ភាគទី ៤៨

Start from the beginning
                                    

« រឿងនេះគឺត្រូវមើលលើលោកអ៊ំហើយថាគាត់នឹងខំប្រឹងជំនះជាមួយវាដែរឬក៏អត់ » លឺ Namjoon និយាយបែបនេះធ្វើឲ្យរាងតូចងាកមើលមុខលោកប៉ា ដែលគាត់ញញឹមមកគេបញ្ជាក់ថាគាត់នឹងប្រឹងប្រែងដើម្បីកូនប្រុសម្នាក់នេះ ។

« អ៊ីចឹងខ្ញុំសុំទៅមើលអ្នកជំងឺផ្សេងហើយ » Namjoon

« អរគុណសិស្សច្បង » Jungkook និងNamjoon ចាប់ដៃលាគ្នាមុននឹងនាយសង្ហារចេញទៅឯរាងក្រាសក៏ចូលមកឈរក្បែរ Tae ។

« ប៉ា...ប៉ាត្រូវតែថែរក្សាសុខភាពខ្លួនឯងដើម្បីកូន បានទេ? » រាងតូចដើរទៅទាញដៃលោកប៉ាមកកាន់ទាំងបារម្ភឯលោកម្ចាស់ក៏ញញឹមហើយលើកដៃម្ខាងទៀតមកដាក់លើដៃរបស់កូនប្រុសថ្នមៗ ។

« ប្រាកដហើយ ប៉ានឹងតស៊ូចាំពរចៅរបស់ខ្លួនឯង នោះអី ប៉ាមិនងាយទៅណានោះទេ » Mr Kim និយាយឡើងធ្វើឲ្យរាងតូចប្រែទឹកមុខទៅអៀនមួួយ រំពេច ភ្នែកក៏ប្រិចញាប់ៗពេលលឺថាគាត់ចង់ឲ្យគេ មានកូនមិនខុសពីបំណងម៉ាក់ក្មេកគេឡើយ នេះគ្រប់មនុស្សចាស់សុទ្ធតែចង់បានចៅពរចឹងឬ?

« ខ្ញុំថាប្រហែលជាលោកម្ចាស់ជិតបានចៅតូចពរ ហើយណា៎ » មីង Yung

« ម៉េចក៏ Yung ដឹង? » Mr Kim

« ភ្នែកអ្នកប្រុសតូចខ្មៅថ្នាក់នេះប្រហែលជាយប់មិញមិនបានគេងហើយ ខ្ញុំថាអ្នកប្រុសត្រឡប់ទៅសម្រាកនៅសណ្ឋាគារសិនក៏បានដែរណា៎ » Yung និយាយបញ្ឆិតបញ្ឆៀងទាំងញញឹមបែបដឹងពីអ្វីម្យ៉ាងទើបភ្លាម នោះ Tae លើកដៃបិទបាំងក្រោមភ្នែករបស់ខ្លួនឯងថែមទាំងសើចមិនសូវសមចេតនាបន្លប់មនុស្សចាស់គ្រប់គ្នាទៀតផង ។

« យប់មិញខ្ញុំគេងតើសគ្រាន់តែគេងបានតិចប៉ុណ្ណោះក៏អាចធ្វើឲ្យភ្នែកដែរហ្អេ៎ ចំមែន!! » Tae ព្យាយាមបិទបាំងហើយក៏លួចក្នាញ់ Jungkook ដែលឈរ សើចមិនជួយនិយាយគេសោះ ។

« ប៉ាមើលមកខ្ញុំបែបហ្នឹងធ្វើអី? » គេសួរទៅរាងចំណាស់ដែលសម្លឹងមកគេទាំងញញឹមដូចដឹងរឿងអ្វី ពេលងាកទៅម្ខាងទៀតក៏ឃើញមនុស្សរបស់លោក ប៉ាមើលមកគេដោយក្រសែរភ្នែកបែបនោះដូចគ្នា ។

« អា៎វ ពូDun មីងYung ក៏ចឹងដែរ ម៉េចក៏នាំគ្នាមើល មកខ្ញុំចឹង? » Tae ជ្រួញចិញ្ចើមសួរ មិនយល់ទេ នៅសុខៗក៏នាំគ្នាទៅជាចឹងអស់ទៅ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now