[ .... ]
ថ្ងៃថ្មីមកដល់ក៏ជាថ្ងៃដែលនាយនិងថេយ៍ត្រូវចេញទៅ សេអ៊ូលដែរបើមិនទៅពីព្រឹកទេមិនទាន់នឹងពិធីរបស់ ជីមីននោះទេធ្វើល្ងាចនេះផងចឹងហើយត្រូវរៀបចំពី ពេលព្រឹកនេះហើយ ។ ថេយ៍ចុះមកជាមួយនឹងJkដៃ មានរបស់របរមកជាប់ដៃដូចគ្នាព្រោះត្រូវយកទៅដាក់ ក្នុងឡានទៅតែមួយថ្ងៃសោះរៀបចំច្រើនម្លេះទេប្រុង ចាប់កូនប្រុសគេទុកឲ្យនៅទីនោះមែននឹងប្រុសហ្គុក
" មើលប្អូនយើងផងហាមធ្វើអីផ្ដេសផ្ដាស " NJ
" បងកុំបារម្ភអីប្រពន្ធខ្ញុំទាំងមូលណា " និយាយថែមទាំងធ្វើជាអោបថេយ៍ពីក្រោយទៀតផងមើលទៅដូចហ៊ានជាងរាល់ដងទៅទៀត ។ ថេយ៍វិញសែនគ្រឺតចង់តែដាក់មួយដៃទេគេនិយាយពីណាថាត្រូវគ្នាវិញបានហៅប្រពន្ធពេញៗមាត់នឹងបាន ចិត្តកាលពីយប់មិញខ្លាំងដៃណាស់ ><
បន្ទាប់មកទៀតពួកគេក៏បានចេញឡានទៅតែម្ដងដោយមិននៅចាំយូរទៀតទេមានរួមជាមួយនឹងជីនម្នាក់ដែរព្រោះថេយ៍បានហៅមកបានជាគ្នានោះអី ។
នៅក្នុងឡានស្ងាត់ស្ងៀមល្អណាស់គ្មានអ្នកណាបើក មាត់និយាយអ្វីបន្តិចសោះតែបានបែបនេះក៏ស្រួលបើ មានរឿងនិយាយមានរឿងប្រកែកគ្នាហើយពិសេស ជុងហ្គុកនិងថេយ៍តែម្ដងខ្លាចតែឈ្លោះបែកឡានទេ កំពុងមិនត្រូវស្រាប់ផង ។
#ពេលរសៀល
មិនយូរប៉ុន្មានឡានរបស់ជុងហ្គុកក៏បានមកចតនៅមុខ ភូមិគ្រឹះរបស់គ្រួសារត្រកូលផាកដោយថេយ៍សុំឲ្យជូនគេមកទីនេះតែម្ដងទោះនាយប្រាប់ថាទៅសម្រាក ផ្ទះរបស់គេសិនក៏មិនស្ដាប់មិនព្រមដែរយ៉ាងណាក៏មិន ទៅសុខចិត្តពឹងពាក់មិត្តវិញល្អជាង ។ ដូចដែលដឹងហើយថាលោកចននិងថេយ៍មិនសូវជាត្រូវគ្នាប៉ុន្មានទេទៅឲ្យឈ្លោះគ្នាឬ? មនុស្សកំពុងខ្ជិលចង់មានរឿង ជាមួយមនុស្សចាស់ផង ><
" ថេយ៍!! មកដល់លឿនណាស់ណ៎ " ជីមីនក៏បានចេញមកទទួលមិត្តសម្លាញ់ចិត្តដោយផ្ទាល់និងបាននាំគ្នាចូលទៅខាងក្នុងដើម្បីអង្គុយលេងសិនមើលទៅហត់ណាស់ហើយ ។
" ម៉េចក៏មិនទៅនៅផ្ទះបងហ្គុកសិន " ជីមីន
" មិនចង់!! ឯងមិនចង់ឲ្យយើងនៅមែនទេ " ថេយ៍ក៏ផ្ដើមចេញអាការៈអន់ចិត្តភ្លាមៗតែម្ដងឥឡូវពូកែញិញក់សម្បើមណាស់ ។
" អ្នកណាថា!! យើងគ្រាន់តែសួរតើប្រញាប់តែខឹងចំមែនឯងនេះ " ជីមីនឃើញបែបនេះក៏ប្រញាប់លួងវិញមិត្តចិត្តច្រើនដូចថេយ៍ពិបាកណាស់ងក់ងរជាងក្មេងទៅទៀតចឹងត្រូវតែពូកែលួងតិចហើយទើបបាន
នាយក៏ក្រវីក្បាលហួសចិត្តនឹងចរឹកនាយតូចជាងខ្លាំង មិនដែលឃើញចឹងសោះឥឡូវកាន់តែរឹងជាងមុនច្រើនណាស់ ។ ឃើញហើយកាន់តែគួរឲ្យខ្នាញ់ ~,~
" ជីមីន!! បងសុំគេងទីនេះដែលណា " ជុងហ្គុក
" ហាមព្រមណាមិត្ត..កុំឲ្យគេនៅអី " ថេយ៍និយាយអង្វរជីមីនមុនសិនហើយមនុស្សកំពុងមិនចង់នៅក្បែរផងមកសុំនៅដែលស្អីខ្វះកន្លែងនៅណាស់ឬ? បានមកនៅកន្លែងជាមួយគេបែបនេះគួរឲ្យស្អប់
" ខួបខ្ញុំធ្វើល្ងាចនេះហើយចឹងបងអាចនៅបាន " ជីមីន មិនដឹងថាតាមអ្នកណាទេម្នាក់ជាមិត្តម្នាក់ជាប្អូនប្រុស របស់សង្សារ..អួយពិបាកដល់ហើយលោកអើយ ។ ថេយ៍លឺហើយក៏ខឹងនឹងជីមីនដែលមិនតាមគេសោះទៅយល់ព្រមជាមួយនឹងជុងហ្គុកធ្វើអីទេមិនចេះជួយ មិត្តសោះ !!
" ចឹងបងសុំគេងបន្ទប់តែមួយជាមួយថេយ៍កុំឲ្យឯងពិបាករៀបចំ "
" នែ..អ្នកណាព្រមគេងបន្ទប់ជាមួយលោកនោះ " ថេយ៍មិនព្រមទេមកអឺអើតែខ្លួនឯងចឹងនេះមានសួរគេនៅនឹងថាចង់គេងជាមួយនាយឬអត់?
" យើងជាប្ដីប្រពន្ធគេងបន្ទប់ជាមួយគ្នាជារឿងធម្មតាមិនចឹង? " ជុងហ្គុក
" ឆឹស..ខ្ញុំគ្មានប្ដីដូចលោកឯងទេ!! សុខចិត្តគេងក្បែរ បងHobiប្រសើរជាង " ថេយ៍និយាយហើយក៏ដើរទៅ កៀកដៃHobiបែបចង់បញ្ឈឺនាយចឹង ។ Hobiខ្ញុំនេះគ្នាឡើងអត់ដឹងខ្យល់អីសោះមកគេជារបស់បញ្ឈឺគ្នាចឹង ទៅដូចមិនយល់អារម្មណ៏គេសោះម៉ង ><
" អូនហ៊ានកៀកដៃវាផង? " ជុងហ្គុក
" រឿងអីមិនហ៊ាន!! កៀកមិនបានហេ៎សមានបញ្ហា? " ថេយ៍និយាយតបទៅយ៉ាងរំភើយដូចអត់ខ្វល់នឹងនាយ សោះHobiយើងនេះគ្នាឡើងភ័យអស់ហើយពេលមកនិយាយស្រែកដាក់គ្នានៅមុខគេបែបនេះហើយ ប៉ុន្មាននាក់ទៀតមិនមកជួយឃាត់អត់ទេនៅឈរមើល ឡើងទំនងដូចអត់មានអីកើតឡើងចឹងហាស៎ ~,~
" អួយយ..ឈឺបេះដូង " ជុងហ្គុកមិនដឹងធ្វើអ្វីបន្តណាមួយចង់ឈ្នះចិត្តថេយ៍ដែលក៏ធ្វើជាឈឺនិងដកដង្ហើមមិនរួចអីបែបនឹងទៅមិនដឹងថាថេយ៍ជឿអត់ ប៉ុន្តែក៏ត្រូវសាកសិនដែលចាំមើលបារម្ភពីនាយខ្លះអត់ និយាយថាស្អប់ៗនឹងមានចិត្តបារម្ភខ្វល់ខ្វាយខ្លះអត់ ។
TO BE CONTINUED...
>< PICH ><
VOUS LISEZ
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Actionប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20
PART 51 : ឈឺបេះដូង!!
Depuis le début
