PART 3 : រោគចិត្ត!!

Start from the beginning
                                        

< នែ..ចង់គំរាមមែនទេហាស៎ >

" មើលម៉ោងខ្ញុំចាំឯង " JK ចុចបិទទូរស័ព្ទដោយមិនឲ្យថេយ៍និយាយប្រកែកជាមួយទាន់ទេចាំមើលថានឹងមកទាន់ពេលឬអត់? បើដល់ម៉ោងហើយនៅមិនទាន់ឃើញទៀតមានរឿងមិនខាន ។

< ភូមិគ្រឹះគីម >

ងាកមកមើលនាយតូចរូបស្រស់នេះវិញនៅក្នុងបន្ទប់ទឹកទាំងទឹកក្រញូវសម្លេងស្រែកជេរប្រទិចបានលឺ ចេញមកខ្លាំងៗខឹងណាស់មិនគួរណាឲ្យនាយឆ្កួតនឹង បញ្ជាបានសោះចង់តែទៅចាប់ច្របាច់ករឲ្យស្លាប់នៅនឹងកន្លែងទេ ។

" អាយយ..អាទន្សាយឆ្កួតបានដៃដាក់បញ្ជាៗៗ..ចាំមើលដល់វេនយើងម្ដងណាយើងនឹងអាករឯងឲ្យងាប់ៗៗគ្មានឲ្យរស់ទេ " ថេយ៍ស្រែកជេរផងវៃទឹកផងវៃជញ្ចាំងផងទម្រាំងូតទឹករួចខ្ទេចបន្ទប់ទឹកល្មម ។ ងើបពីគេងក៏មានមនុស្សធ្វើខឹងទាំងព្រឹកអ្នកណាមានអារម្មណ៏ល្អទៅ ~,~
បន្ទាប់មកថេយ៍ក៏បានប្រញាប់ប្រញាល់ឲ្យបានលឿន បំផុតខ្លាចថានាយនឹងដាក់ទោសខ្លួនមែនប្រាកដជាចប់មិនខានទេ ។

" លោកតាចៅទៅហើយ "

" ខំហ្វឹកហាត់ការងារឲ្យល្អណាចៅ..កុំរករឿងពេក " ថេយ៍គ្រាន់តែញញឹមហើយក៏បានឡើងឡានចេញទៅបាត់ ។ ថេយ៍បើកមើលម៉ោងគឺវាជិតដល់ទៅហើយទើបខំជាន់ឲ្យលឿនជាងនឹងលើកនឹងមិន បើកសុីពេលទេដាក់ឲ្យកប់ៗម៉ង ។
ប្រហែលជាប្រើពេលមិនយូរប៉ុន្មាននាយតូចក៏បើក មកដល់សណ្ឋាគារទាន់ម៉ោងតែទម្រាំដើរចូលទៅជួប នាយទៀតវាអាចនឹងលើសមួយនាទី ><

" ខ្ញុំមកដល់ហើយ "

" យឺតម៉ោងហើយ..ឯងមកលើស2នាទីទៅប្ដូរឈុតហើយឯងត្រូវទៅសម្អាតបន្ទប់ដែលមានទាំងប៉ុន្មានទាំងអស់មិនឲ្យខ្វះមួយទេ " JK

" ស្អី? វាច្រើនណាស់.. "

" មិនខ្វល់..វាត្រូវធ្វើឲ្យហើយថ្ងៃនេះមិនឲ្យបន្តដល់ស្អែកទេក៏គ្មានជំនួយដែរ " នាយនិយាយច្បាស់ៗកុំចង់ខ្លាំងឲ្យសោះធ្វើបាបមួយមើលឲ្យក្មេងរៀងលើក ក្រោយមកឲ្យលឿនកុំយឺតទៀតមិនចឹងជួបបែបនេះទៀតជាមិនខានទេ ><

" ទៅប្ដូរឈុតចេញទៅ..ឬក៏ឯងចង់ឲ្យយើងប្ដូរឲ្យ " នាយប្រុងដើរមកជិតហើយតែថេយ៍ហាមបានមុន

" ទេ..ទៅហើយ!! កុំឲ្យដល់វេនយើងណា " ថេយ៍និយាយទាំងក្ដាប់ដៃខឹងនឹងនាយជាខ្លាំងបន្ទប់ច្រើនណាស់ឲ្យគេធ្វើម្នាក់ឯងបានដែរ? មួយថ្ងៃឲ្យរួច ចង់សម្លាប់គ្នាច្បាស់ណាស់

" ទោះវេនឯងក៏យើងនៅលើដែរ "

" ហឹមម..អាក្រក់ស្ដាប់ណាស់រោគចិត្ត " ថេយ៍លឺហើយក៏រត់ចេញមកក្រៅបាត់ទៅមនុស្សស្អីនិយាយមិនយល់គ្នាសោះកាន់តែនៅក្បែរកាន់តែមិន ស្រួលចិត្តបើអាចគេចង់តែរត់គេចចេញពីទីនេះទេមក ដាក់ពិន័យឲ្យគេធ្វើការឡើងច្រើនទម្រាំរួចស្លាប់ល្មម



TO BE CONTINUED...
>< PICH ><

✨អ្នកហ្វឹកហាត់ការងារ✨( Completed✔️ )Where stories live. Discover now