" មានអីឆ្មានិងកណ្ដុរនឹងមានវគ្គថ្មីឆាប់ៗខ្ញុំនឹងចាំមើលថាល្អមើលអត់ " នាយនិយាយបែបនេះក៏បានដឹងហេតុការមុនបាត់ហើយគេក៏មិនអាចជួយអ្វីបានក្រៅពីឈរមើលដែលដល់ពេលនោះគេនឹងទៅទិញពោតនិងទឹកក្រូចហើយនៅអង្គុយមើលតែម្ដងព្រោះអាចមានឈុតធំឲ្យមើលច្រើន ><
" យើងនឹងមកធ្វើការទីនេះហើយឯងទៅទីនោះវិញទៅបែបនេះនឹងល្អ "
" ហុឹស!! ខ្ញុំមិនទៅបងកុំមកតាប៉ែច្រើនណា.. " JK
" ហេតុអីមិនទៅ? ក្រែងមុនៗក៏សុំយើងប្ដូរមិនចឹង? ឥឡូវយើងឲ្យប្ដូរហើយ " YG
" តែពេលនេះខ្ញុំមិនចង់..បងទ្រាំៗទៅគេមិនទាន់មកឯណានៅយូរទៀតសោះបានហើយទៅវិញទៅ " JK និយាយហើយក៏រុញបងប្រុសចេញឲ្យបានលឿនបើនៅទៀតប្រាកដជារអ៊ូឲ្យគេស្ដាប់ទៀតរហូតដល់គេព្រមប្ដូរ ។ មកប្ដូរពេលនេះយឺតពេលហើយទីនេះកំពុងមានរបស់លេងសប្បាយៗច្រើនផងនាយក៏នៅមិនទាន់បានលេងវានៅឡើយទេចង់ឲ្យប្ដូរចេញ បានយ៉ាងម៉េចមិនងាយពេកទេដឹង ~,~
[ ... ]
កាត់មកដល់ថ្ងៃថ្មីនាយមកដល់សណ្ឋាគារដូចរាល់ដង ហើយពេលនេះប្រហែលជាម៉ោង6:30នាទីហើយដែរតែនាយនៅមិនទាន់ឃើញថេយ៍មកទៀតនេះនៅ គេងមិនក្រោកទៀតឬ? បានស្មាលនេះហើយមិនទាន់ឃើញមុខទៀតគេងស្ពឹកដល់ហើយ ។ ដោយចាំមើលមិនបានក៏បានទាញទូរស័ព្ទខលទៅតែម្ដងបើមិនចឹងទេទោះដល់ថ្ងៃត្រង់ក៏នៅមិនទាន់ឃើញមកដែរ ។
" អាឡូ..ហេតុអីនៅមិនទាន់មកទៀតមិនចេះគោរពពេលវេលាសោះ " JK គ្រាន់តែអ្នកម្ខាងទៀតទទួលភ្លាមក៏ដាក់មួយខ្សែឲ្យស្ដាប់លេងបាត់ហើយ
< ខ្ញុំកំពុងងូតទឹកលោកខលមករំខានហើយ >
" នៅខ្លាំងទៀត? ខ្ញុំចាហ្វាយឯងជាកូនចៅចឹងហើយត្រូវស្ដាប់តាម.. " នាយគ្មានអ្វីអាងទេមានតែបែបនឹង ទើបអាចឲ្យថេយ៍ស្ដាប់តាមនាយបានមិនចឹងទេនៅ ផ្គើនថែមទៀត ~,~
< តែពេលនេះខ្ញុំនៅបន្ទប់ទឹកនៅឡើយ >
" មិនខ្វល់!! ឯងត្រូវមកដល់សណ្ឋាគារនៅម៉ោង7បើ យឺតតែមួយនាទីខ្ញុំនឹងដាក់ទោសឯង " JK និយាយបណ្ដើរដៃកាន់ប៊ិចនិងមើលឯកសារបណ្ដើរនាយត្រូវតែរឹតក្មេងនេះឲ្យបានកុំឲ្យទម្លាប់អាក្រក់ចឹងទៀត
YOU ARE READING
✨អ្នកហ្វឹកហាត់ការងារ✨( Completed✔️ )
Short Storyប្រលោមលោកភាគខ្លីៗប្រុសនិងប្រុសបែបកំប្លែងស្រើបស្រាល Jungkook Top / Taehyung btt ><
PART 3 : រោគចិត្ត!!
Start from the beginning
