" អូនមកយកទៅវិញ!! វាអ្នកហៅបងឲ្យមករកមែនទេ? បានបងទុកអូនចោលហើយមករកវាបែបនេះ " Heesung
" យើងមានរឿងត្រូវនិយាយគ្នា " JK និយាយហើយក៏បាន អូសដៃនាយតូចទៅក្រោយផ្ទះដើម្បីនិយាយគ្នាតែពីរនាក់ស្ងាត់ៗ ។ ថេយ៍ក៏មិនបាននិយាយអ្វីដែលចាំមើលថានាយនឹងធ្វើអ្វីបន្តទៀតទៅគេតាមមិនទាន់ទេម្ដងចង់ចេះ ម្ដងក៏ចង់បែបនោះនេះគេជារបស់លេងមែនទេ? បានចង់ បង្វិលក្បាលតាមចិត្តបែបនេះ? មិនទាន់បែកពីប្រុសម្នាក់នោះផងក៏ចង់មកសុំគេត្រូវគ្នាវិញទៀត..ប្រុសៗសិទ្ធតែបែបនេះទាំងអស់មែនទេ ។
" កុំទាន់គិតច្រើនអី!! យ៉ាងណាគាត់នឹងនៅតែស្រលាញ់ថេយ៍..ញញឹមឡើង " Jungwon និយាយលួងលោមចិត្តកុំឲ្យគិតច្រើនអាចថាJKនិយាយពីរឿងផ្សេងទៀតក៏ថាបាន យ៉ាងណាក៏នៅមានគេម្នាក់ដែលតើទៅពិបាកចិត្តធ្វើអី ។ ថេយ៍គ្រាន់តែញញឹមឲ្យនាយបានឃើញថាគេមិនបានខ្វល់ នឹងរឿងនឹងទេហើយក៏ដើរចូលក្នុងវិញធម្មតា ><
< សួនក្រោយផ្ទះ >
ក្រឡែកមកមើលពីរនាក់នេះវិញJKបានអូសមកនិយាយគ្នា ហើយក៏ជារឿងសំខាន់ទៀតផងនាយត្រូវដោះស្រាយវាឲ្យ បានរួចរាល់ជាមុនសិនទើបបាន ។
" ពួកយើងចប់គ្នាត្រឹមនឹងទៅ " Jk ដល់ភ្លាមក៏និយាយថាចប់តែម្ដងHeesungក៏ទទួលយកមិនបានដូចគ្នាកាលពីមុនគេជាអ្នករត់ចោលនាយតែពេលនេះនាយរត់ចោលគេវិញ ម្ដងហើយ ។ មិនអាចទេគេមិនព្រមឡើយ ><
" បងលេងសើចទេដឹងជុងហ្គុក!! អូនស្ដាប់ច្រឡំទេដឹង " Heesung
" បងមិនលេងសើចទេ..ពួកគេគួរតែចប់ត្រឹមនឹងហើយបន្ត ទៀតក៏គ្មានអ្វីល្អទៀតដែរអូនរកអ្នកថ្មីទៅ " JK រយៈពេល ដែលពួកគេទាក់ទងគ្នាគឺបានបង្ហាញឲ្យឃើញអស់ហើយ ពួកគេមិនសូវជាត្រូវគ្នាទេអ្វីៗគ្រប់យ៉ាងនាយត្រូវធ្វើតាម នាយតូចទាំងអស់ ។ ការស្រលាញ់គ្នាមួយនេះដូចមិនល្អសោះហើយមិនដូចកាលដែលនាយនិងថេយ៍ស្រលាញ់គ្នាទេគឺថ្នាក់ថ្នមបារម្ភពីគ្នាផ្អែមល្ហែមមានឈ្លោះមានខឹងមាន ការអត់អោនក៏មានការលួងលោមទៀតផង..តែបើជាមួយនឹងHeesungវិញគឺវាគ្មានអ្វីទាំងនេះទេបែបនេះទើប គេមិនចង់បន្តហើយសម្រេចចិត្តត្រឡប់មករកថេយ៍វិញ ។
" តែបងស្រលាញ់អូនត្រូវទេ? បងចង់ចោលអូន " Heesung
" បងថាពួកយើងមិនសមគ្នាទេ..ការដែលទាក់ទងគ្នាក៏ព្រោះ ចិត្តមិនទាន់ដាច់តែពេលនេះបងដឹងច្បាស់ហើយថាមនុស្ស ដែលបងត្រូវការជាអ្នកណា..យើងឈប់ជួបគ្នាទៀតទៅ " JK និយាយដោយមានហេតុផលសមរម្យអាចទទួលយក បានហើយគេក៏មិនចង់ឲ្យមានការគុំកួនគ្នាបន្តទៀតដែរ ។ Heesungក៏បានយល់ពីបំណងរបស់នាយច្បាស់ទើបមិន ប្រកែកព្រោះចិត្តរបស់គេក៏មិនមានទៅលើនាយទៀតដែរ កាលដែលធ្វើក៏មកពីចង់ឈ្នះតែប៉ុណ្ណោះ ><
" បើចឹងអូនសុំអោបបងជាលើកចុងក្រោយបានទេ.. " Heesung នាយងក់ក្បាលយល់ព្រមពួកគេក៏អោបគ្នាជាការបញ្ចប់ទំនាក់ទំនងប៉ុន្តែមិនមែនឈប់មើលមុខគ្នាទេគឺនៅរាប់អានគ្នាដដែល ។
" សង្ឃឹមថាអូនយល់..ហើយពួកគេនៅតែរាប់អានគ្នាជាបងប្អូនរហូតទៅ " JK
" បាទ!! ជូនពរឲ្យបងនិងថេយ៍បានត្រូវគ្នាម្ដងទៀត " Heesung និយាយទាំងស្នាមញញឹមចេញពីចិត្តបានបែបនេះគេក៏មិនពិបាកខ្វល់ច្រើនដែរ ។ មិនពិបាកត្រូវចង់ឈ្នះចង់ចាញ់ទៀតរស់នៅបែបនេះវាមិនស្រួលទេ ~,~
" ថេយ៍ចិត្តរឹងណាស់!! បងត្រូវការជំនួយពីឯង " JK នាយតូចញញឹមងក់ក្បាលបញ្ជាក់ថាគេនឹងជួយនាយព្រោះរឿង ក្លាយជាបែបនេះក៏ព្រោះតែគេ..ជួយឲ្យត្រូវគ្នាម្ដងទៀតក៏ល្អដែរឃើញនាយពិបាកចិត្តគេក៏មិនស្រណុកចិត្តដូចគ្នា ។
TO BE CONTINUED...
>< PICH ><
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Actionប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20
PART 47 : ត្រូវការជំនួយ..!!
Start from the beginning
