ភាគទី ២៨

Start from the beginning
                                    

« អេ៎!! លោកនៅមិនទាន់អានច្បាប់ដែលខ្ញុំឲ្យទៅ ទេ ឆាប់អានទៅបើលោកមិនយល់ព្រមជាមួយវា អ៊ីចឹងពួកយើងក៏មិនបាច់ចុះអេតាស៊ីវិលស្អីដែរ ខ្ញុំ...ខ្ញុំត្រូវទៅផ្ទះទៅមើលប៉ា ទៅសិនហើយ » និយាយរួច Tae ក៏ដាក់មេប្រូចរត់ចេញទៅបាត់បន្សល់ឲ្យរាងក្រាសឈរញញឹមម្នាក់ឯងថែមទាំងលើកដៃដែលទើបតែចាប់ដៃរាងតូចអំបាញ់មិញមកថើបទៀតផង នេះណា៎ក្ដីសុខកំពុងតែហោះចូលមករកគេទៀត ហើយ ។

« ច្បាប់ស្អីគេអញ្ចេះន៎? » Jungkook និយាយបណ្ដើរទាញក្រដាសដែល Tae ឲ្យមកអានបណ្ដើរ។

" ច្បាប់ក្រោយពេលចុះអេតាស៊ីវិល "

ទី1 : ពេលចុះអេតាស៊ីវិលរួចហើយពួកយើងនឹងមានឈ្មោះថាជាប្ដីប្រពន្ធតែនៅក្នុងលិខិតប៉ុណ្ណោះ ហាមមិនឲ្យប្រាប់រឿងនេះទៅអ្នកផ្សេងដឹងដាច់ខាតក្រៅពី លោកប៉ាខ្ញុំនិងប៉ាម៉ាក់របស់លោក

ទី2 : ទាំងសងខាងនឹងគ្មានសិទ្ធិគ្រប់គ្រងនរណាម្នាក់ លើជីវិតនិងការសម្រេចចិត្តផ្ទាល់ខ្លួនឡើយ (និយាយឲ្យស្រួលយល់ ចង់អ្នកណាធ្វើអីក៏អ្នកម្ខាងទៀតគ្មានសិទ្ធិលូកលាន់ដែរ)

ទី3 : លោក Jeon Jungkook ត្រូវរើឥវ៉ាន់មកនៅ ផ្ទះរបស់ខ្ញុំ នៅក្នុងបន្ទប់ជាមួយខ្ញុំចៀសវាងកុំឲ្យប៉ាម៉ាក់សង្ស័យប៉ុន្តែហាមមិនឲ្យគេងនៅលើគ្រែជាមួយគ្នាឡើយ

ទី4 : ប្ដីប្រពន្ធក្លែងក្លាយឲ្យដឹងក្លែងក្លាយ ហាមមិនឲ្យប៉ះពាល់រាងកាយខ្ញុំដាច់ខាតហើយខ្ញុំក៏មិនប៉ះលោក ដូចគ្នាដែរ

ទី5 : ក្នុងកំឡុងពេលរស់នៅជាមួយគ្នា ខ្ញុំអនុញ្ញាតឲ្យលោកចង់ទាក់ទងជាមួយអ្នកណាក៏បាន កុំឲ្យតែប៉ា របស់ខ្ញុំដឹងទៅបានហើយ

ទី6 : កិច្ចសន្យាអេតាស៊ីវិលមានប្រសិទ្ធភាពរយៈ ពេលមួយឆ្នាំគិតចាប់ពីពេលដែលស៊ីញ៉េរួចរាល់ ផុតកំណត់ពេលណាអាចចែកផ្លូវគ្នារៀងៗខ្លួនបាន

ទី7 : បញ្ជាក់ម្ដងទៀត ហាមមិនឲ្យប៉ាម៉ាក់ដឹងថាវាជា
កិច្ចសន្យាអេតាស៊ីវិលក្លែងក្លាយ ហាមប្រាប់អ្នកដទៃ ហាមមិនឲ្យលូកលាន់ជីវិតទាំងសងខាង ហាមមិនឲ្យប៉ះពាល់រាងកាយគ្នា បើអ្នកណាម្នាក់បំពានសន្យាត្រូវតែពិន័យតាមវិធីរបស់អ្នកម្ខាងទៀតជាកំហិត!!

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now