PART 35 : គេជាអ្នកណា?

Start from the beginning
                                        

< បន្ទប់គេងTaekook >

ពួកគេទាំងពីរបានសម្អាតខ្លួនរួចរាល់អស់ហើយក៏បានឡើង ទៅគេងនៅលើគ្រែដោយថេយ៍គេងបែរខ្នងដាក់JKខុសពី រាល់ដង ។ តែនាយក៏មិនបានខឹងឬអន់ចិត្តអ្វីនោះទេគេយល់ ពីចិត្តថេយ៍ប្រាកដណាស់ថានឹងនៅមានចិត្តមួយដែលអាក់ អន់នឹងខ្លួនតែមិននិយាយប្រាប់ ។

" ច្បាស់ជានាងហើយ!! " នាយក្រាស់សម្លឹងមុខថេយ៍ដែល បានគេងលក់នោះហើយក៏ក្ដាប់ដៃណែនព្រោះគេបានដឹង ហើយថាRinនឹងហើយដែលធ្វើឲ្យគួរគេសោះកក្រោះដាក់ គ្នាបែបនេះចាំមើលណាបើបានជួបនឹងស្ដីឲ្យតែម្ដង ~,~

[ .... ]

#ក្រុមហ៊ុនចន
ជុងហ្គុកអង្គុយធ្វើការតាមធម្មតាក៏មានមនុស្សមករកគេដល់ កន្លែងតែម្ដង ។ ម្នាក់នោះគ្មានអ្នកណាទេគឺHeesungនឹងឯងមានអាហារមកជាមួយផងដែរ ~,~ នាយតូចយកវាទៅ ទុកលើតុសិនហើយក៏មកអង្គុយទល់មុខនឹងនាយសម្លឹងមុខ ភ្លឹកៗហើយក៏ញញឹមឡើងយ៉ាងមានមន្ដស្នេហ៏ ។

" ញញឹមអីទៅ? " JK ចងចិញ្ចើមឡើងហេតុអីសម្លឹងមុខគេ ហើយញញឹមបែបនេះមានអ្វីមែនទេនឹងឬមុខគេប្រឡាក់អ្វី? តែដូចជាអត់នោះទេ ~,~

" ហិហិៗ...គឺបងនៅដដែលមិនប្រែប្រួលទៅណាសោះ " Heesung ត្រូវហើយនាយមិនបានប្រែនោះទេចរឹកនៅដដែរទាំងអស់គ្រាន់តែសង្ហារជាងមុនឆ្ងាយ ><

" លឺថាពេលនេះបងមានប្រពន្ធ!! ខ្ញុំមករកបងបែបនេះមិនរំខានទេមែនទេ " Heesung និយាយបែបរអៀសចិត្តមករក នាយទាំងដឹងថាគេមានប្រពន្ធហើយដូចជាមិនសមសោះតែចិត្តវាចេះតែចង់មកហាមមិនបាន ><

" មិនរំខានទេ!! មកបានគ្រប់ពេល " JK មិនបានហាមទេ អាចមកបានពេលណាក៏បានទីនេះទទួលស្វាគមន៏គេគ្រប់ពេលវេលា ។ នាយតូចលឺបែបនេះក៏សប្បាយចិត្តស្មានតែ ហាមហើយតើព្រោះគិតថានាយនឹងខ្លាចថាប្រពន្ធខឹងឬក៏ មិនពេញចិត្តអីបែបនេះតែគេគិតខុស ។

< និយាយរឿងខ្លះរវាងJKនិងHeesung >
កាលពីនៅរៀនJKបានទាក់ទងHeesungនេះហើយពួកគេ ស្រលាញ់គ្នាណាស់នាយតាមចិត្តសង្សារគ្រប់យ៉ាងមិនដែលប្រកែកម្ដងឡើយចង់បានអ្វីគឺបាននឹងនិយាយទៅ នាយស្រលាញ់ខ្លាំងព្រោះHeesungជាស្នេហ៏ដំបូង ។ បន្ទាប់មកពួកគេក៏បានឃ្លាតឆ្ងាយគ្នាដោយសារតែនាយតូច បានបាត់ដំណឹងទៅទាំងមិនបាននិយាយលាគ្នាមួយម៉ាត់ធ្វើឲ្យនាយខូចចិត្តនិងកើតទុក្ខណាស់..Heesungជាសង្សារដែលJkស្រលាញ់ខ្លាំងបំផុត ។ ដោយសារកាត់ចិត្តមិនបាន ទើបគេទៅទាក់ទងRinម្ដងដើម្បីបំភ្លេចHeesungព្រោះចិត្តនៅស្រលាញ់និងមិនអាចបំភ្លេចបានក៏មិនដឹងថាគេនឹងមក វិញឬអត់? បាត់ទៅយូរទើបពេលនេះត្រឡប់មកវិញនាយពិតជាសប្បាយចិត្តណាស់ ><

[ .... ]

#ពេលថ្ងៃត្រង់
ថេយ៍បានមករកនាយដល់កន្លែងធ្វើការតែម្ដងនិងបានធ្វើម្ហូប យកមកឲ្យថែមទៀតសង្ឃឹមថានាយនឹងចូលចិត្ត ~,~

** ក្រាក ** បើកទ្វាមកថេយ៍ក៏ត្រូវគាំងស្ញេញនៅពេលដែលបានឃើញមានប្រុសម្នាក់នៅជាមួយJKតែពីរនាក់គេ មិនសូវស្រួលទេតែក៏មិនបានបញ្ចេញអ្វីមកដែល ។

" ថេយ៍? អូនមកទីនេះធ្វើអី " Jk ងើបទៅរកថេយ៍និងថយ ចេញពីHeesungបន្តិចខ្លាចថាយល់ច្រឡំនឹងមានរឿងឈ្លោះគ្នាទៀតព្រោះគេមិនចង់ឈ្លោះ ><

" អូនមកយកអាហារឲ្យបង!! តែប្រហែលជាបងមិនត្រូវការទេមើលទៅ " Tae និយាយហើយប្រុងនឹងចេញទៅវិញតែនាយបានឃាត់បើមិនចឹងទេថេយ៍នឹងគិតអ្វីផ្ដេសផ្ដាសទៀតជាមិនខានទេ ។

" យកមកហើយមិននៅញាំជាមួយបងទេឬ? " JK

" បងមានភ្ញៀវមិនចង់រំខានទេ.. " Tae និយាយហើយក៏ដៀងភ្នែកទៅមើលប្រុសម្នាក់នោះបន្តិចឃើញថាស្អាត ណាស់បើប្រៀបនឹងគេឈោងមិនដល់ក្មេងប្រុសនោះទេ ។

" ខ្ញុំគិតទៅវិញហើយ..តាមសប្បាយណា " Heesung ញញឹមដាក់ពួកគេបន្តិចហើយក៏ដើរចេញទៅមិនចង់ឲ្យមាន រឿងច្រើនសម្រេចចិត្តចេញមកមុនល្អជាង >< មិនមែនគេ ថយខ្លួនទេតែគេទុកឲ្យប្ដីប្រពន្ធនឹងផ្អែមល្ហែមសិនចាំមាន ឱកាសឆក់យកមកវិញក៏មិនហួសពេលដែរ ។ ចេញទៅផុត ថេយ៍ក៏ងាកមកសម្លឹងមុខនាយវិញ...

" គេជាអ្នកណា? " Tae លើកចិញ្ចើមចូលគ្នាម្នាក់នេះមិន ដែលស្គាល់ទេក៏មិនដែលជួបដូចគ្នាចឹងគេជាអ្នកណាមកពី ណាទៅហើយត្រូវជាអ្វីនឹងJkសំណួរច្រើនណាស់ដែលចង់ ដឹងតែមិនហ៊ានសួរ ។

" ជាមិត្តភក្ដិរបស់បងទេ!! គេមកលេងព្រោះបែកគ្នាយូរ " JK ជ្រើសមិនប្រាប់ការពិតលាក់ទុកវិញកុំឲ្យគិតច្រើនពេក បើប្រាប់ថេយ៍នឹងនៅមិនសុខចេះតែសង្ស័យគេរហូតឥឡូវហើយ >< បែបនេះមិនប្រាប់ល្អជាង !!

TO BE CONTINUED...
>< PICH ><

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now