PART 37 : ស្អប់ពាក្យកុហក..!!

Depuis le début
                                        

" មិនបាច់ចង់ដឹងទេ!! ប្រាប់មកវាយ៉ាងម៉េចវិញ " Tae កុំមកចង់បង្វែរសំណួរអីមកឆ្លើយនឹងសំណួរគេសិនមកគេចង់ដឹងណាស់មានរូបថតប៉ុន្នឹងហើយនៅលាក់ស្អីទៀត និយាយឲ្យដឹងគ្នាមកស្រួលសម្រួលគ្នា ។

" គេជាមិត្តហៅបងទៅគេងកំដរមានអ្វីប្លែកទៅ..អូនគិតច្រើនពេកហើយ " JK

" ចុះបើមិត្តធម្មតាហេតុអីចាំបាច់កុហក? ប្រាប់ការពិតមកធ្វើខ្លួនគួរឲ្យសង្ស័យធ្វើអី? " Tae មែនហើយបើគ្រាន់តែជាមិត្តចាំបាច់ត្រូវនិយាយកុហកដែរ? និយាយការពិតទៅគ្មានអ្នកណាថាស្អីទេ >< តែចូលចិត្តណាស់ខាងឲ្យគេចាប់ កំហុសនឹង ។

" ក៏មិនចង់ឲ្យអូនខ្វល់ច្រើន!! បងធ្វើការហត់ហើយទើបមិនចង់នាំរឿងចូលផ្ទះខ្លាចអូនគិតមិនល្អលើបង..បែប នេះអូនគួរយល់ពីបងផងកុំចេះតែចាប់កំហុសបង " JK

" បងនិយាយការពិតមកថាប្រុសម្នាក់នឹងជាអ្វីនឹងបងឲ្យប្រាកដ? អូនមិនជឿថាជាមិត្តនោះទេ " Tae រឿងអ្វីគេត្រូវជឿបើទើបតែនិយាយគ្នាព្រឹកមិញនិងមានទាស់សម្ដីគ្នាទៀតការនិយាយក៏ប្លែកគិតឬថាលាក់គេបាន? គេរកការពិតទល់តែឃើញនឹងតាមសង្កេតមើលទល់តែច្បាស់ ។

" ហេតុអីមិនជឿ? " JK ចាប់ផ្ដើមច្រឡោតភ្លាមៗហេតុអី មកនិយាយចាប់កំហុសគេ? ហេតុអីមិនជឿគេ? រាល់ថ្ងៃនឹង មិនដែលទុកចិត្តឬជឿជាក់លើគេទេឬយ៉ាងម៉េច ><

" និយាយស្រួលបានតើចាំបាច់ស្រែក " Tae នាយមិនដែលមកឡើងសរសៃករដាក់គេនោះទេតែពេលនេះក៏បានលឺហើយ ។ ក៏ព្រោះតែរឿងប្រុសម្នាក់នឹងឯងហ៊ាន ស្រែកដាក់គេខ្លាំងៗបែបនេះ !!

" ចុះអូន? ម៉េចមិនជឿបង? បងវាគួរឲ្យសង្ស័យដល់ថ្នាក់នឹងមែនទេ..បើអូនស្រលាញ់បងគួរតែជឿជាក់បងមិនមែនមក ដើរចាប់កំហុសបងចឹងទេ " JK លើកទីមួយហើយដែលនាយនិយាយខ្លាំងៗដាក់ថេយ៍បើតាមមើលរឿងគឺតូចទេ តែឡើងសរសៃករដូចរឿងនឹងធំណាស់ចឹង ។ តែក៏ព្រោះ នាយហត់នឹងការងារផងហើយនៅមកមានរឿងសួរនាំចឹង ទៀតគេក៏ស្រែកដាក់ថេយ៍ដោយអារម្មណ៏មួមៅមួយឆាវ ។

" បើបងមិនលាក់បាំងនឹងអូនទេក៏ឆ្លើយឲ្យត្រង់មក!! មិនបាច់មកស្រែកដាក់អូនចឹងទេ..ហឹកៗ.. " Tae ចាប់ផ្ដើមយំចេញ មកដោយមិនដឹងខ្លួនហេតុអីគ្រាន់តែគេសួរនាំប៉ុន្នឹងមិនបាន សួរប៉ុន្នឹងគឹខុសដែលឬ? គ្រាន់តែចង់ដឹងបារម្ភពីនាយមិនបានមែនទេ? គ្រាន់តែខ្លាចមានអ្នកផ្សេងមកដណ្ដើម បាត់ខុសមែនទេ? បើគេធ្វើបែបនេះខុសក៏ប្រាប់មក ><

" បងគ្មានអ្វីលាក់អូនទេ!! ឈប់សង្ស័យបង..បងមិនចង់ឲ្យ ពួកយើងមានការឈ្លោះប្រកែកគ្នាទេ " JK ក្រោយពីបាន ឃើញថេយ៍យំនាយក៏ប្ដូរមកនិយាយទន់ភ្លន់វិញរួចចូលទៅ អោបក្រសោបលួងលោមឲ្យបាត់យំ ។ គេទទួលស្គាល់ថាគេខុសដែលហ៊ានស្រែកដាក់ថេយ៍ខ្លាំងៗបែបនេះ ។

" ហឹកៗ..អូន..ស្អប់ពាក្យកុហកលាក់លៀម!! ហឹក..អូនមិនចង់ឃើញបងសោះកក្រោះដាក់អូនទេ " Tae ត្រូវហើយគេចង់ បានស្នាមញញឹមនិងពេលវេលាដែលJKមានឲ្យគេដូចមុន មកវិញព្រោះពេលនេះគឺសឹងតែគ្មានពេលនៅក្បែរសោះ ។


TO BE CONTINUED...
>< PICH ><

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Où les histoires vivent. Découvrez maintenant