PART 37 : ស្អប់ពាក្យកុហក..!!

Start from the beginning
                                        

** ឌឹបប ** ដើរមិនបានមើលក៏ជ្រុលទៅបុកនឹងប្រុសម្នាក់ គ្មានអ្នកណាទេក្រៅពីHeesungនឹង ។ ឥឡូវឧស្សាហ៏មក រកJkដល់ហើយដូចមកញឹកជាងរាល់ដងទៅទៀត...

" សុំទោសផង " និយាយឡើងភ្លាមៗព្រោះគេខុសមែនដែលដើរមិនមើលខ្លួនឯងបែបនេះ ។ ចំណែកឯHeesungវិញមិនមាត់អ្វីនោះទេតែបែរជាសម្លឹងមើលថេយ៍មិនដាក់ភ្នែក ។

" មើលទៅឯងមិនសមជាប្រពន្ធរបស់ម្ចាស់ក្រុមហ៊ុននេះសោះ..ចេះបងគុកលេបឯងចូលដែរ " Heesung ការស្ងៀមស្ងាត់បានបាត់ទៅអស់បែរមកនិយាយមើលងាយថា ឲ្យថេយ៍ម៉ាត់ៗ ។ មើលទៅគេដូចជាស្អប់ថេយ៍ណាស់...

" បែបណាទើបសមទៅ? បើដឹងជួយប្រាប់ផង " Tae ស្គាល់គេទេដូចដែលហើយមិនចឹង? ថាថេយ៍មិនមែនស្លូតដែលឲ្យគេមកនិយាយថាឲ្យបានងាយៗនោះទេបែបនេះហើយកុំគិតថាអាចធ្វើអ្វីគេបាននោះ ។ មនុស្សមិនដែលចាញ់អ្នកណា...លើកនេះខ្លាំងប៉ះខ្លាំងហើយ ><

" ហុឹស!! គិតតាមការគួរ..ឯងដឹងទេថាបងគុកគាត់ចូលចិត្ត មនុស្សដូចយើងជាងព្រោះបែបឯងវាមិនទាក់ទាញស្អីនោះទេ.. " Heesung និយាយទាំងទឹកមុខរាបស្មើដដែលមិនប្ដូរ ទឹកមុខសោះឡើយ...ហើយក៏មិនចេះលាក់ចរឹកច្រើនដែរត្រូវបញ្ចេញគឺបញ្ចេញហើយ ។

" អរ!! បើគាត់ចូលចិត្តឯងជាងចុះហេតុអីគាត់មិនចោលយើងទៅយកឯងទៅ.. " Tae បកទៅវិញយ៉ាងទំនងថេយ៍ និយាយនេះក៏ត្រូវដែរបើមិនចូលចិត្តក៏នាយចោលគេទាំង ពីយូរហើយមិនមែនមកទ្រគេដល់សព្វថ្ងៃនេះទេ ។

" គង់តែមានថ្ងៃនោះ!! គាត់បោះបង់ឯងចោលនៅថ្ងៃណាមួយជាមិនខានទេ " Heesung និយាយហើយក៏ដើរចូលទៅខាងក្នុងបាត់ទាំងញញឹមចុងមាត់ដាក់ថេយ៍ ទៀតផងមុខចឹងដឹងតែមានល្បិចជាមិនខាន ។ ថេយ៍សម្លឹង មើលបន្តិចទើបចេញមកវិញដូចគ្នាដោយមិនបានខ្វល់នឹង សម្ដីរបស់នាយតូចមិញនេះទេ ។

[ .... ]

ពេលល្ងាចបានមកដល់អ្នកផ្ទះចនបាននៅជុំគ្នាល្អណាស់មានទាំងជីមីនដែរព្រោះYGបាននាំមកឲ្យកាន់តែស្និតស្នាលជាមួយនឹងគ្រួសាររបស់គេឲ្យបានច្រើនទៀតនឹងឆាប់បានយល់ពីប៉ាម៉ាក់របស់នាយ ។ ចំណែកឯថេយ៍វិញក៏មកអង្គុយនៅក្នុងបាយតាមធម្មតាJKក៏ដូចគ្នាមិនបាននិយាយអ្វីនោះទេព្រោះគ្មានរឿងត្រូវនិយាយ ។

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now