ភាគទី ៤៤

Start from the beginning
                                    

« ជាថ្នាំអីទៅ? » Jungkook

« គឺថ្នាំដែលលេបទៅកុំឲ្យបងចង់តែ... » រាងតូច និយាយបានត្រឹមនេះក៏ខ្ជឹបមាត់ហើយលើកចង្អុលដៃ មកចុចប៉ះគ្នាតិចៗឲ្យរាងក្រាសយល់ព្រោះគេអៀនមិនហ៊ាននិយាយពេញៗមាត់ទេ ។

« អ៎យល់ហើយ ម៉ាក់បងធ្លាប់ប្រាប់ថាអូមេហ្កាត្រូវលេបថ្នាំអស់នោះដើម្បីកុំឲ្យពួកអាល់ហ្វាធ្វើអីផ្ដេសផ្ដាសត្រូវទេ? » Jungkook សួរទើបរាងល្អិតងក់ក្បាល ។

« ដឹងហើយចាំបងទៅយកឲ្យតែថា...អូនដើររួចឬអត់? » គេសួរព្រោះយល់ណា៎ មុននេះនាយប្រើកម្លាំងលើរាងតូចខ្លាំងៗក្មេងដូចគេច្បាស់ជាឈឺខ្លួន ប្រាណទ្រោមមិនខានទេ ។ Tae មិនតបបានត្រឹមគ្រវីក្បាលបញ្ជាក់ថាដើរមិនបានទើប Jungkook រៀបចំស្លៀកពាក់ឲ្យហើយដាក់រាងតូចឲ្យគេងមុននឹងចុះទៅខាងក្រោមធ្វើអាហារពេលព្រឹករួចឡើងមកបន្ទប់វិញ ។

« អូនញ៊ាំអាហារហើយលេបថ្នាំសិនទៅ » គេជួយគ្រារាងតូចហើយលើកគេឲ្យអង្គុយលើភ្លៅសឹមបញ្ចុកអាហារឲ្យញ៊ាំតែ Tae ធ្វើភ្នែកម៉ក់ៗពេលលោកប្ដីបម្រើថ្នាក់ថ្នមបែបនេះតែមិនចម្លែកទេដែលគេអៀន ព្រោះនៅមិនទាន់ភ្លេចសង្គ្រាមស្នេហ៍ក្ដៅគគុកនិងការថ្នាក់ថ្នមពីនាយធ្វើឲ្យផ្ទៃមុខឡើងក្រហមទៀតឲ្យទាល់តែបាន ។

« មុខអូនក្រហមទៀតហើយ? ត្រូវការឲ្យបងជូនទៅ ពេទ្យឬអត់? » Jungkook សួរទាំងបារម្ភមុននឹង ទម្លាក់ស្លាបព្រាចុះហើយស្ទាបថ្ងាសនិងករបស់ប្រពន្ធ ។

« ប្រហែលជាអូនក្ដៅក្នុងហើយមិនអីទេ លេបថ្នាំតែ ពីរបីដងទៅបាត់ហើយ » Tae ប្រិចភ្នែកញាប់ៗឆ្លើយតប ។

« អ៊ីចឹងក៏បាន ឆាប់ញ៊ាំទៅប្រយ័ត្នឃ្លាន » ថាហើយ រាងក្រាសក៏ចាប់ផ្ដើមបញ្ចុកអាហារឲ្យ Tae ញ៊ាំទាល់តែរួចរាល់ទើបគេផ្លាស់ខោអាវហើយទៅយកថ្នាំតាមកន្លែងដែលរាងតូចប្រាប់ ។

< រ៉ឺង!! > កំពុងបើកឡានត្រឡប់មកផ្ទះវិញស្រាប់តែ ទូរស័ព្ទដៃនាយរោទិ៍ទើបគេអែបឡានទៅម្ខាងនៃផ្លូវ មុននឹងទទួល ។

« ជម្រាបសួរអ្នកម៉ាក់បាទ » Jungkook ហៅអ្នក ម៉ាក់បែបយកចិត្ត ច្បាស់ណាស់ថាខលមកព្រោះនឹកនាមិនខាន ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now