[ .... ]
កន្លងទៅមួយសប្ដាហ៏ទំនាក់ទំនងជុងហ្គុកនិងថេយ៍កាន់តែ ឆ្ងាយគ្នាពីមួយថ្ងៃទៅមួយថ្ងៃហើយ ។ ថេយ៍ដឹងគ្រប់យ៉ាងតែមិនមាត់មិនសួរនាំមិននិយាយព្រោះស្រលាញ់ទើបមិនបានសួរច្រើនខ្លាចថានាយធុញថាគេចង់ចាប់កំហុសទៀត..គេមិនបានដឹងអ្វីច្រើនប៉ុន្មានទេតែក៏អាចសង្កេតឃើញថានាយប្លែកជាងមុនថ្ងៃខ្លះមិនបានចូលផ្ទះផងមិនដឹងជាទៅគេងនៅទីណាឡើយ ។
ហើយល្ងាចនេះផងដែលថេយ៍បានទៅរកនាយនៅក្រុមហ៊ុនព្រោះខលទៅសួរJKប្រាប់ថានៅទីនោះទើបទៅ រកតែក៏មិនបានប្រាប់នាយឲ្យបានដឹងមុនដូចគ្នាទៅស្ងាត់ៗ..
" ហឹម!! សង្ឃឹមថាគាត់រួចរាល់ការងារទៅចុះ " Tae ញញឹមបន្តិចរួចក៏ដើរសម្ដៅទៅគោលដៅដែលចង់ទៅទឹក មុខស្រស់ស្រាយណាស់ព្រោះគេមកនេះតាំងចិត្តចង់ឲ្យ នាយភ្ញាក់ផ្អើលនៅថ្ងៃជួបគ្នាដំបូងរបស់ពួកគេ ។ គេចង់រៀបចំធ្វើតាំងពីម្សិលមិញម្លេះតែនាយមិនទំនេរទើបលើក មកថ្ងៃនេះវិញ!!
** ក្រាក **
" ថេយ៍? " JK ងាកមកមើលទាំងភ្ញាក់ផ្អើលជាខ្លាំងហើយថេយ៍ក៏ស្រឡាំងកាំងដូចគ្នា ។ នាយមិនទៅផ្ទះក៏ព្រោះមក នៅជាមួយប្រុសម្នាក់នេះ? ទុកគេចោលក៏ព្រោះប្រុសម្នាក់ ដែលជាសង្សារចាស់នេះមែនទេ? ទាក់ទងគ្នាវិញហើយ? តើយ៉ាងម៉េចឲ្យប្រាកដទៅគេមិនយល់ទេ ។
" ឯងមកធ្វើអីរំខានពួកយើងញាំអាហារជាមួយគ្នាហើយ " Heesung និយាយទាំងស្នាមញញឹមបែបពិសពុលសម្លឹងទៅថេយ៍ដោយកែវភ្នែកមុតស្រួចខ្លួននៅកៀកកើយនាយ នៅឡើយ ។
" នឹងឬជាមិត្តនឹងគ្នា? អ្វីដែលបងលាក់ក៏បានលាតត្រដាង ហើយ.. " Tae មែនហើយនាយមិនដែលនិយាយប្រាប់គេ ទេទោះគេដឹងតែគេមិនបានសួរនាំច្រើនទៀតនោះទេចាំឲ្យ នាយមកនិយាយការពិតឲ្យស្ដាប់តែក៏មិនអាចលឺដដែល ។
" ថេយ៍!! បង... " JK ងើបទៅរកថេយ៍ព្រោះគេខុសមែនលាក់បាំងគ្នាហើយមកត្រូវគ្នាជាមួយសង្សារចាស់វិញដោយមិនបានប្រាប់ថេយ៍មួយម៉ាត់ ។
" កុំប៉ះ!! បងក៏ដឹងហើយថាខ្ញុំមិនចូលចិត្តការកុហកលាក់បាំង តែបងក៏នៅតែធ្វើវាទៀត..ខ្ញុំដឹង..ដឹងគ្រប់យ៉ាងតែមិនមាត់បងទុកខ្ញុំជាអ្វីទៅ? ទុកជារបស់លេង? ជាមនុស្សល្ងង់ដែលទុកឲ្យបងបោកប្រាស់? មែនទេ " Tae
" ថេយ៍!! បងនៅតែស្រលាញ់ដូចដើម..អូនក៏ជាប្រពន្ធបងកុំ និយាយបែបនេះបានទេ " JK ព្យាយាមចូលទៅជិតថេយ៍តែមិនអាចព្រោះគេថយក្រោយរហូតមិនឲ្យនាយមកជិតបានឡើយ ។
" ហឹកៗ..ហេតុអីបងធ្វើបែបនេះ? " Tae ស្រែកសួរហើយក៏រត់ចេញមកយ៉ាងលឿនទាំងទឹកភ្នែកនាយក៏តាមទៅដូចគ្នា ។ មាត់ថាស្រលាញ់តែលួចក្បត់ពីក្រោយខ្នងនឹងមែនទេ ពាក្យថាស្រលាញ់នោះ..និយាយបានតែមាត់ខំនិយាយធ្វើអី បើនៅតែក្បត់គេដដែលនឹង ។ បើនិយាយការពិតពីដំបូងគេ មិនឈឺចឹងទេ...អ្នកចាស់ល្អណាស់មែនទេបានត្រូវចោលគេទៅមើលថែអ្នកចាស់វិញបែបនេះ? ចុះគេដែលមាននាមជាប្រពន្ធទុកនៅកន្លែងណា? ឬក៏ជាប្រពន្ធតែឈ្មោះ? ស្រលាញ់គ្នាសុខៗក៏មានរឿងបែបនេះអ្នកណាត្រៀមចិត្តបាន!!
TO BE CONTINUED...
>< PICH ><
ВЫ ЧИТАЕТЕ
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Боевикប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20
PART 38 : ប្រពន្ធតែឈ្មោះ..?
Начните с самого начала
