[ ... ]
< 3ខៃកន្លងទៅ > ( កាត់ៗ )
ការចាកចេញរបស់ថេយ៍ដំបូងៗJKនៅមិនទាន់មានអារម្មណ៏ដឹងខ្លួនថាខុសឡើយនាយនៅតែទៅណាមកណា ជាមួយនឹងHeesungដូចដើម ។ ថែមទាំងស្និតស្នាលជាងមុនទៀតផងតែមួយរយៈក្រោយមកសកម្មភាពនេះក៏បានប្រែប្រួលនាយលែងសូវទៅរកHeesungដូចមុនទៀតថ្ងៃខ្លះក៏ស្រវឹងជោគការងារក៏មិនទៅធ្វើផងទុកចោលថ្ងៃស្រវឹងក៏អង្គុយស្រែកយំហៅរកតែឈ្មោះថេយ៍មិនឈប់ ។
" ខ្ញុំពិបាកមើលណាស់!! សភាពវាពេលនេះដូចឆ្កែចឹង " YG សម្លឹងមើលទៅប្អូនប្រុសតែមួយរបស់គេមិននឹកស្មានសោះ ថាសភាពគេទៅជាបែបនេះស្រវឹងសឹងតែរាល់ថ្ងៃ ។
" ឲ្យម៉ាក់ធ្វើយ៉ាងម៉េចមួយថ្ងៃៗគិតតែពីផឹកការងារទុកចោលលែងទៅធ្វើអស់ហើយ.. " លោកស្រីចនខ្វល់ខ្វាយណាស់មិនដែលឃើញនាយបែបនេះពីមុនមកទេ ដល់ឃើញចឹងទៅបារម្ភខ្លាំងណាស់ ។ ដេកមិនលក់ទេឲ្យតែម៉ាកៗនេះ...គិតមិនចេញថាគួរធ្វើយ៉ាងម៉េច ។
" ស្នេហាធ្វើឲ្យមនុស្សឆ្កួតអស់ហើយ..3ខែហើយមិនព្រមបាត់ឆ្កួតទៀត " YG សែនហួសចិត្តមែនទែនអស់គំនិតហើយខំនិយាយណែនាំផងនៅតែមិនស្ដាប់ដដែល ។
" ហឺយយយ!! ថេយ៍អើយ...អូនរត់ចោលបងទៅយកអាប្រុសណាមែនទេហាស៎..បង..បងនឹកអូន " JK និយាយ ទាំងស្រវឹងស្រែកនិយាយពេញផ្ទះដៃជើងកាយវិការដល់ ហើយពិបាកភ្នែកណាស់ ><
< ថ្ងៃថ្មី >
" អាមីន!! នាំយើងទៅណា " Tae ស្រែកសួរពេញឡាននឹងឯងបានគេមកលេងក៏នាំគេចេញមកក្រៅតែម្ដងមនុស្សកំពុងខ្ជិលផងហើយនៅសួរមិនព្រមឆ្លើយទៀត ។
" ស្ងាត់!! ដល់កន្លែងដឹងហើយ " Jimin ថាហើយក៏បើកឡានបន្តទៀតបើមិនស្រែកដាក់ទេប្រហែលនៅ សួរដដែលនឹងឯងគេឈឺក្បាលណាស់ ។ មិនយូរប៉ុន្មានពួកគេក៏មកដល់កន្លែងដែលបានណាត់គ្នារួច..!!
" ថេយ៍ហា៎..ម៉េចធ្វើមុខចឹង " Jungwon ក៏បានមកជាមួយគ្នាដែរហើយគេទៅDaeguជាមួយនឹងថេយ៍ដែរ ។ ព្រោះគេមានការងារធ្វើនៅទីនោះ..!!
" អូ..ជីមីន!! អូនមកលឿនណាស់ " YG គឺគេនឹងហើយដែលណាត់មកនោះដោយសារតែបានលឺថាថេយ៍មកលេងក៏ឲ្យនាំមកជាមួយផងព្រោះតែនឹក ។
" ប្រពន្ធសម្លាញ់ " JK ស្ទុះមកអោបនាយតូចយ៉ាងលឿនបង្ហាញឲ្យឃើញថាគេនឹកណាស់បានជួបបែបនេះគេសប្បាយចិត្តណាស់ ។ គេខានអោបរាងកាយមួយនេះយូរហើយពេលនេះបានអោបហើយ ><
" លែងខ្ញុំ!! " Tae បានរុញនាយចេញមួយទំហឹងទាំងខឹង សម្បារមកអោបគេដោយគ្មានការអនុញ្ញាតសោះចំមែន ។ គួរឲ្យចង់ធាក់ណាស់ ~,~
" អ្នកណាប្រពន្ធលោកឯង " Tae
" គឺអូននឹងហើយ!! បងនឹកអូនណាស់ថេយ៍..ពួកយើងមកដូចដើមទៅបានទេ " JK និយាយទាំងក្ដីសង្ឃឹមក្នុងចិត្តចាប់ដៃ នាយតូចជាប់មិនលែងសោះ ។ តែក៏ត្រូវថេយ៍ក្រវាសដៃចេញវិញដូចខ្ពើមណាស់ចឹង ><
" លោកឯងជាអ្នកណា? មកដូចដើមស្អី!! ខ្ញុំមានសង្សារហើយគេឈ្មោះJeon jungwon " Tae ណែនាំឲ្យស្គាល់ ទាំងស្នាមញញឹមស្រស់តែអ្នកដែលត្រូវគេមកហៅបែបនេះ គាំងតែក៏សប្បាយចិត្តដែរបានមកនេះក្នុងនាមជាសង្សារ ។ JKបានលឺហើយក៏និយាយអ្វីលែងចេញគាំងបំផុតនោះគឺប្រុសដែលជាសង្សារថ្មីរបស់ថេយ៍ជាប្អូនប្រុសរបស់គេ ។
" ឯង!! ម៉េចក៏ទាក់ទងប្រពន្ធយើង " JK ប្រុងនឹងស្ទុះទៅរកដាល់ហើយតែត្រូវបានថេយ៍មកឈរបាំងពីមុខបើមិនចឹងទេប្រាកដជាមានរឿងពេញនឹងហើយ ។
" ខ្ញុំមិនដែលរៀបការ!! គ្មានប្ដីទេ..មានតែសង្សារឈប់ឆ្កួតទៅ " Tae
TO BE CONTINUED...
>< PICH ><
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Actionប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20
PART 41 : លោកឯងជាអ្នកណា?
Start from the beginning
