ភាគទី ៤១

Start from the beginning
                                    

@New day, Morning

_ រាងសង្ហារដែលទើបតែងូតទឹកហើយក៏ដើរចេញពី បន្ទប់ទឹកដោយមានតែកន្សែងរុំចង្កេះមួយប៉ុណ្ណោះ ព្រលែងល្វែងលើដែលមានសាច់ដុំបែបបន្ទះសូកូឡាគួរឲ្យទាក់ទាញនិងស៊ិចស៊ី គ្មាននរណាម្នាក់ដឹងថាគេ មានរូបរាងបែបនេះឡើយព្រោះគេស្លៀកតែខោអាវធម្មតាជាទម្លាប់ទៅហើយ ។

« នៅគេងមិនទាន់ភ្ញាក់ទៀត? » Jungkook ពោលឡើងញញឹមតិចៗមើលទៅប្រពន្ធដែលគេងគ្មានភួយបាំងជើងស្រឡូននៅលើគ្រែគួរឲ្យក្នាញ់គួរឲ្យចង់ចាប់ស៊ីមែនទែន ។

« Tae...ព្រឹកហើយ ឆាប់ក្រោកឡើង » រាងក្រាសអោនខ្សឹបតិចៗក្បែរត្រចៀករាងតូចបបួលឲ្យគេលឺ ហើយជ្រួញចិញ្ចើមនឹងសម្លេងរំខាន នៅមិនព្រមក្រោកហើយថែមទាំងបម្រះខ្លួនងាកចេញពីនាយទៀតផងធ្វើឲ្យ Jungkook គ្រវីក្បាលសើចតិចៗ ទើបសម្រេចចិត្តទៅស្លៀកពាក់ខ្លួនឯងហើយដើរចុះមកខាងក្រោមតែម្ដងព្រោះនឹកឃើញថាជាថ្ងៃអាទិត្យ Tae ប្រហែលជាត្រូវការពេលសម្រាកហើយ ។

« អរុណសួស្ដីលោកប៉ា » នាយនិយាយទៅកាន់រាងចំណាស់ដែលកំពុងអង្គុយផឹកកាហ្វេបណ្ដើរអានកាសែតបណ្ដើរនៅខាងក្រៅផ្ទះ ។

« អ្ហា៎អរុណសួស្ដី Jung!! នេះភ្ញាក់ពីព្រលឹមម្ល៉េះ ចុះឯណា Tae? » Mr Kim

« អ៎ Tae កំពុងគេង ខ្ញុំមិនចង់រំខានទើបចុះមករកអីញ៊ាំមុនតែម្ដងទៅ » Jungkook ឆ្លើយព្រមទាំងអង្គុយចុះទល់មុខគាត់ ។

« ហាសហាស Tae តែប៉ុណ្ណឹង ឲ្យតែថ្ងៃអាទិត្យគឺគេងមិនខ្ចីក្រោកទាល់តែថ្ងៃត្រង់ទើបចុះមកញ៊ាំបាយយកតែម្ដង ទម្លាប់អាក្រក់កែរមិនឡើងទេ » គាត់ និយាយហើយសើចខ្លាំងឯ Jungkook ក៏សើចដែរតែសើចមិនសូវសមព្រោះកាលពីនៅផ្ទះប៉ាម៉ាក់ខ្លួន នាយក៏បែបហ្នឹងដូចគ្នា ដេកសម្ពឹកទាល់តែអ្នកស្រី Jeon ឡើងទៅទេសនាដល់បន្ទប់ឯណោះ ។

« មែនហើយលោកប៉ា ខ្ញុំបានណាត់ជាមួយសិស្ស ច្បងនៅអាមេរិករួចហើយ គាត់ថាសប្ដាហ៍ក្រោយ នេះកាលវិភាគទំនេរអាចឲ្យប៉ាទៅវះកាត់បានហើយ កាន់តែឆាប់គឺកាន់តែល្អ » Jungkook

« អ្ហឹម អ៊ីចឹង Jung ជួយចាត់ចែងឲ្យប៉ាផងចាំប៉ា ត្រៀមខ្លួនទៅ » Mr Kim

« បាទលោកប៉ា » Jungkook

៚មួយសប្ដាហ៍ក្រោយមក៚

_ ថ្ងៃនេះក៏ដល់ថ្ងៃដែលលោកម្ចាស់ត្រូវឡើង
យន្តហោះផ្ទាល់ខ្លួនរបស់គាត់ទៅអាមេរិកតាមការ រៀបចំរបស់ Jungkook ដោយទៅជាមួយ Dun និងមីងYung ជាមេផ្ទះដើម្បីជួយមើលថែប៉ុណ្ណោះរីឯ Tae គាត់ក៏ទុកឲ្យរាងក្រាសជាកូនប្រសារជួយមើល ឲ្យព្រោះស្អែកនេះ Tae ត្រូវប្រឡងទើបមិនអាចឲ្យទៅបាន ។

« Tae ត្រូវខំប្រឹងប្រែងប្រឡងណា៎ ប្រឡងជាប់ពេលណាប៉ានឹងទិញខុនដូមួយឲ្យកូនភ្លាមលឺហើយនៅ? » លោកម្ចាស់ Kim ផ្ដែផ្ដាំប្រាប់កូនតូចដែលឈរធ្វើមុខជូរ ទារគាត់ទៅជាមួយតែគាត់មិនយល់ ព្រមសោះ ។

« កូនអត់ចង់បានអីទេ កូនសុំឲ្យតែប៉ាវះកាត់បានជោគជ័យ ចាំពេលកូនប្រឡងហើយកូននឹងទៅមើលប៉ាដល់ទីនោះ ប៉ាចាំកូនណា៎ » Tae

« ដឹងហើយៗ ចាំឲ្យ Jung នាំកូនទៅតាមក្រោយចុះ បើអ៊ីចឹងប៉ាទៅហើយណា៎ » Mr Kim

« ម៉ោះកូនអោបមួយ » Tae លោរទៅអោបលោកប៉ាយ៉ាងណែនទាំងមិនដាច់អាល័យ លោកម្ចាស់ក៏ថើបសក់គេមួយដង្ហើមយ៉ាងយូរទើបព្រលែងចេញពីការអោបដោយមិនភ្លេចអង្អែលថ្ពាល់កូនប្រុសថ្នមៗលួងលោមសឹមងាកទៅនិយាយជាមួយអ្នកស្រី Mori និង Donghae វិញ ។

« មើលថែខ្លួនផងណា៎ » Mr Kim

« ចាសលោកបង » Mrs Mori

« បាទប៉ា » Donghae

« ប៉ាផ្ញើរគ្រប់គ្នាផងណា៎ Jung » គាត់គោះស្មាររាងក្រាសថ្នមៗទាំងញញឹម ។

« បាទលោកប៉ាទុកចិត្តចុះ ខ្ញុំនឹងមើលថែគ្រប់គ្នាឲ្យបានល្អហើយពេលដែល Tae ប្រឡងចប់ចាំខ្ញុំនាំ Tae ទៅមើលលោកប៉ាដល់ទីនោះ លោកប៉ាថែរក្សាខ្លួនផង » Jungkook

« អ៊ីចឹងប៉ាទុកចិត្តហើយ » Mr Kim ញញឹមហើយបែរមករកកូនប្រុសសំណព្វម្ដងទៀត ។

« ថែខ្លួនណា៎កូន » Mr Kim

« ប៉ាដូចគ្នា » Tae ញញឹមឲ្យគាត់ទុកចិត្តទើបរាង ចំណាស់និងអ្នកជំនិតនាំគ្នាឡើងយន្តហោះមុននឹងកង់របស់វារំកិលទៅមុខម្ដងបន្តិចៗនាំអ្នកទាំងបីហោះឡើងទៅគោលដៅក្រោមក្រសែរភ្នែកមិនដាច់អាល័យរបស់រាងតូច ។

« តោះទៅវិញ Tae » Jungkook បបួលតែរាងតូចក៏ពេបមាត់ដាក់គេទៅវិញ រីឯអ្នកស្រី Mori ក៏នាំកូន ប្រុសទៅផ្ទះវិញមុន ។

« លោក...ខ្ញុំនឹកប៉ាបាត់ហើយធ្វើម៉េចទៅ? » Tae

« មិនអីទេៗ ស្អែកនេះប្រឡងហើយចាំពេលប្រឡងចប់ បងនាំ Tae ទៅរកប៉ាណា៎ » នាយលើកដៃអង្អែលក្បាលរាងតូចលួងលោមទើប Tae អោនមុខ ចុះងក់ក្បាលហើយឡើងឡានទៅផ្ទះវិញជាមួយនាយ ។

To be continued.....💗✨❄️

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now