ភាគទី ២៩

Start from the beginning
                                    

~~ ហើយជីវិតជាប្ដីប្រពន្ធក្លែងក្លាយក៏បានចាប់ផ្ដើម!!
_______

« ញ៊ាំទេ? » សម្លេងគ្រលរធំពិរោះហៅឲ្យកម្លោះតូច Jimin ដែលកំពុងអង្គុយម្នាក់ឯងងាកមកភ្លាមក៏បានឃើញទេវបុត្រសង្ហារដែលជួយខ្លួនរហូតមកកំពុងហុចកែវទឹកក្រូចមួយមកឲ្យគេ ។

« បាទអរគុណ » Jimin ញញឹមមុននឹងទទួលវាពីគេឯ Yoongi ក៏ដើរមកអង្គុយក្បែរលើសាឡុង ។

« នេះបើខ្ញុំស្មានមិនខុសទេ Jimin ច្បាស់ជាមិត្តរបស់ Tae ហើយត្រូវទេ? » នាយសួរឡើងធ្វើឲ្យរាងតូចបើកភ្នែកធំៗ ។

« ហេតុអីក៏ពូស្គាល់ឈ្មោះខ្ញុំ? តាមចាំបានខ្ញុំដូចជា មិនទាន់ប្រាប់ពូទេ » គេសួរទាំងមាត់ស្រួចតិចៗបង្ក ជាភាពគួរឲ្យស្រឡាញ់ធ្វើឲ្យ Yoongi អត់នឹងមិនញញឹមមិនបានពិតមែន តែអាការៈរបស់គេក៏ធ្វើឲ្យអ្នកម្ខាងទៀតជ្រួញចិញ្ចើមឡើងមក ។

« ម៉េចក៏ពូសើច? » Jimin

« គ្មានអីនោះទេតែថា Jimin ជាមិត្តភក្តិរបស់ Tae ហើយ Jungkook ក៏ត្រូវជាមិត្តខ្ញុំដូចគ្នា រឿងអីថាខ្ញុំមិនស្គាល់នោះ? » Yoongi

« ពិតមែនហើយ ខ្ញុំភ្លេចឲ្យឈឹង » Jimin អេះក្បាលសើចតិចៗនឹងភាពភ្លេចភ្លាំងរបស់ខ្លួនឯង ។

« ចុះមិនចង់ស្គាល់ឈ្មោះខ្ញុំវិញទេហ្អេ៎? » Yoongi

« បើពូចង់ប្រាប់ ទោះបីខ្ញុំមិនសួរក៏ពូប្រាប់ដែរ » Jimin ឆ្លើយទាំងប្រិចភ្នែកម៉ក់ៗទើបរាងសង្ហារទាញ កាបូបចេញពីហោប៉ៅមុននឹងដកអ្វីម្យ៉ាងមួយសន្លឹក ហុចឲ្យរាងតូច ។

« នេះជានាមប័ណ្ណរបស់ខ្ញុំ » Yoongi

« Min Yoongi, CEO របស់ក្រុមហ៊ុនឡានធំបំផុតរបស់កូរ៉េ...? នេះលោកគឺ... » រាងល្អិតបើកភ្នែកធំៗ សឹងមិនជឿថាគេមានឱកាសស្គាល់ CEO ក្រុមហ៊ុនឡានដែលគេប៉ងចូលធ្វើការពេលរៀនចប់នោះទេ ។

« បើមានការអីអាចទាក់ទងទៅខ្ញុំតាមលេខក្នុងហ្នឹងបាន ខ្ញុំស្វាគមន៍ Jimin ជានិច្ច » នាយនិយាយជាមួយស្នាមញញឹមមុននឹងលើកដៃទះស្មាររាងល្អិតតិចៗហើយក្រោកដើរចេញទៅបាត់ទុកឲ្យ Jimin ចំហរមាត់រំភើបតែម្នាក់ឯង នេះវាសនាគេល្អមែនបានជាមកជួបអ្នកដែលមាននិស្ស័យល្អជាមួយគ្នាមករហូត ។

_ ងាកមក Tae វិញក្រោយពេលពិធីចប់សព្វគ្រប់ គេក៏មកសម្ងំអង្គុយតែម្នាក់ឯងនៅខាងក្រៅផ្ទះ ព្រោះអ្វី? ព្រោះគេកំពុងវិលវល់នឹងផ្លូវជីវិតដែលខ្លួនឯងជ្រើសរើសពេលនេះ ប្រាកដណាស់ថាគ្រប់យ៉ាង នឹងមិនរលូនដូចដែលលោកប៉ាធ្លាប់ប្រាប់នោះឡើយ ។

« នេះខ្ញុំធ្វើត្រូវឬខុសទៅម៉ាក់? » រាងតូចបន្លឺសំណួរតិចៗស្របពេលកំពុងសម្លឹងមើលទៅព្រះចន្ទដែលតំណាងឲ្យម្ដាយរបស់ខ្លួន បើពេលនេះមានគាត់នៅក្បែរលួងលោមច្បាស់ជាល្អណាស់ ។ ខណៈនោះ លោកប៉ាដើរមកដល់ឃើញកូនប្រុសអង្គុយម្នាក់ឯងក៏ដើរទៅអង្គុយក្បែរគេភ្លាម ។

« នៅអង្គុយធ្វើអីម្នាក់ឯងហ្នឹងហ្អឹម? » Mr Kim

« កូនគ្រាន់តែចង់មើលព្រះចន្ទហ្នឹងណាប៉ា » គេងាកមកញញឹមដាក់រាងចំណាស់ មិនហ៊ានប្រាប់ពី បញ្ហាក្នុងចិត្តនាំឲ្យគាត់ខ្វល់ហើយយល់ថាខ្លួនគាត់នាំបញ្ហាឲ្យគេឡើយ តែយ៉ាងហោចណាស់ទឹកមុខ របស់គេមុននេះមិនអាចលាក់ពីគាត់បានទេ ។

« អឹម...បើ Tae មិនប្រាប់ការពិតឲ្យប៉ាដឹងក៏មិនអីដែរតែប៉ាមានរឿងមួយចង់ប្រាប់កូន » Mr Kim

« រឿងអីទៅប៉ា? » Tae

« កូនចង់ថាប៉ានិយាយដដែលៗក៏បានដែរតែ Tae ត្រូវដឹងថាការដែលប៉ាចង់ឲ្យកូននិង Jung បាននៅជាមួយគ្នាព្រោះប៉ាជឿថា Jung ជាមនុស្សល្អ មាន ភាពជាសុភាពបុរសពេញលេញ តទៅគេនឹងអាច មើលថែកូនបានល្អជាងនរណាៗទាំងអស់ក្រោយ ពេលដែលគ្មានប៉ានៅក្បែរកូនគឺJung នេះហើយជាអ្នកដែលកូនអាចពឹងពាក់បាន កូនត្រូវចាំទុកឲ្យច្បាស់ណា៎ Tae » ជាមួយនឹងការផ្ដែផ្ដាំ បាតដៃក្រាសក៏អង្អែលក្បាលនិងស្មាររាងតូចថ្នមៗធ្វើឲ្យ Tae ពិចារណាសម្ដីគាត់ម្ដងហើយម្ដងទៀតក្នុងពេលតែមួយ មិនមែនគេមិនដឹងថា Jungkook ល្អនោះឡើយតែដូចដែលធ្លាប់ប្រាប់ថាគេមិនទុកចិត្ត មនុស្សប្រុសមួយណាក៏ដូចមួយណាប្រែប្រួលមិនទៀង ថ្ងៃនេះល្អ ថ្ងៃស្អែកក៏ល្អ តែអ្នកណាទៅដឹងថាខានស្អែកមានរឿងអ្វីកើតឡើងលើគេនោះ?

To be continued.....🦄🌈💜💙

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now