ភាគទី ៥២

Start from the beginning
                                    

« Tae របស់បងឥឡូវនេះចាស់ទុំចេះគិតច្រើន ណាស់មានដឹងខ្លួនឬអត់? » រាងតូចញញឹមនឹងពាក្យសរសើររបស់លោកប្ដីមុននឹងផ្ដេកក្បាលកើយស្មារធំ ទូលាយរបស់នាយថ្នមៗ ។

« អូនចង់ឲ្យមីងMori ទៅមើលថែលោកប៉ានៅអាមេរិកមួយរយៈ បងគិតយ៉ាងម៉េចដែរ? » Tae លើកយោបល់ឡើង ជាយោបល់ដែលរាងក្រាសមិន នឹកស្មានដល់ទាល់តែសោះ ។

« អូនមានផែនការអី? » Jungkook

« បងគង់តែដឹងទេ » Tae ប្រះខ្លួនងើបឈរឡើង ហាក់មិនចង់ឲ្យរាងក្រាសដឹងពីអ្វីដែលខ្លួនកំពុងគិតឡើយ ។

« ចង់ធ្វើអីក៏ប្រាប់បងមកណា៎Tae យើងជាប្ដីប្រពន្ធនឹងគ្នាណា៎ » Jungkook

« មិនប្រាប់ទេ បងចាំតែមើលទៅ » ថាហើយ រាងតូចក៏ដើរចេញពីបន្ទប់ជាមួយស្នាមញញឹមចុងមាត់  ចាំមើលថាគេនឹងសងសឹកអ្នកដែលគិតមិនល្អលើក្រុមហ៊ុនរបស់ប៉ាម៉ាក់គេដោយរបៀបណា ។

< ភូមិគ្រឹះគីម >

_ ពេលនេះក្នុងផ្ទះមានសភាពរញ៉េរញ៉ៃ មនុស្សជញ្ជូនរបស់ចេញចូលៗតាមបង្គាប់របស់ Tae ក្នុងនាមជាម្ចាស់ផ្ទះពេលនេះ ព្រោះកាបូបដែលអ្នកស្រី Mori ទិញមកហើយយកទៅលក់វិញខាតដើមមិនអាច បង្វិលលុយគ្រប់ឲ្យក្រុមហ៊ុនបានទើបត្រូវរាងតូចហៅគេមកជញ្ជូនរបស់ដែលនាងធ្លាប់ចំណាយលុយប៉ាគេ ទិញអត់ប្រយោជន៍ដូចជាទូគ្រឿងសម្អាង ស្បែកជើងថ្លៃៗ និងកៅអីម៉ាស្សាជាដើម ។

« នែ៎!! នោះជាស្បែកជើងដែលយើងស្រឡាញ់ជាងគេ កុំប៉ះឲ្យសោះ » Mori ស្រែកឃាត់ព្រមទាំងទៅទាញកម្មករដែលបម្រុងយកស្បែកជើងកែង ពណ៌ក្រហមភ្លឺផ្លេករបស់នាងដាក់ចូលប្រអប់ ។

« ជាមួយស្បែកជើងសំណព្វចិត្តនិងដេកក្នុងគុក មីងចង់បានមួយណាជាង? » Tae ដាក់សំណួរឡើងធ្វើឲ្យ Mori ងាកមកសម្លក់គេភ្លាម ។

« ក្រែងលុយរបស់ប៉ាឯងក៏មានច្រើនគគោកហើយចាំបាច់ប្រមូលរបស់យើងទៅលក់ធ្វើអីទៅ? » Mori

« តែប៉ាខ្ញុំមិនមែនជាអ្នកទៅដកលុយក្រុមហ៊ុនចាយ វាយខ្ជះខ្ជាយឯណា អ្នកណាជាអ្នកធ្វើ អ្នកនោះក៏ត្រូវតែសងចឹងហើយ » Tae

« ឯង... » នាងបម្រុងស្រែកដាក់រាងតូចតែ Tae បែរជាញញឹមឌឺដងឲ្យមុននឹងចូលទៅកញ្ឆក់ស្បែក ជើងនោះពីដៃ Mori ទម្លាក់ចូលប្រអប់នៅចំពោះមុខ នាង ទោះបីចង់ស្ដាយក៏មិនបានព្រោះគ្រប់យ៉ាងមកពី នាងធ្វើខ្លួនឯងទាំងអស់ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now