[ .... ]
ពន្លឺព្រះអាទិត្យក៏បានបើកបំភ្លឺលោកមានគូស្នេហ៏មួយ គូអង្គុយអោបគ្នាស្អិតរមួតទាំងព្រឹកដោយមិនខ្វល់ពីចិត្តម្ចាស់ផ្ទះសោះឡើយមិនប្រាប់ក៏ដឹងថាជាអ្នកណាដែលគឺគ្មានអ្នកណាក្រៅពីជុងហ្គុកនិងថេយ៍ទេ មកសុំផ្ទះគេស្នាក់នៅហើយនៅមកស្វីតក្នុងផ្ទះគេទៀតខ្លាំងដៃសម្បើមណាស់ពីរនាក់យើងនឹង ។ ជីមីនក៏បានចុះខាងក្រោមព្រមជាមួយនឹងបងប្រុសគេក៏បានឃើញសកម្មភាពមិត្តរបស់គេដែរតែមិនបាន ថាអ្វីទេព្រោះគិតថាពួកគេទើបតែត្រូវគ្នាឲ្យក្បែរគ្នាបែបនេះក៏ល្អម្យ៉ាងដែរ ។ តែសម្រាប់Hobiយើងវិញ មិនអារម្មណ៏ជាមួយទេធ្វើឲ្យគេក្ដៅទាំងព្រឹកម៉ងផ្អែមពីយប់មិនអស់ចិត្តនៅមកបន្តនៅពេលព្រឹកទៀត ><
" យប់មិញគេងលក់ស្រួលទេមិត្តសម្លាញ់ " ជីមីន
" ហឹមម..ស្រួលខ្លួនណាស់ " ថេយ៍ក៏បានងក់ក្បាល តិចៗទាំងញញឹមមិនឲ្យស្រួលខ្លួនយ៉ាងម៉េចបើមាន ជុងហ្គុកនៅគេងអោបហើយនឹងដូចមិនដឹង ។
" មានប្ដីគេអោបហើយមិនស្រួលទើបចម្លែក " Hobi និយាយហើយក៏ដាក់គូទអង្គុយក្បែរនោះដែរទាំងមុខ ក្រញូវគ្មានរីកសោះក៏ដឹងហើយថាគេច្រណែនផ្ទះនេះ សម្បូរអ្នកមានគូដល់ហើយអយុត្តិធម៌សម្រាប់មនុស្ស គ្មានគូដូចគេដល់ហើយ ><
" ឯងចេញទៅក្រៅដើរមើលស្រីទេក្រែងបានមួយណាវើយ " ជុងហ្គុក
" មិនចាប់អារម្មណ៏ទេ " នាយងាកមុខចេញដោយមិនខ្វល់នឹងសម្ដីរបស់មិត្តសោះឡើយកុំមកធ្វើជាយកចិត្ត រកសង្សារឲ្យគេនោះខ្ពើមចង់បានណាស់សុខចិត្តនៅ អង្គុយជ្រេញពីរនាក់នឹងល្អជាងផង ~,~
( កាត់ ) កន្លងមករយៈពេលប្រហែលជាមួយសប្ដាហ៏ ថ្ងៃនេះផងដែលគ្នាៗរបស់ពួកគេបានរៀបចំគម្រោងទៅលេងសមុទ្រព្រោះចង់មានពេលនៅក្បែរសំនប់ចិត្តរបស់ពួកគេឲ្យបានច្រើនជាងនេះពួកគេក៏បានឲ្យប៉ាម៉ាក់របស់គេទៅជាមួយដែរ មានគ្នាច្រើនសប្បាយផងនិងបានអ៊ូអរ ។
" មោះ..ឲ្យមកបងវិញ " ជុងហ្គុកចូលទៅយករបស់ពីដៃថេយ៍ខ្លាចថាធ្ងន់ហើយពេលនេះពួកគេកំពុងរៀបចំចេញទៅសមុទ្រហើយជាលក្ខណៈគ្រួសារ ។ ចំណែកឯYGក៏បានចេញទៅផ្ទះរបស់ជីមីនមុនហើយ ព្រោះត្រូវជួយរៀបចំគ្នាផងឆាប់បានទៅ..
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Actionប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20
PART 54 : ក្ដីស្រលាញ់ជូនបងអស់ហើយ!!
Start from the beginning
