PART 37 : ស្អប់ពាក្យកុហក..!!

Start from the beginning
                                        

" បងថ្លៃគិតគូរឿងរៀបការពេលណាដែរ " Tae ប្ដូរនិយាយឲ្យបរិយាកាសអ៊ូអរបន្តិចកុំឲ្យស្ងាត់ពេក ។ ណាមួយក៏ចង់ដឹងដែលថាមិត្តរបស់គេមានដំណឹងល្អពេលណាទៅ នឹងបានជួយសប្បាយជាមួយដែរ ><

" ប្រហែលជាឆាប់ៗនេះហើយ!! បងចង់រៀបការឲ្យបានលឿនបំផុត " YG និយាយទាំងញញឹមនិងចាប់កាន់ដៃជីមីន ជាប់ការនិយាយរបស់នាយគឺច្បាស់លាស់ប្រាកដប្រជាមិន លេងសើចទេ ។ ជីមីនរំភើបចង់យំហើយពេលបានលឺពាក្យ នឹងចេញមាត់នាយបែបនេះ..

" ហួយ!! ច្រណែនដល់ហើយ..ជីមីនឯងជិតបានប្ដីហើយ " Tae និយាយបែបលេងសើចដាក់ជីមីនបន្តិចនិងចង់ឲ្យមិត្ត អៀនផងព្រោះពូកែណាស់ខាងអៀននឹងនិយាយតិចមិនបានទេដឹងតែមុខក្រហមហើយ ។ តែបែបនេះគួរឲ្យស្រលាញ់ណាស់ >< បន្ទាប់ពីជជែកគ្នាលេងអស់ច្រើន ម៉ោងហើយក៏បានបែកគ្នាឡើងមកបន្ទប់រៀងៗខ្លួន ។

< បន្ទប់គេងTaekook >

" បង!! អូនចង់និយាយជាមួយរឿងខ្លះ " Tae ឡើងមកដល់ភ្លាមក៏និយាយភ្លែតគេប្រញាប់ចង់ដឹងអ្វីដែលចេញពីមាត់របស់នាយណាស់ ។
JKសម្លឹងមុខថេយ៍បន្តិចរួចក៏ងក់ក្បាលហើយក៏ទៅអង្គុយនៅលើគ្រែចាំស្ដាប់ថេយ៍និយាយថាមានរឿងអ្វីទៅ ។

" កាលពីយប់មិញបងគេងនៅទីណា " Tae និយាយដោយ ទឹកមុខរាបស្មើមិនដូចរាល់ដងដែលតែងតែញញឹមដាក់នាយ គ្រប់ពេលនិយាយទន់ភ្លន់ពិរោះគួរឲ្យចង់ស្ដាប់ ។
នាយចងចិញ្ចើមឡើងនេះមកសួររឿងធ្វើអីទៀតទៅក៏ប្រាប់រួចហើយតើហេតុអីមកសួរនាំទៀត ។

" បងទៅគេងនៅCondo!! អូនមានអ្វីមែនទេ? " JK ថេយ៍មិនបាននិយាយតែក៏បានទាញទូរស័ព្ទមកឲ្យនាយមើលពេញៗភ្នែកថាជាអ្វីទៅបើនាយនៅCondoមែនតើរូបជាអ្នកណាវិញទៅ? ឬក៏ចង់កុហកគេ? កុហកលាក់បាំងធ្វើអីទៅវាចាំបាច់ខ្លាំងឬ?

" បងអាចបកស្រាយបានទេ? គេជាមិត្តបងតែហេតុអីទៅគេងអោបគ្នាបែបនេះ? មិត្តគេធ្វើចឹងមែនទេ " Tae និយាយសម្លេងស្រាលៗមុខស្មើដដែលមិនយំអ្វីទាំងអស់ព្រោះគេមិនងាយនឹងយំនោះទេ ។

" ហើយអូនបានរូបនេះមកពីណា " JK ចាប់ផ្ដើមមិនយល់ម៉េចក៏មានរូបមកឲ្យថេយ៍ឃើញ? មានអ្នកណាលួចថតឬក៏ ដាក់កាំមេរ៉ានៅក្នុងបន្ទប់មែនទេ? មិនយល់ទេ ><

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now