PART 40 : ពួកយើងសម្រាកទៅ..!!

Start from the beginning
                                        

" បងបែបហត់ហើយ... " Heesung ប្រុងនឹងចូលទៅរកនាយទៅហើយតែត្រូវថេយ៍ងើបមកបាំងពីមុខមិនឲ្យទៅ ក្បែរបាន ។ ពួកគេឈរសម្លក់គ្នាដូចចង់សុីសាច់គ្នានៅនឹង កន្លែងចឹងបើអាចសឹងតែហក់ទៅវាយតប់គ្នាឲ្យណាណីទេ!!

" ចៀសផ្លូវ!! យើងទៅរកបងគុក " រុញច្រានថេយ៍ចេញមួយទំហឹងហើយក៏ទៅអង្គុយកៀកកើយនាយទាំងញញឹមស្រស់យកចិត្តសម្បើមណាស់ ។ ថេយ៍ឃើញហើយក្ដៅស្លឹកត្រចៀកងឹងម៉ងខ្លាំងណាស់មកអោបគ្នានៅមុខ JKក៏មិនមាត់ទៀតស្អប់ណាស់ហក់ទៅវៃឲ្យងាប់ទាំងពីរនឹង ឥឡូវហើយ ><

" សឺតត!! អូននឹកបងណាស់..យប់មិញទៅរកអូនសោះ " Heesung អោនទៅថើបថ្ពាល់នាយជាច្រើនខ្សឺតបែបចង់ ឌឺចង់ផ្គើនឲ្យថេយ៍ឈឺចាប់ណាស់ហើយមើលទៅបានធ្វើ បែបនេះ ។ ឆ្ងាញ់ត្រង់នាយមិនប្រកែកហើយនៅអង្គុយស្ងៀមឲ្យគេថើបតាមចិត្តទៀត...ខឹងអាប្ដីនឹងខ្លាំងម៉ង ។ ដោយទ្រាំមើលមិនបានក៏បានចេញពីទីនេះទាំងទឹកមុខរាប ស្មើមិនបាននិយាយអ្វីទាំងអស់នាយក៏បានមកតាមដែរទោះ មានអ្នកឃាត់ក៏ដោយក៏គេនៅទៅតាមដដែល ។

< ក្នុងឡាន >

" ហឹកកៗ...ហេតុអីបងធ្វើបែបនេះ? បងចង់បញ្ឈឺខ្ញុំមែនទេ? ចង់ឲ្យខ្ញុំឈឺណាស់មែនទេបានបង្ហាញចេញមកបែបនេះ " Tae ចេញមកក៏មកអង្គុយយំក្នុងឡាននឹងហើយគេឈឺតែធ្វើជារឹងមាំនៅមុខពួកគេទាំងដែលទ្រាំមើលមិនបានចង់មក ជារឹងមាំឆ្នាស់ដូចមុនតែពិបាកណាស់ព្រោះធ្វើមិនបាន ។

** តុក តុក ** មានអ្នកមកគោះទ្វាឡានរបស់ថេយ៍ហើយក៏ គ្មានអ្នកណាក្រៅពីJKនឹងដែរ ។ ក៏ព្រោះបារម្ភបានមកតាម ហើយបានឃើញមកអង្គុយយំបែបនេះទៀតគេចង់មកអោប លួងលោមខ្លាំងណាស់...!! ថេយ៍ងាកទៅមើលបន្តិចហើយក៏ ជូតទឹកភ្នែកសម្រួលអារម្មណ៏ឲ្យស្រួលមុននឹងបើកទ្វាចេញ ទៅនិយាយជាមួយនាយ ។

" បងមកតាមខ្ញុំធ្វើអីមិននៅកៀកកើយគ្នាទៀតទៅ " Tae

" បងមកនិយាយជាមួយអូន!! ពួកយើងកុំឈ្លោះគ្នាបែបនេះ ទៀតអីបងនឹងមិនទៅរវល់ជាមួយអ្នកណាទៀតទេ " JK ចាប់កាន់ដៃថេយ៍អង្អែលតិចៗគេគិតច្បាស់ហើយយ៉ាងណា ថេយ៍នៅតែជាមនុស្សសំខាន់សម្រាប់គេដដែល ។

" ហឹមម!! បងធ្វើរួចហើយទើបមកនិយាយបែបនេះមែនទេ? យល់អារម្មណ៏អូនទេ? ឈរមើលបងទៅស្និតស្នាលជាមួយអ្នកផ្សេងដែលជាសង្សារចាស់របស់បង..អូនស៊ូនឹងគេមិនបានគេល្អទើបបងនៅស្រលាញ់គេ " Tae និយាយរៀបរាប់ទាំងទឹកមុខរាបស្មើដោយមានដកទឹកភ្នែកមកជាមួយតែមិនបានបញ្ចេញសម្លេងយំមកឲ្យលឺនោះទេ..!!

" ពួកយើងសម្រាកទៅ!! បងប្រហែលហត់នឹងអូនណាស់ ហើយ.. " Tae

" អត់ទេថេយ៍!! បងមិនចង់បានបែបនឹង..អូនកុំនិយាយបែបនេះបានទេ " JK ចាប់ក្រសោបរាងកាយរបស់នាយតូចមកអោបជាប់មកនិយាយថាសម្រាកចឹងមែនទេ? មិនបានទេឲ្យគេនៅម្នាក់ឯងបានយ៉ាងម៉េចបើគ្មានថេយ៍ក៏ ប្រាប់ហើយថានាយមិនអាចរស់ដោយគ្មាននាយតូចបាន ឡើយចង់ទៅចោលគេមិនបានទេ ។

" បងខុសបងក៏សុំទោស..មិនឲ្យមានកំហុសលើកក្រោយ ទៀតទេ!! សូមកុំឲ្យអូនទៅចោលបង " JK

" ពេលអូនទុកឱកាសបងមិនកែ...ដល់ពេលអូនចង់ដើរចេញបងបែរជាឃាត់!! តើបងចង់យ៉ាងម៉េចឲ្យប្រាកដ? ឃាត់អូនទុកចង់ឲ្យអូនឈឺចាប់ជាងនេះទៀតមែនទេ " Tae មែនហើយដំបូងៗគេមិនបានរករឿងសុខចិត្តទុកពេលឲ្យនាយបានគិតនិងកែចេញតែនាយដូចជាមិនបានខ្វល់សោះឡើយរហូតមកដល់ពេលដែលគេអស់នឹងទ្រាំនូវទង្វើដដែលៗនេះចង់ដើរចេញតែបែរជាមិនព្រមឃាត់គេ ។ ចង់បានអ្វីឲ្យច្បាស់ទៅគេមិនយល់ទេ..!!

TO BE CONTINUED....
>< PICH ><

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now