PART 48 : បងនឹងញ៉ែអូន!!

Start from the beginning
                                        

" មិនខ្វល់ទេ..យើងអស់ចិត្តពីគាត់យូរហើយដែលនៅ ក្បែរគាត់ក៏ព្រោះតែចង់ឈ្នះឯងប៉ុន្នឹងទេពេលនេះយើងក៏ឈ្នះហើយ " Heesung និយាយចេញមក ដោយមិនលាក់លៀមសោះឡើយចាំពេលដែលនាយក៏មកដល់ល្មមហើយក៏បានលឺដូចគ្នានាយមក ឈរស្ដាបើយូរហើយតែវាគ្មានអ្វីគួរឲ្យឈឺផង ។

" នេះអូននិយាយពីអី? បងស្ដាប់ច្រឡំមែនទេ " JK ចូលមកធ្វើជាច្រឡោតដាក់Heesungធ្វើដូចជាឈឺ ណាស់ចឹងពេលដែលលឺហើយ

" បង..បើបានលឺក៏ល្អហើយ "

" ហុឹស!! ចឹងយើងក៏ចប់គ្នាត្រឹមនឹងទៅ.. " JK និយាយហើយក៏ដើរចេញទាំងទឹកមុខមួមៅយ៉ាងខ្លាំង Jungwonឃើញបែបនេះក៏មិនដឹងធ្វើយ៉ាងម៉េចដែល ក៏កាន់តែភ្ញាក់ផ្អើលពេលដឹងថាប្រុសម្នាក់នេះស្រលាញ់នាយបែបនេះ ><

" ថេយ៍ជួយទៅមើលគាត់ផងទៅតិចទៅអង្គុយផឹកឲ្យ ឆ្កួតមនុស្សទៀត " Jungwon ដំបូងថេយ៍មិនចង់ទៅទេតែក៏បារម្ភពីនាយទើបដើរទៅតាមតែម្ដងទៅ មើលទៅនាយប្រហែលជាខូចចិត្តណាស់ហើយ ។ ឯHeesungវិញមិនហ៊ានសម្លឹងមុខJungwonទេមក ពីមិនដឹងគួរប្រឈមមុខនឹងនាយដោយរបៀបណា មិនគួរយកនាយមកដាក់មុខសោះចំមែនហើយ ~,~

< សួនក្រោយផ្ទះ >

នាយចេញមកដល់ឈរម្នាក់ឯងហើយនៅឆ្លៀតងាក មើលក្រោយទៀតថាថេយ៍នឹងមកតាមមើលគេឬអត់ ហើយតាមពិតទៅគេគ្មានទៅខូចចិត្តស្អីទេហើយវាជា ផែនការរបស់នាយតែប៉ុណ្ណោះបើមិនធ្វើចឹងទេមិនដឹង ពេលណាបានថេយ៍ចិត្តទន់វិញនោះទេ ។

" ម៉េចក៏មិនមកតាមសោះចឹង " នាយពោលឡើងតិចៗក្នុងចិត្តអន្ទះសារណាស់មិនឃើញមកតាមមើលគេ សោះតិចអស់ចិត្តមែនទៅ?
ភ្លាមនោះថេយ៍ក៏បានដើរមកដល់ល្មមនាយឃើញក៏ ប្រញាប់រៀបរឹកឲ្យបានស្រួលរួចបញ្ចូលអារម្មណ៏ឲ្យ វាដូចខូចចិត្តមែនទែនចឹង ><

" លោកមិនអីទេមែនទេ? " ថេយ៍

" ហឹមម!! បងមិនអីទេ..ព្រោះបងលែងស្រលាញ់គេ ហើយគ្រាន់តែហួសចិត្តប៉ុណ្ណោះ " Jk

" បើចឹងល្អហើយ..ខ្ញុំទៅក្នុងវិញហើយ " ប្រុងនឹងចូល ទៅវិញហើយប៉ុន្តែនាយឃាត់បានមុនហើយក៏ដើរមក ឈរទល់មុខនឹងថេយ៍ដើម្បីឲ្យងាយស្រួលមើលមុខ គ្នាច្បាស់ៗនោះអីបែបនេះបាននិយាយគ្នាចូល ។
JKចាប់ដៃថេយ៍មកកាន់និងអង្អែលតិចៗដោយទឹកមុខ រាបស្មើបំផុត !!

" អូនឈប់ខឹងនឹងបងហើយពួកយើងមកដូចដើមបានទេ..បងនឹងថែអូនឲ្យល្អមិនឲ្យអូនខូចចិត្តទៀតទេ " JK ពិតជាចង់ដូចដើមណាស់ផ្ដល់ឱកាសឲ្យគេហើយ ចឹងគួរឲ្យដល់ពេលមកត្រូវគ្នាវិញហើយ

" បើអូនមិនទាន់ព្រមពេលនេះចាំឆ្លើយពេលក្រោយក៏ បានដែរ..បងនឹងចាំអូនជានិច្ច " Jk

" តាមតែចិត្តលោកចុះ " និយាយហើយក៏ដកដៃចេញ ពីនាយរួចក៏ដើរសម្ដៅទៅខាងក្នុងវិញដោយមិនបាន មើលមុខនាយបន្តិចសោះឡើយ ។ មិនមែនមិនចង់តែ មានអារម្មណ៏ថាខ្លាចមិនហ៊ានចង់បកក្រោយវិញខ្លាច ជួបរឿងដដែរៗទៀតគេមិនអាចប្រឈមនឹងវាបានទេ

" បងនឹងញ៉ែអូន " ស្រែកប្រាប់ថេយ៍ខ្លាំងៗថាគេនឹងមិនចុះចាញ់ឡើយកាលពួកគេជួបគ្នាក៏ព្រោះតែមាន ការចង់ឲ្យជួយតែលើកនេះគេនឹងតាមញ៉ែដើម្បីបាន ចាប់ផ្ដើមស្នេហ៏ជាថ្មីជាមួយនឹងថេយ៍ផង ។ បើលួងដោយវិធីស្រួលៗពេកច្បាស់ណាស់ថានឹងមិនបានផលឡើយ..តាមញ៉ែល្អបំផុតហើយ ><
ចាំមើលទៅនាយនឹងញ៉ែឲ្យបានមិនជឿថានៅចិត្តរឹង បែបនេះរហូតនោះព្រាននារីដូចគេប៉ុន្នឹងដែរមិនចុះចាញ់ដាច់ខាតយកមកធ្វើប្រពន្ធវិញទល់តែបាននឹង ។

TO BE CONTINUED...
>< PICH ><

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now