" ថាវាទៅបាត់ហើយ.. " JK
" អត់ជឿៗ..ឯងបោកយើង " ថេយ៍ក្រវីក្បាលឡើងញាប់មិនព្រមជឿទេនិងនៅពេបមាត់នៅនឹងបើគេចុះ ទៅនៅមានសត្វនឹងទៀតឲ្យគេគិតម៉េចទៅ ។ ថេយ៍ប្រាកដជាស្រែកគាំងនៅនឹងហើយឲ្យគេជឿ នាយបានដែរឬ? បើចូលចិត្តធ្វើបាបគេម្លឹងៗ
" នៅអោបយើងបែបនេះស្រលាញ់យើងម៉ងបានមិន ចង់ចុះនឹង " JK ថេយ៍លឺហើយក៏ហក់ចុះចេញវិញភ្លាមហើយក៏មកសម្លក់នាយថ្លែងៗហ៊ាននិយាយណាស់ទះបែកមាត់ឥឡូវហើយ ។
" អ៊ែក!! ឆ្កួតនឹងសម្រស់ខ្លួនឯងខ្លាំងហើយមើលទៅ ចេះនិយាយមកចេញរួចយើងចង់ក្អួត " Tae
" ចង់ក្អួត? ឯងទៅមានកូនជាមួយអ្នកណា? យើងខូចចិត្តស្លាប់ហើយ " JK និយាយហើយលេងទឹកមុខដូច ឈឺចិត្តណាស់ចឹងមើលទៅសមម៉ងហាស៎ >< តែក៏ បានត្រូវមួយដៃទៀតលឺសូរតែ ** ផូស **
" ម៉េចក៏វៃយើង? និយាយខុសត្រង់ណា "
" ខុស!! ឡប់សតិឬ? យើងប្រុសមានកូនបានយ៉ាងម៉េចនិយាយចេញមកមិនចេះគិត " Tae
" ចុះនិយាយស្រួលៗទៅចាំបាច់វៃ " JK និយាយតែ មាត់ទៅថីមិនកើតមែនបានចូលចិត្តប្រើកម្លាំងម្លេះវៃ រហូតអាងតែនាយស្លូតធ្វើបាបគេ ~,~ វៃបានវៃរហូត បានដៃសម្បើមណាស់ ។ ** ផូស ** សុីមួយដៃចំក្បាលទៀត ><
" ឃើញមុខឯងដៃយើងចេះចង់តែនៅមិនស្ងៀម " ថេយ៍និយាយឡើងឡូយហើយមុខនាយនឹងម៉េចបាន ឃើញហើយដៃនៅមិនស្ងៀមចឹង? ទាក់ទាញណាស់ មែនស្រលាញ់ខ្លាំងមែន? បានចូលចិត្តវៃម្លឹងៗ
បន្ទាប់ពីនឹងហើយនាយក៏បានជូនថេយ៍ទៅផ្ទះវិញនៅ តាមផ្លូវក៏បានទាស់សម្ដីគ្នាខ្លះដែរឈ្លោះបានគ្រប់ពេលគ្របទីកន្លែង ~,~
[ ... ]
មកដល់ភូមិគ្រឹះវិញនាយតូចដើរចូលមកយ៉ាងលឿន មុខនឹងច្បាស់ណាស់ឈ្លោះជាមួយនាយរហូតដល់ខឹងហើយក៏រត់មករកលោកតាដើម្បីទូពិត ។
" លោកតាៗ..ជួយចៅផង " ថេយ៍មកដល់ក៏ស្រែកត្អូញត្អែរដាក់លោកតារបស់គេដោយទឹកមុខរកយំផង ញិញក់សម្បើមណាស់កូននឹង
" មានរឿងអីទៀតហើយចៅសំនប់ចិត្ត " គាត់ក៏សម្លឹង មើលមុខចៅរបស់គាត់ទាំងពីរឆ្លាស់គ្នាមិនដឹងជាទាស់ សម្ដីស្អីខ្លះទេបានចៅថេយ៍មកញិញក់ដាក់គាត់ ។ នាយក៏ចាំមើលថាតើនាយតូចនឹងធ្វើអ្វីបន្តទៀតទៅ
" ចៅប្រុសសំនប់របស់លោកតានេះ..គេគំរាមចៅ.. ហើយថ្ងៃនេះប្រើចៅច្រើនណាស់ធ្វើការសឹងតែពេញសណ្ឋាគារទាំងអស់នឹងហើយចៅហត់សឹងស្លាប់ហើយលោកតា..ហឹកៗ.. "
" ចុះចៅហ្គុកគំរាមស្អីខ្លះទៅហាស៎ "
" គេថានឹងដាក់ទោសចៅ..ចង់វៃទាត់ធាក់ទៀតផង មើលទៅគេអាក្រក់ណាស់ " និយាយរៀបរាប់បណ្ដើរកាយវិការផងអីផងអ្នកមើលនេះចង់វិលអស់ JKក៏ចង់តែសើចទេមួយថ្ងៃនឹងនាយមិនបានប៉ះមួយដៃផងចេះមកចោទទៅកើតមានតែថេយ៍នឹងតិចក៏វៃ ជួបវៃៗរហូតសោះ ។
" នេះចៅហ្គុកឃោឃៅដល់ថ្នាក់នឹងផង " គាត់ធ្វើដូច ភ្ញាក់ផ្អើលណាស់ចឹងតាមពិតទៅគាត់គ្មានអារម្មណ៏ស្អីទេរឿងដែលទូពិតច្រើនពេកទៅលែងចង់ភ្ញាក់ផ្អើល ហើយ >< JKឈរក្រវីក្បាលហួសចិត្តនឹងចរឹកក្មេងម្នាក់នេះចេះមកនិយាយចឹងកើតតិចបានគេធ្វើឲ្យមើលទៅកុំថាគេខូចឲ្យសោះ ។
" នែ..អាកូនស្វា!! កុំពូកែញិញក់ដាក់លោកតាពេក យើងឃើញហើយវាខឹងជំនួស " JK
" ស្អីខឹងស្អី? យើងនិយាយការពិតសោះខឹងដែរ " Tae មែននឹងគេនិយាយការពិតសោះនឹងហាស៎តែ លោកតាយល់ន័យលឿនណាស់ព្រោះគាត់ចាស់អាចនឹងយល់លឿនចឹងហើយតែថេយ៍នេះមិនដឹងខ្យល់ស្អីទេ ><
" លោកតាសើចអី? មិនជឿចៅមែនទេ "
" តាជឿហើយៗ..ចៅទៅសម្អាតខ្លួនហើយសម្រាក ចុះមើលទៅហត់ណាស់ហើយ " គាត់ខ្ជិលនិយាយច្រើនក៏ជឿឲ្យចប់រឿងទៅថេយ៍ក៏ញញឹមហើយឡើងទៅខាងលើបាត់ដោយមិនភ្លេចញាក់ចិញ្ចើមដាក់នាយនោះទេឌឺគេសម្បើមណាស់កូននឹង ~,~
" កុំធ្វើអីផ្ដេសផ្ដាសដាក់ចៅតាឲ្យសោះលឺទេ " និយាយផ្ដែផ្ដាំនាយមើលទៅមិនស្រួលទេដឹងទុកចិត្ត បានឬអត់ទេ? ទឹកមុខខិលម្លឹងៗហើយមិញនៅនិយាយថាខឹងៗឲ្យលោកតាគិតច្រើនទៀតបើមិន ប្រាប់មុនទេខ្លាចថាចៅថេយ៍សំនប់ចិត្តរបស់គាត់ត្រូវ ចៅហ្គុកកំពូលចាត់ការ ><
" ចៅគ្មានគំនិតចឹងទេ!! លោកតាកុំបារម្ភអី " JK និយាយទាំងញញឹមបែបអស់សំណើចលោកតានេះ ក៏ពូកែគិតអវិជ្ជមានលើគេទៀតនឹងណា ។ គេមិនធ្វើអ្វីលើថេយ៍ទេកុំភ័យអីទុកចិត្តទៅ ( តែខ្ញុំអត់ជឿអាបុិនឹងទេ ~,~ )
TO BE CONTINUED...
>< PICH ><
YOU ARE READING
✨អ្នកហ្វឹកហាត់ការងារ✨( Completed✔️ )
Short Storyប្រលោមលោកភាគខ្លីៗប្រុសនិងប្រុសបែបកំប្លែងស្រើបស្រាល Jungkook Top / Taehyung btt ><
PART 2 : ខឹងស្អី?
Start from the beginning
