« អូនឃ្លានហើយនៅ? » Jungkook

« អឹម...តិចតួចដែរ » Tae ប្រាប់ទាំងដៃអង្អែលពោះតិចៗទើបរាងក្រាសញោចស្នាមញញឹមបក់ដៃ ហៅអ្នកបម្រើឲ្យមកតុរបស់ខ្លួន ។

« នេះមីនុយចា៎ » Waitress

« Tae ចង់ញ៊ាំអីកម្ម៉ង់ទៅ » បាន Jungkook បើក ដៃឲ្យ រាងតូចក៏ហៅម្ហូបច្រើនមុខតាមដែលឃើញ ក្នុងមីនុយព្រោះនៅឈឺចិត្តដែលគេបឺតមាត់ខ្លួនម្សិលមិញនៅឡើយទើបសងសឹកវិញតែម្ដង ។

« សុំទឹកក្រូចច្របាច់មួយកែវផង អរគុណ » Tae ប្រាប់ចុងក្រោយទើបបិទមីនុយឯអ្នករត់តុក៏ចេញទៅ។

« នេះអូនអត់ញ៊ាំស្រាទេហ្អេ៎? » Jungkook ស្រាប់តែសួរឡើងធ្វើឲ្យរាងតូចលឺហើយហួសចិត្តខ្លាំង ។

« ម្សិលមិញលោកថាខ្ញុំចូលក្លឹបជាក្មេងមិនល្អ ឬមួយគិតថាពួកក្មេងមិនល្អចូលចិត្តផឹកស្រាទាំងអស់ចឹង មែនទេ? » Tae សួរដោយមិនពេញចិត្ត រាងក្រាសកាលបើឃើញបែបនេះខ្លាចថារាងតូចខឹងខ្លួនទើបប្រញាប់ចាប់ដៃរាងតូចភ្លាមយ៉ាងណែន ។

« មិនមែនចឹងទេ បងគ្រាន់តែសួរលេងប៉ុណ្ណោះកុំខឹងអីណា៎សុំទោស » Jungkook សុំទោសតែ Tae ក៏គ្រវាសដៃចេញ ។

« ហ៊ឹស!! ខ្ញុំខកចិត្តជាមួយលោកពិតមែន ម្ដងប្រាប់ថាស្រឡាញ់ខ្ញុំ ម្ដងក៏មើលងាយខ្ញុំដូចមិនមែនស្រឡាញ់ នេះលោកចង់លេងហ្គេមស្អីជាមួយខ្ញុំឲ្យប្រាកដទៅ Jung? » និយាយរួច រាងតូចក៏ងាកមុខ ចេញទាំងអស់សង្ឃឹមតូចចិត្តតូចថ្លើម សារភាពថាគេធ្លាប់ស្អប់ Jungkook តែក្រោយពេលដែលនាយ សុខចិត្តលាឈប់ពីការងារដើម្បីគេហើយ វាបាន បង្ហាញថានាយពិតជាស្រឡាញ់និងយកចិត្តទុកដាក់ មកលើគេ ទង្វើរល្អរបស់ Jungkook បានបំបែកបេះដូងរឹងដូចដុំថ្ម ត្រជាក់ដូចជាទឹកកកប៉ូលរបស់គេឲ្យប្រែមកជាមានអារម្មណ៍ មានក្ដីស្រឡាញ់ដូចគេឯង វិញ តែពាក្យសម្ដីចាក់រុករបស់គេបានធ្វើឲ្យ Tae អស់ជំនឿចិត្តបន្តិចម្ដងៗ បើគេនៅតែបែបនេះមិនយូរទេ ចិត្តស្អប់របស់ក្មេងឈាមត្រជាក់ម្នាក់នេះអាចនឹងកើតមានឡើងវិញក៏ថាបានដែរព្រោះគេជា Kim Taehyung ជាក្មេងមិនចេះទ្រនរណាឡើយ ។

_ Jungkook កាលបើរាងតូចបង្ហាញភាពអាក់អន់ចិត្តនឹងសម្ដីមិនចេះគិតរបស់គេហើយក៏ប្រញាប់ងើបទៅអង្គុយក្បែរ Tae ដើម្បីទាញយកអារម្មណ៍របស់គេ មកវិញ ។

« មកពីបងនិយាយមិនចេះគិត បងលេងសើចជ្រុល មិនគិតពីអារម្មណ៍អូន បងនេះឡប់ៗធ្វើឲ្យអូនខឹង បងសុំទោសណា៎ Tae ថ្ងៃក្រោយទៅបងលែងធ្វើ បែបហ្នឹងទៀតហើយណា៎...ត្រូវគ្នាវិញទៅ » នាយនិយាយសុំទោសហូរហែរនៅតែមិនធ្វើឲ្យរាងតូចប្រែ ទឹកមុខបានដដែល តែគេមិនបានដឹងទេថា Tae កំពុងលួចសើចនៅក្នុងចិត្តព្រោះតែពាក្យសុំទោសមិនដឹងខ្យល់អីរបស់គេ ។ Jungkook អស់ជម្រើសក៏ទាញដៃរាងតូចឡើងធ្វើឲ្យ Tae បែរមករកគេភ្លាម ។

« បងនេះគួរឲ្យស្អប់ គួរឲ្យវាយបើអូនខឹង អូនវាយបង មក វាយមក!! » គេទាញដៃរាងតូចវាយមុខខ្លួនឯងផាច់ៗថែមទាំងធ្វើមុខគួរឲ្យអាណិតទៀតផងធ្វើឲ្យ Tae ទប់លែងជាប់ញញឹមចេញមកតែម្ដង ។

« ហ៊ឹស!! បានហើយឈប់លេងទៀតទៅ » Tae

« អូនសើចបានន័យថាឈប់ខឹងបងហើយមែនទេ?» Jungkook សួរទាំងរំភើបទើបរាងតូចញញឹមមើល មុខគេមួយសន្ទុះមុននឹងនិយាយឡើង ។

« ខ្ញុំនិយាយម្ដងទៀតថាខ្ញុំមិនចូលចិត្តអ្នកណា និយាយមើលងាយខ្ញុំទេជាពិសេសអ្នកដែលស្និទ្ធ ស្នាលជាមួយខ្ញុំ ប៉ុណ្ណឹងគួរតែយល់ហើយ » Tae

« អូនចង់បានន័យថាបងជាមនុស្សស្និទ្ធស្នាលនឹងអូន ទទួលស្គាល់ហើយហ្អេ៎ថាបងជាប្ដីរបស់អូន? » Jungkook

« អ្នកណានិយាយ? » Tae ងើយមុខសួរដូចមិនដឹងរឿង ។

« គឺមាត់មួយនេះ!! » Jungkook ចង្អុលបបូរមាត់ ពណ៌ក្រហមរបស់រាងតូចមុននឹងដោះអាវក្រៅខ្លួនឯងគ្របមុខ Tae បិទបាំងពីមនុស្សដទៃហើយលោរទៅថើបមាត់គួរឲ្យក្នាញ់មួយនោះភ្លាមៗឯរាងតូចក៏នៅ ស្ងៀមឲ្យគេថើបដូចគ្នា ។

« អ្ហឹម... » បបូរមាត់ទាំងពីរបឺតជញ្ជក់យ៉ាងយកតែ ចិត្តមួយសន្ទុះទើបដកចេញពីគ្នាអាចឲ្យរាងក្រាស បានឃើញផ្ទៃមុខឡើងក្រហមព្រាលៗរបស់អ្នកជា ប្រពន្ធ នេះ Tae កំពុងតែបង្ហាញថាគេអៀន
អៀនយ៉ាងគួរឲ្យស្រឡាញ់ទៀតផង បែបហ្នឹងមែន ទេដែលគេនិយាយថា ផ្ទៃមុខមនុស្សឡើងពណ៌
ក្រហមនៅពេលដែលមានស្នេហា?

To be continued.....✨♥️💫

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Όπου ζουν οι ιστορίες. Ανακάλυψε τώρα