" សង្ឃឹមថាបងនឹងមើលថែថេយ៍ឲ្យល្អ..ហាមធ្វើឲ្យថេយ៍យំដាច់ខានមិនចឹងខ្ញុំដណ្ដើមយកមកវិញ " Jungwon និយាយគ្រាន់តែជាការគំរាមប៉ុណ្ណោះដើម្បីកុំឲ្យនាយមានគំនិតក្បត់ទៀតតែក៏គ្មានថ្ងៃនឹងទៀតដែលនាយនឹងមិនឲ្យមានរឿងចឹងទៀតទេ ។
" មិនងាយពេកទេដឹងអាប្អូន "
" ស្រលាញ់គ្នាឲ្យច្រើនៗណាបងប្រុស..ប្អូនម្នាក់នេះ នៅចាំជួយបងគ្រប់ពេលទាំងពេលបងឈ្លោះគ្នាឬក៏ ត្រូវការជំនួយអ្វីក៏ដោយ " Heesung
" បងអរគុណហើយ.. "
" សុំទោសរឿងកន្លងមកណាថេយ៍..សង្ឃឹមថាឯងនិងមិនខឹងខ្ញុំទេ " Heesung រឿងកន្លងមកក៏ព្រោះតែមានមនុស្សបញ្ជាគេឲ្យដូចគ្នាកុំអីក៏គេមិន មកបំបែកបំបាក់គេដែរហើយក៏មកពីចង់ឈ្នះដូចគ្នា ។
" រឿងកន្លងហួសហើយខ្ញុំភ្លេចអស់ហើយ.. "
" រៀបការថ្ងៃណាដែលបង..ខ្ញុំចង់មានភ្មួយឆាប់ៗ " Jungwon និយាយបែបនេះធ្វើឲ្យថេយ៍អៀនសឹងស្លាប់ហើយមានភ្មួយយ៉ាងម៉េចកើតគេជាប្រុសនឹង ឆ្កួតមែនហើយបងប្អូនគេនេះ ><
" កុំភ័យយើងកំពុងសម្រុកហើយ "
" ឆ្កួតមែន..អាក្រក់ស្ដាប់ណាស់ " ថេយ៍គ្នាអៀនឡើងមុខក្រហមហើយនៅមកនិយាយទៀតរត់ឲ្យផុតឥឡូវហើយប្រុសឆ្កួតនេះ..បងប្អូនគេនឹងត្រូវគ្នាបើបានឈ្លោះគ្នាវិញបែកផ្ទះម្ដងៗ ។
" យើងសម្រុកយកភ្លោះណ៎ " YG ក៏មកឆ្លើយឆ្លងជាមួយដែលធ្វើឲ្យជីមីនគ្រឺតណាស់យកភ្លោះស្អីទេ វៃងាប់ឥឡូវហើយ ~,~
" ឡប់សតិ..យកភ្លោះតាមណាកើត " ជីមីន
" អៀនហើយៗ!! ទាំងថេយ៍ទាំងជីមីនមើលចុះមុខឡើងក្រហមហើយ " Jin ក៏នៅក្បែរនឹងដែរក៏មក ឆ្លើយជាមួយគេដែលទៅមិនដឹងជាស្អីចូលចិត្តញ៉ោះ គ្នាដឹងហើយថាអៀននៅនិយាយទៀត ។
ភ្លាមនោះក៏មានលេចមុខស្រីម្នាក់មកឡើងផ្អើលគេអស់ហើយមិនដឹងជាសាច់ការស្អីទេ !!
" អាយយ..មិនត្រូវការបែបនឹង!! មិនត្រូវការឲ្យពួកឯង មករីករាយនោះទេ " រីន នាងតូចមិនដឹងជាចេញមកពី ណាទេមកមិនសុខចិត្តនឹងរឿងរបស់គេ ។ JKក៏ភ្ញាក់ផ្អើលនឹងវត្តមានរបស់នាងដែលបាត់ទៅយូរហើយម៉េចក៏មកលេចមុខពេលនេះទៀតហើយ ~,~
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Actionប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20
PART 53 : សំខាន់អូនស្រលាញ់បង..!!
Start from the beginning
