" បងដឹងថាអូននៅស្រលាញ់បង..បងក៏នៅស្រលាញ់ដូចគ្នាបងរស់ខ្វះអូនមិនបានទេ!! បងឃើញអូនទៅក្បែរអ្នកផ្សេងបងទ្រាំមិនបានទេ " JK
" ពាក្យថាស្រលាញ់មានន័យយ៉ាងម៉េចទៅ? កន្លែងណាដែលបង្ហាញថាស្រលាញ់? ខ្ញុំមើលមិនឃើញ.. " Tae មែនហើយគេមើលមិនឃើញគ្មានបញ្ជាក់ឲ្យឃើញកន្លែង ណាទៅបង្ហាញថាស្រលាញ់? ជួយបង្ហាញផងបានទេឬក៏ គ្រាន់តែនិយាយឲ្យបានតែមាត់បើបែបនោះដដែលកុំនិយាយល្អជាងវាគ្មានប្រយោជន៏ ។ មាត់និយាយថាស្រលាញ់គ្រប់ពេលតែទង្វើគ្មានបង្ហាញចេញមកសោះ ><
" ចិត្តបេះដូង..អារម្មណ៏របស់បងត្រូវការអូនគ្រប់ពេល " JK
" គ្រប់ពេល? ហាមាត់និយាយទៅរួច..ខ្លួនលោកតែមួយទេ កុំចង់ជិះទូកច្រើនអីវាមិនស្រួលទេ!! ផ្ទះនេះមិនទទួលមនុស្សដូចលោកឲ្យស្នាក់នៅទេឆាប់ចេញទៅវិញចុះ " Tae និយាយស្រួលៗហើយសុំស្ដាប់ផងទៅកុំនៅមុខក្រាស់ទៀតថយឲ្យឆ្ងាយទៅបើចរឹកនៅតែបែបនេះកុំសង្ឃឹមថាគេព្រមទៅក្បែរនោះ ~,~ JKមិនចេញទៅណា នៅឈរទីនេះក្បាលរឹងសម្បើមណាស់គេដេញហើយនៅ មិនចេញទៀត ។
" បងមិនចេញទៅណាទាំងអស់!! បើអូនស្អប់បងណាស់ក៏ជេរស្ដីថាឲ្យបងចុះតែកុំនៅយកប្អូនបងមកបញ្ឈឺអីបងទ្រាំមើលមិនបានទេ " JK
" ខ្ញុំប្រាប់ចេញ!! ចេញពីផ្ទះខ្ញុំភ្លាមឥឡូវនេះ " Tae ដោយឃើញថានាយនៅស្ងៀមមិនទៅណាថេយ៍ក៏ចាប់ទាញរបស់យកទៅបោះចោលនៅក្រៅអស់ទោះនាយខំនិយាយយ៉ាងណាក៏មិនស្ដាប់ដែល ។ ថែមទាំងបានរុញនាយចេញឲ្យនៅក្រៅផ្ទះទៀតហើយស្មាលនេះយប់ជ្រៅទៀត..
" ថេយ៍..បងសុំអង្វរណា!! កុំដេញបងចេញអី..ហឹកៗ..ថេយ៍ " JK ឈរគោះទ្វានៅខាងក្រៅខ្លាំងៗដើម្បីឲ្យថេយ៍បានលឺនឹងបានបើកទ្វាឲ្យគេវិញតែអ្វីៗគ្រប់យ៉ាងគឺស្ងាត់គ្មានលឺ សម្លេងអ្វីទាំងអស់ ។ ដោយអស់ជម្រើសនាយក៏សម្រេចចិត្តថាគេងនៅក្នុងឡានតែម្ដងទៅទោះយ៉ាងណាក៏មិនទៅវិញដែរគឺនៅទីនេះរហូតដល់តែថេយ៍លើកទោសឲ្យគេវិញ ។
[ .... ]
ព្រឹកថ្ងៃថ្មីមនុស្សគ្រប់គ្នាបានភ្ញាក់ពីដំណេកអស់ហើយពួកគេប្រញាប់ទៅរកអ្វីធ្វើផ្សេងៗគ្នា ។ ងាកមកមើលJK ដែលគេងនៅក្នុងឡាននេះវិញត្រូវបានគេដេញកាលពីយប់មិញនេះឯង..មើលទៅអាណិតណាស់ដែលតែធ្វើយ៉ាងម៉េច បើយើងវាចរឹកមិនកើតសមមុខហើយ ។
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Actionប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20
PART 44 : ចេញឲ្យផុតពីជីវិតខ្ញុំទៅ!!
Start from the beginning
