ភាគបញ្ចប់ : អរគុណសម្រាប់គ្រប់យ៉ាង!!

Mulai dari awal
                                        

" ខ្ញុំកាត់តាមលោកប៉ាទើបត្រូវ " Jungwon មិនបាន ថាឲ្យបងៗគេទេតែបែរជាថាឲ្យប៉ាគេវិញនេះនាយកាត់តាមគាត់មែនហើយបានកូនមួយៗចេញមក ព្រាននារីសឹងតែទាំងអស់ចឹងនោះ >< ទៅរកណាទៀតទេបើប៉ាយ៉ាងម៉េចកូនចឹងហើយ ។

" កូននិយាយត្រូវ..បើមិនកាត់តាមប៉ាឯងទេមិនមែនចរឹកមួយៗចេញមកចឹងទេ " លោកស្រីចន

" បងមិនមែនព្រាននារីដូចពួកវាទេ!! កុំចេះតែថា " លោកចនប្រកែកមកថាឲ្យគាត់ចឹងយកអ្វីមកនិយាយ នឹងហាស៎គាត់ឡើងល្អនៀកចេះតែមកបង្ខូចចាស់

" ឆឹស..ពីកម្លោះជាងកូនៗផងខ្ញុំមិនថា " លោកស្រីចន សម្លក់លោកចនចង់យកត្រូវទៅកើតបានរិះគន់ឲ្យកូនៗស្ដាប់ឥឡូវនឹងតាំងខ្មាស់គេស្អប់ណាស់ ><

" ហិៗ..ប៉ាម៉ាក់ចាស់ៗហើយកុំប្រកែកគ្នាអី " ជុងហ្គុក សើចឡើងហើយក៏ក្រវីក្បាលតិចៗចេញមកប្រកែក នៅមុខកូនទៅកើតចាស់ៗហើយមិនខ្មាស់សោះដល់ ចឹងទៅចង់តែសើចទេ ~,~
បន្ទាប់ពីបានជជែកគ្នាយ៉ាងសប្បាយហើយពួកគេក៏នាំគ្នាទៅរកកន្លែងគេងព្រោះយប់ហើយនៅយូរមិនល្អ ដល់សុខភាពទេអាចឲ្យយើងឈឺបាន ។

[ ... ]

ថ្ងៃបន្ទាប់ក្រុមគ្រួសារទាំងអស់បានងើបនិងតែងខ្លួនចុះមកខាងក្រោមដើម្បីរកអ្វីញាំនឹងបានដើរលេងលំហែ កាយខ្លះបានជាមកសមុទ្រលេងទៅហើយកុំឲ្យខាត ។ គូស្នេហ៏ប៉ុន្មានគូនេះបាននាំគ្នាមកដើរមើលរបស់របរ ដែលគេលក់តាមផ្លូវសម្រាប់ភ្ញៀវដែលដំណើរកម្សាន្តនៅទីនេះក៏មានវត្ថុអនុសាវរី្សន៏ជាច្រើនដែលគេដាក់លក់មើលទៅស្អាតៗណាស់ ។

" មនុស្សច្រើនណាស់ " ថេយ៍ដើរមើលបណ្ដើរក៏និយាយគ្នាបណ្ដើរទាំងស្នាមញញឹមបិទមិនជិតពេល នេះមានក្ដីសុខណាស់ដែលមានមនុស្សម្នាក់ដើរកាន់ ដៃជាមួយគ្នាបែបនេះ ><

" ទីនេះស្អាតណាស់..ជុង " និយាយហើយក៏ងាកទៅសម្លឹងមុខនាយយ៉ាងស្រស់តែម្ដងហើយដឹងទេថា វាឲ្យខ្នាញ់ប៉ុណ្ណាពេលដែលថេយ៍ធ្វើមុខបែបនេះ

" បងថាស្អាតចាញ់អូនទេ "

" ឡប់សតិ!! មិនដឹងជាសរសើរស្អីទេ " ថេយ៍ក៏មួលសាច់ពោះនាយមកសរសើរស្អីពេលនេះដឹងអត់ថាគេ អៀនណាស់មើលមុខឡើងក្រហមហើយ ។

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Tempat cerita menjadi hidup. Temukan sekarang