PART 1 : សមចិត្ត!!

Start from the beginning
                                        

" ទៅញាំបាយជាមួយយើងជាការងារបន្ត..មោះ " JK មិនចាំឲ្យថេយ៍ឆ្លើយព្រមទាន់ទេគឺចាប់ទាញដៃយកតែម្ដងគ្នាខំរើផងនៅមិនបានទៀត ។ គិតថាគេចង់ទៅ ជាមួយនាយណាស់ឬ? គ្មានចង់អីតិចទេតែមកបង្ខំគេ ទៅកើតខឹងចិត្តម៉ងនេះ ><

" នែ..លែងដៃយើងណា " Tae ដោយសារខ្ជិលចង់ស្ដាប់សម្លេងស្រែករបស់ថេយ៍ក៏ព្រមប្រលែងដៃទៅ ដោយមិនបានប្រាប់មុនទើបធ្វើឲ្យថេយ៍ដួលអុកគូទលឺសូរតែ ** ព្រូស **

" អួយយ!! លែងដៃយើងធ្វើអីហាស៎ " Tae ណ៎កចិត្ត នេះរេលឿនណាស់ម្ដងចង់ឲ្យលែងពេលលែងហើយក៏ខុសទៀត ។ នាយតាមចិត្តមិនទាន់ទេ ~,~

" ចុះប្រាប់ថាឲ្យលែងនោះអី? ម៉េចមកសួរចឹង " JK ធ្វើមុខឡេឡឺដូចមនុស្សមិនខ្យល់អីសម្លឹងមើលមុខថេយ៍ភ្លឹកៗគិតថាគេខុសទៀតហើយមែនទេ? នាយធ្វើអីមិនដែលត្រូវទេលើកណាក៏ខុសដែលទោះថេយ៍ អ្នកខុសក៏ត្រូវដែរ ។

" លែងហេតុអីមិនប្រាប់មុន..ឈឺណាស់!! នៅឈរមើលទៀតម៉េចមិនមកជួយលើក " Tae

" ខុសរហូតម៉ង.. " JK ក្រវីក្បាលតិចៗហើយក៏ជួយលើកថេយ៍ឡើងមកវិញឲ្យស្រួលបួលមិនចឹងទេត្រូវ មាត់ទៀតមិនខានទេ ។

" សម្រេចថាទៅញាំបាយជាមួយយើងទេ " JK

" នៅសួរទៀត? ទាញយើងមកហើយនឹងហាស៎.. បើមិនសុីយើងដើរមកតាមធ្វើអី!! ចំមែន " Tae សម្លក់នាយបន្តិចហើយក៏ទៅអង្គុយនៅតុធ្វើប្រងើយមិញ នឹងលឺថាស្រែកប្រកែកមិនទៅជាមួយទេពេលមកដល់កន្លែងក៏ស្ដីឲ្យនាយវិញឃើញទេថានាយចាំតែខុសគ្រប់ពេលរហូតនឹង ។ JKក្រវីក្បាលហួសចិត្តនឹងក្មេងនេះខ្លាំងណាស់បើចរឹកវិញនាយចង់ឲ្យចាប់ហែកសុីទាំងរស់ទេខ្នាញ់ណាស់ឈ្លោះជាមួយ ពេលណាមិនដែលឈ្នះម៉េចទេ >< ពេលអាហារមក ដល់តុថេយ៍ក៏ញាំដោយមិនមើលមុខនាយ ។

" ហឹមម!! ម្ទេសមែនទេ? មិនញាំទេ..នេះ " Tae មើលដឹងច្បាស់ហើយថាជាអ្វីក៏ចាប់ដាក់ចានរបស់នាយវិញគេមិនចូលចិត្តញាំហឹរទេតែបែរជាមាន ម្ទេសនៅក្នុងម្ហូបទៅវិញ

" នេះ..យកទៅ!! ឯងញាំទៅនឹងមិនឲ្យឯងឈឺក្រពះទេញាំច្រើនកាន់តែល្អ..នេះៗៗ " Tae និយាយហើយក៏ចាប់ដាក់ៗដោយមិនបាច់ឲ្យនាយព្រមទាន់ ទេទោះយ៉ាងណាក៏ត្រូវតែចាប់ដាក់ចាននាយដែរត្រូវ តែញាំឲ្យអស់ >< នាយសម្លឹងមើលទាំងលែងចង់ មើលចុះលើចានរបស់នាយសុទ្ធតែម្ទេសទាំងអស់ឲ្យ ញាំយ៉ាងម៉េចទៅចង់ធ្វើបាបច្បាស់ណាស់ ។
បន្ទាប់ពីញាំអាហាររួចរាល់ហើយនាយក៏នាំថេយ៍ទៅ បន្ទប់ទឹកវិញម្ដងមកនឹងមានបំណងអ្វីមួយហើយ ។

" នាំយើងមកបន្ទប់ទឹកធ្វើអី? " Tae

" ឲ្យឯងលាងសម្អាតបន្ទប់ទឹកនឹងហើយ..លាងឲ្យស្អាតផងណា!! លឺទេ " JK

" ឆ្កួតទេឬ? យើងមិនលាងទេ.. "

" ហាមប្រកែកឯងត្រូវស្ដាប់បញ្ជាយើង..ប្រយ័ត្នយើងទៅប្រាប់លោកតាថាឯងក្បាលខូចមិនស្ដាប់បញ្ជា " JK លើកយកលោកតាមមកគំរាមគិតថានឹងមានផល ច្បាស់ណាស់ថេយ៍មិនហាមប្រកែកទៀតទេគឺស្ងាត់ មាត់ឈឹងហើយក៏សុខចិត្តលាងតាមបញ្ជានាយដដែរ សមចិត្តណាស់ ។

" លាងឲ្យស្អាតណាប្រយ័ត្នបានលាងម្ដងទៀត " JK ញញឹមយ៉ាងស្រស់សង្ហារហើយកីនៅឈរក្បែរៗនឹង ចាំមើលថាថេយ៍ធ្វើរួចរាល់ពេលណាទៅ ។ មនុស្ស ដែលលោកតាថ្នមមិនប្រើឲ្យធ្វើអ្វីសោះពេលនេះក៏មកលាងបន្ទប់ទឹកសមចិត្តណាស់លោកអើយបាន ឃើញក្មេងតូចនេះនៅក្រោមការបញ្ជារបស់ខ្លួន ។


TO BE CONTINUED...
>< PICH ><

✨អ្នកហ្វឹកហាត់ការងារ✨( Completed✔️ )Where stories live. Discover now