" មិនលឿនទេ!! បងមិនលាក់លៀមទៀតទេ..បើយើងបើក ចំហរពួកយើងនឹងឆាប់បានរៀបការ " YG
" រៀបការ? អូនភ័យណាស់Yoon..តិចប៉ាម៉ាក់បងមិនចូលចិត្តអូនហើយបំបែកយើងចេញពីគ្នាទៅ " Jimin ពេបមាត់ ដាក់នាយទាំងការបារម្ភភ័យខ្លាចតែនាយបែរជាសើចទៅ វិញដូចជាមិនបានភ័យជាមួយជីមីននោះទេ ។ មែនហើយគេមិនគិតដូចជីមីនទេព្រោះគេដឹងចរឹករបស់ប៉ាម៉ាក់ច្បាស់ បើគាត់មិនព្រមរត់តាមគ្នាទៅចប់ហើយ ><
" មានបងនៅក្បែរហើយអូនកុំបារម្ភអី..ត្រៀមខ្លួនសម្រាប់ យប់នេះទៅ " YG លើកដៃអង្អែលក្បាលនាយតូចតិចៗតាមដែលធ្លាប់ធ្វើណាមួយចង់លួងលោមកុំឲ្យគ្នាភ័យផង គ្រាន់តែរឿងប៉ុន្នឹងសោះក៏ភ័យដែលក្មេងមែន >< តែក៏មក ពីគេឃើញប៉ារបស់នាយធ្លាប់ធ្វើបាបថេយ៍ទើបចេះតែខ្លាចៗទៅ ។
< ក្រុមហ៊ុនចន >
** តុក តុក ** សម្លេងគោះទ្វាបានបន្លឺឡើងអ្នកកម្លោះក៏បានអនុញ្ញាតឲ្យចូលមកងើបមុខសម្លឹងមើលក៏ភ្ញាក់ផ្អើល ខ្លាំងតែម្ដង ។
" Heesung?? " បន្លឺឈ្មោះម្នាក់ប្រុសដែលបានបោះជំហានដើរចូលមករកគេនេះទាំងភ្ញាក់ផ្អើលនេះម៉េចក៏សុខៗលេចមុខមកវិញទាំងដែលគេបាត់មុខទៅយូរហើយ មិនបានដំណឹងសូម្បីបន្តិចតែពេលនេះក៏លេចមុខមកឲ្យគេ ឃើញបែបនេះតើចង់បានអ្វីទៅ? ហើយក្មេងប្រុសម្នាក់នេះគេមិនដែលភ្លេចនោះទេនៅតែចាំមករហូតសង្ឃឹមថាថ្ងៃណាមួយគេនឹងត្រឡប់មកវិញ ។
" ខានជួបគ្នាយូរហើយសុខសប្បាយទេសង្សារចាស់ " Heesung ដើរមកអង្គុយទល់មុខនាយទាំងស្នាមញញឹមមើលទៅនាយដូចមានបង្កប់ន័យអ្វីមួយយ៉ាងចឹង ។
" ហេតុអីមកវិញ? ម៉េចក៏សុខៗលេចមុខមក " Jk សំណួរជាច្រើននាយចង់ដឹងណាស់ហេតុអ្វីទៅ? មិនយល់នោះទេ យូរហើយម៉េចក៏មិនលេចមុខឲ្យគេឃើញតែបែរជាចេញមកពេលនេះដឹងអត់ថាវាហួសពេលហើយ ><
នាយតូចមិនឆ្លើយតែក៏នៅសម្លឹងមុខនាយមិនឈប់គេចង់ មើលឲ្យបានច្បាស់ព្រោះឃើញយូរហើយ ។
" បងនឹកខ្ញុំទេ " Heesung
" ហេតុអីពេលនោះឯងទៅចោលបង? មិនប្រាប់បងមួយម៉ាត់ហេតុអីទៅ? " JK ចាប់ដៃនាយតូចជាប់គេចង់ដឹងថាមានរឿងអីនៅពេលនោះបានត្រូវទៅចោលគេទាំងដែលមិនបានលាមួយម៉ាត់ពាក្យថាបែកក៏មិនបាននិយាយ ។ មកដល់ពេលនេះក៏មកវិញវាធ្វើឲ្យគេប្រាប់ពីអារម្មណ៏ខ្លួនឯងមិនត្រូវនោះទេ ><
" រឿងវែងឆ្ងាយណាស់ខ្ញុំពិបាកប្រាប់បង!! តែពេលនេះខ្ញុំមកវិញហើយពួកយើងនឹងបានដូចដើមវិញ " Heesung គេមកលើកនេះប្រាកដណាស់ថានឹងមានបំណងអ្វីមួយហើយបើគ្មានគេមិនមករកនាយវិញនោះទេហើយក៏ព្រោះ នៅមានចិត្តស្រលាញ់នៅឡើយ ។
" ហុឹស!! អ្វីនឹងទៅតាមផែនការ " សម្លេងមួយបានបន្លឺឡើង អ្នកដែលចាំលបមើលពួកគេនិយាយគ្នាក៏បានបញ្ចេញស្នាម ញញឹមឡើងយ៉ាងសមចិត្តបំផុតអ្វីដែលនាងចង់បានជិតសម្រេចហើយហើយនាងនឹងចាំមើលរឿងនេះបន្តទៀត ថាវាល្អមើលប៉ុណ្ណា ><
[ .... ]
មកដល់ពេលនេះមេឃក៏ចាប់ផ្ដើមងងឹតហើយនាយតូចនៅ ក្នុងផ្ទះបាយជាមួយលោកស្រីចន ។ យប់នេះមានភ្ញៀវទើប ពួកគេត្រូវត្រៀមម្ហូបទុកទទួលនៅសុខៗក៏មានសម្លេងសារ លោតមកក្នុងទូរស័ព្ទរបស់ថេយ៍ ~,~
គេក៏យកមកមើលថាជាអ្នកណាដែលផ្ញើមកឲ្យគេនឹង ។
< បន្ទប់គេង >
** ក្រាក ** សម្លេងទ្វាបានបើកឡើងដោយដៃក្រាស់នាយដើរចូលមកក៏បានឃើញថេយ៍កំពុងអង្គុយលើគ្រែសម្លឹងមកគេដោយទឹកមុខរាបស្មើដូចជាមានរឿងអ្វីចង់និយាយជាមួយនាយចឹង ។
" អូនមានរឿងអីមែនទេ " JK សួរទៅថេយ៍ដែលគិតតែពីសម្លឹងមុខមិនព្រមនិយាយសោះ..
នាយតូចមិនតបតែក៏បានហុចទូរស័ព្ទមកឲ្យនាយមើលដែល ក្នុងមានរូបថតរបស់នាយជាមួយស្រីម្នាក់អោបថើបគ្នាទៀត
" អ្នកណាផ្ញើឲ្យអូន? " JK ងាកទៅសួរនាយតូចវិញព្រោះជារូបរបស់នាយនិងរីនតើអ្នកណាលួចថតទៅចង់ឲ្យពួកគេ ឈ្លោះគ្នាច្បាស់ណាស់ ។
" បកស្រាយ " Tae មិននិយាយច្រើនអ្វីទាំងអស់សំខាន់ពេលនេះក៏ចង់ស្ដាប់ហេតុផលគេដឹងហើយថានាងម្នាក់នោះបានហៅនាយទៅជួបតែហេតុអីក៏មានរូបបែបនេះ ឬក៏បានត្រូវគ្នាវិញហើយ? មិនដឹងទេយ៉ាងណាត្រូវបកស្រាយឲ្យបានដឹងគ្នា ។
" បងនិងនាងមិនមានអ្វីនឹងគ្នាទៀតទេ!! បងឲ្យនាងអោបមែនតែមិនបានមានអ្វីលើសនឹងនោះទេ " JK និយាយរៀបរាប់ឲ្យថេយ៍បានដឹងច្បាស់កុំឲ្យគិតច្រើនទៀតណាមួយថេយ៍ជាមនុស្សងាយស្រួលនិយាយគ្នាមិនឆេឆាវ បែបនេះហើយមិនមានរឿងឈ្លោះខ្លាំងឲ្យប៉ាម៉ាក់ដឹងនោះទេ ><
" ប៉ុន្នឹងទេមែនទេ? " Tae
" មែនហើយ!! អូនក៏ដឹងពីបងហើយ " JK ងក់ក្បាលបញ្ជាក់ ថាគេនិយាយពិតហើយក៏សង្ឃឹមថាថេយ៍ជឿជាក់លើគេផងចុះមនុស្សស្រលាញ់គ្នាក៏គួរតែជឿគ្នាមិនគួរជឿអ្នកផ្សេងនោះទេ ។ ថេយ៍ងក់ក្បាលបញ្ជាក់ថាគេជឿហើយ ម្យ៉ាងទៀតគេក៏បានដឹងថារីនហៅនាយទៅជួបមុនចឹងនាង អាចនឹងមានគំនិតអាក្រក់អ្វីមួយហើយទោះជាយ៉ាងណាក៏ នៅតែជឿជាក់លើJKដែរ !!
TO BE CONTINUED....
>< PICH ><
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Actionប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20
PART 34 : បកស្រាយ!!
Start from the beginning
