនហើយតែនាយក៏ចូលចិត្តញ៉ោះឲ្យអៀនព្រោះមើលទៅគួរស្រលាញ់ >< ** ផូស ** មានអីថេយ៍ដាក់មួយជើងលេងទៅអៀនពេកមកសរសើរគេចឹងហ៎ ។

" ដឹងស្អីទេ!! អៀនណាស់ " ញញឹមហើយក៏ដាក់នាយបានមួយដៃទៀតថាហើយកុំសរសើរវាចឹងហាស៎ឈឺខ្លួនតិចហើយកុំបន្ទោសថេយ៍អីក៏មកពីយើងទៅសរសើរថាស្អាតខ្លួនឯង ~,~

" អួយយ..ធ្ងន់ដៃល្អម្លេះ " លើកដៃអង្អែលក្បាលខ្លួនឯងតិចៗហើយក៏ខំស្ញេញទាំងមិនសមដាក់ថេយ៍វិញរួចក៏ដើរទៅមុខបន្តទៀតនិងបានទិញរបស់ខ្លះមួយថេយ៍ផងដែរ ។ បន្ទាប់ពីបានដើរលេងឆ្អែតហើយពួកគេក៏នាំគ្នាត្រឡប់មកកន្លែងស្នាក់នៅវិញជាមួយនឹងរបស់ដែលបានទិញឡើងពេញដៃតែម្ដងមិនដឹងថាបានអ្វីមកខ្លះទេ ។

" ហៃយ៉ា..កូនប្រសារបានអ្វីនឹងសប្បាយម្លេះ " លោកស្រីចនក្រឡែកឃើញថាថេយ៍ញញឹមមិនឈប់ ក៏សួរទៅក្រែងបានអ្វីដែលពេញចិត្តបានស្រស់ស្រាយបែបនេះ ។

" គឺ..បងជុងបានទិញខ្សែករគូស្នេហ៏ឲ្យនឹងណាវាស្អាតខ្លាំងណាស់ " ថេយ៍

" របស់ទិញតិចតួចបងអាចទិញឲ្យអូនបានស្រាប់ហើយ " នាយពេញចិត្តទិញឲ្យតែថេយ៍ ពេញចិត្តវាឃើញសប្បាយញញឹមមិនឈប់បែបនេះ នាយក៏រីករាយជាមួយដូចគ្នា ។ ខ្សែករដែលនាយទិញឲ្យនោះវាមិនមានតម្លៃថ្លៃនោះទេតែវាមានរូបរាងស្អាតបែបលក្ខណៈគូស្នេហ៏ពួកគេបានទិញវាពាក់ជាមួយគ្នាទើបធ្វើឲ្យខ្សែករមួយនេះមានតម្លៃខ្លាំង

" អូនសប្បាយចិត្តនឹងទទួលយកវាឲ្យតែជារបស់ដែលបងទិញឲ្យ " ថេយ៍

" ថេយ៍..បងសុំទោសរឿងគ្រប់យ៉ាងដែលបងធ្វើខុសលើអូនកន្លងមកដោយមិនបានគិតទាំងដែលអូនស្រលាញ់បងលើសអ្វីៗ " នាយបាននិយាយរៀបរាប់ពីកំហុសដែលខ្លួនបានធ្វើកន្លងទោះវាបានហួសយូរហើយតែក៏នៅតែមានអារម្មណ៏ថាខ្លួនខុសដដែរបើ កាលនោះនាយចេះគិតក៏មិនមានរឿងបែកបាក់គ្នាដែរ

" បើមិនបានជីមីនទេបងក៏មិនបានជួបដែរ..បើលោកប៉ាមិនបង្ខំបងរៀបការទេពួកយើងក៏មិនបានជួបគ្នាដែរ!! ការជួបគ្នារបស់ពួកយើងជាចៃដន្យណាស់ ចំណែកឯការស្រលាញ់ផ្ដើមដោយការសម្ដែងទាំងមិនខ្លួនថាស្រលាញ់អូនឡើយ "

" អូនមិនដែលគិតថាការសម្ដែងមួយនេះវានឹងអាចក្លាយជាការពិតនោះទេ " ថេយ៍និយាយទាំងយំគេមានអារម្មណ៏ថារំភើបក៏មិនដែលគិតថារឿងនេះ អាចកើតឡើងពិតមែនដែរដូចដេកយល់សបិន្តចឹង

" តែពេលនេះពួកយើងក៏ក្លាយជាប្ដីប្រពន្ធប្រាកដមិនមានពាក្យថាសម្ដែងលាក់បាំងទៀតទេ.. អូនជាកូនប្រសារដ៏សែនល្អរបស់គ្រួសារចន "

" ហឹកៗ..បងក៏ជាប្ដីល្អរបស់អូនដូចគ្នា "

" បងនឹងមើលថែអូនស្រលាញ់អូននិងធ្វើជាប្ដីដ៏ល្អរបស់អូនតែម្នាក់គត់..បងនឹងធ្វើវាឲ្យបានតាមអ្វីដែលបងបាននិយាយ " នាយបាននិយាយច្បាស់ៗចេញពីចិត្តនាយមិនសន្យាទេតែនឹងធ្វើឲ្យបានដូចសម្ដីដែល បាននិយាយចេញមកទាំងប៉ុន្មានហើយនឹងមិនឲ្យមាន កំហុសជាលើកទីពីរទៀតនោះទេគ្មានម្ដងទៀតឡើយ ><

" អូនរំភើបចិត្តណាស់..អរគុណសម្រាប់គ្រប់យ៉ាង " ថេយ៍និយាយហើយក៏ហក់ទៅអោបនាយយ៉ាងណែន ទាំងយំគេសប្បាយចិត្តណាស់ពេលនេះដែលនាយបានផ្ដល់ក្ដីស្រលាញ់និងការមើលថែជាច្រើន ដល់គេវាលើសលប់ហើយ ។ អរគុណដែលកែខ្លួនបានដូចការសន្យានិងសម្រាប់គ្រប់យ៉ាងដែលបានផ្ដល់ឲ្យនៅពេលនេះវាពិតជាមានក្ដីសុខខ្លាំងណាស់ ។ ប៉ាម៉ាក់របស់ពួកគេក៏សម្លឹងមកដោយស្នាមញញឹមដែរ រួមទាំងមិត្តនិងបងប្អូនផងដែរសុទ្ធតែរីករាយជាមួយគ្នា រឿងចៃដន្យមានច្រើនណាស់ហើយស្នេហារបស់ពួកគេទាំងពីរនេះក៏ចៃដន្យដូចគ្នាវាសុទ្ធតែជានិស្ស័យការខំមិនអត់ប្រយោជន៏ទេដូចដែលថេយ៍ខំយកចិត្តលោកចននិងជុងហ្គុកខំទៅលួងអង្វរករថេយ៍ឲ្យមកត្រូវគ្នាវិញចុងក្រោយក៏ពួកគេក៏បានរកក្ដីសុខឃើញ ដោយមិនមានអ្នកណាមកបំបែកទៀតឡើយ ។

[ THE END ]
អរគុណសម្រាប់ការអានរឿងមួយនេះពីដើមរហូតមកដល់ចប់ខ្ញុំសូមអរគុណខ្លាំងមែនទែនបើមានកំហុសខុសឆ្គងកន្លែងណាឬមានពាក្យមិនសមរម្យក៏សូមអធ្យាស្រ័យផង 🙏 សង្ឃឹមថានឹងមានអ្នកគាំទ្រស្នាដៃរបស់ខ្ញុំបន្តទៀត ។
THANKS FOR SUPPORTING 💜✨
>< PICH ><

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now