ភាគទី ២៨

Start from the beginning
                                    

« ហត្ថលេខា Kim Taehyung... ហុឹស!! ហាមអីក៏ហាមម្ល៉េះលោកប្រពន្ធអើយ » Jungkook សើចកខឹកក្រោយអានចប់ រាងតូចទើបតែអាយុ១៧ឆ្នាំសោះ តែនេះចេះដាក់ច្បាប់កិច្ចសន្យាជាមួយគេទៅកើតតែ មិនអីទេជ្រុលថាយល់ព្រមហើយ គេក៏មិនរាថយដែរ។

Skip៚

_ គ្រាន់តែមកដល់ផ្ទះភ្លាម រាងល្អិតក៏រកលោកប៉ាមុនគេដែលពេលនេះគាត់កំពុងសម្រាកនៅក្នុងបន្ទប់តាមបណ្ដាំរបស់កូនប្រុសសំណព្វមិនចឹងគេខឹងទៀតមិនខាន ។

« ប៉ា!! » Tae ហៅទាំងញញឹមមុននឹងដាក់កាតាបចុះរួចឡើងមកអង្គុយលើគ្រែក្បែរគាត់ ។

« មកពីរៀនវិញហើយហ្អេ៎កូន? ញ៊ាំបាយហើយឬ នៅ? » Mr Kim

« នៅទេ កូនចង់មកមើលប៉ាសិនហើយចុះប៉ាពិសារថ្នាំរួចហើយហ្អេ៎? » គេសួរបែបនេះព្រោះឃើញមាន កែវទឹកនៅលើតុនិងថ្នាំខ្លះៗ ។

« អឹម » រាងចំណាស់ងក់ក្បាលព្រមទាំងញញឹមពេលដែលរាងតូចបារម្ភពីគាត់សព្វគ្រប់ ឯ Tae វិញក៏ សម្លឹងមុខគាត់មួយសន្ទុះទើបរកនឹកនិយាយអ្វីខ្លះចេញមក ។

« ប៉ា... » Tae

« អ្ហឹម...? » Mr Kim

« ប៉ាមិនព្រមទទួលយកការវះកាត់ដោយសារតែខ្ញុំមិនរៀបការត្រូវដែរទេ? » Tae

« ព្រោះប៉ាបារម្ភ ខ្លាចថាបើប៉ាកើតអីទៅកូននឹងគ្មានអ្នកណាមើលថែនោះអី Tae » Mr Kim

« បើចឹង...ចុះបើខ្ញុំថាខ្ញុំព្រមរៀបការជាមួយគេម្នាក់ នោះ ប៉ានឹងព្រមវះកាត់មែនឬអត់? » Tae សួរទាំងទឹកមុខស្ទើរភ័យស្ទើរខ្លាចធ្វើឲ្យលោកប៉ាបានលឺ ហើយក៏ប្រែទឹកមុខសឹងតែមិនជឿថាមានថ្ងៃដែលរាងតូចនិយាយបែបនេះ ។

« កូននិយាយជាការពិតឬ Tae? កុំកុហកព្រោះគ្រាន់តែចង់ឲ្យប៉ាព្រមវះកាត់អី » Mr Kim

« កូននិយាយពិតមែនណា៎ប៉ា កូនសម្រេចចិត្តហើយថាកូននិងលោកគ្រូនឹងរៀបការជាមួយគ្នា » Tae

« ពិតមែនហ្អេ៎? កូនមិនមែនកុហកប៉ាទេដឹង? » Mr Kim

« កូននិយាយជាការពិត បើប៉ាមិនជឿអាចខលទៅ សួរគាត់បាន » Tae

« មិនបាច់ទេ ប៉ាជឿ...ប៉ាជឿថា Tae គ្មានថ្ងៃកុហកប៉ាទេ » រាងចំណាស់តបទាំងក្ដីរីករាយហួសប្រមាណ ទីបំផុតបំណងប្រាថ្នាធំបំផុតមួយរបស់គាត់ក៏បានសម្រេច ទោះបីត្រូវស្លាប់ក្នុងថ្ងៃនេះក៏គាត់មិនស្ដាយក្រោយដែរ ។

« បើចឹងប៉ានឹងវះកាត់ណា៎ » Tae

« ក៏បាន ឲ្យតែកូនចង់បាន ប៉ាយល់ព្រមទាំងអស់ » Mr Kim ងក់ក្បាលជាមួយស្នាមញញឹមធ្វើឲ្យរាងតូចលោរទៅអោបលោកប៉ាយ៉ាងណែន ។

« កូនស្រឡាញ់ប៉ា » Tae

« ប៉ាក៏ស្រឡាញ់កូនដែរ កូនធ្វើឲ្យប៉ាសប្បាយចិត្តខ្លាំងណាស់ណា៎ Tae » គាត់អង្អែលខ្នងកូនប្រុសទៅ មកដោយភាពសប្បាយចិត្តដែលក្រៅពីគាត់ក៏នៅ មាន Jungkook ម្នាក់ទៀតដែល Tae អាចពឹងពាក់អាស្រ័យជីវិតបានតែស្របពេលជាមួយគ្នា រាងតូចក៏កំពុងតែគិតថាផ្លូវដែលគេរើសនេះវាត្រឹមត្រូវឬក៏ យ៉ាងណាតែយ៉ាងហោចណាស់ក៏អាចធ្វើឲ្យលោក ប៉ាយល់ព្រមទទួលយកការវះកាត់ដើម្បីបន្តជីវិតទៅ មុខដែរ មិនថាមានរឿងអ្វីទៅថ្ងៃមុខក៏គេត្រូវប្រឈមមុខវាដោយខ្លួនឯងព្រោះគ្រប់យ៉ាងគឺគេខ្លួនឯងជាអ្នកជ្រើសរើសប៉ុណ្ណោះ ។

To be continued.....🍒♡

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now