PART 33 : ឈឺចាប់ទ្វេរដង!!

Start from the beginning
                                        

" បងពូកែណាស់!! អ្វីក៏ចេះដែលអូនសំណាងដល់ហើយ " Jimin និយាយទាំងញញឹមលិបភ្នែកគេមានអារម្មណ៏ថាខ្លួន ឯងសំណាងដោយសារតែនាយចេះគ្រប់យ៉ាងទាំងធ្វើម្ហូប ទាំងសម្អាតផ្ទះទាំងមើលថែថ្នាក់ថ្នមគេមិនឲ្យទាស់ចិត្តសូម្បី ម្ដងឡើយគិតៗទៅសំណាងលើពីសំណាងទៅទៀត ។

" បែបនេះស្រលាញ់បងខ្លាំងទេ? " YG ច្បិចថ្ពាល់នាយតូច លេងតិចៗបែបខ្នាញ់នឹងថ្ពាល់មួយនេះណាស់ចឹងមើលចុះ ប៉ោងៗទន់ៗគួរឲ្យចង់ញាំដល់ហើយ ><

" ស្រលាញ់បងខ្លាំងចង់លេបបងទុកក្នុងពោះអូន " Jimin អីក៏សាហាវម្លេះដល់ថ្នាក់ចង់លេបទៀតមនុស្សឬក៏បិសាច ខ្លួនតូចសោះចង់លេបគេស្រលាញ់អីក៏ខ្លាំងម្លឹងៗ ~,~

" បើលេបបាត់បងមិនស្លាប់ហើយ? " YG

" ទេៗ!! អូនលេបទុកមិនឲ្យបងស្លាប់ទេ..អូនលេបតាមសម្រួលមួយៗ " Jimin ហើយមើលគេនិយាយគិតចង់លេបមែនឬយ៉ាងម៉េចមនុស្សណាមិនមែនអាហារទេ លេបមួយៗធ្វើមើលតែនាយនឹងជាម្ហូបហើយ >< លឺហើយ ហួសចិត្តដល់80ទៀត ។

" អូនឯងចេះរកនឹកឃើញ!! ប្លែកៗ " YG ក្រវីក្បាលតិចៗនាយសែនហួសចិត្តនឹងជីមីនខ្លាំងណាស់ >< ហើយជីមីន ក៏ផ្អែកក្បាលទៅលើស្មារបស់នាយបំណងឲ្យនាយអង្អែល ក្បាលរបស់គេនឹងហើយខូចណាស់ ។

" បងហាមបែកចិត្តណា!! មានតែអូនម្នាក់បានហើយ " Jimin និយាយបែបក៏ព្រោះខ្លាចថាមានថ្ងៃមួយកើតឡើងតែគេក៏ជឿជាក់លើនាយដូចគ្នាគេគ្រាន់តែប្រាប់ដើម្បីដាស់តឿនតែប៉ុណ្ណោះ ។

" អូនកុំភ័យអី!! បងស្មោះណាស់ " YG និយាយឡើងជឿជាក់និងបានបញ្ជាក់ឲ្យជីមីនបានដឹងថាគេមិនបែកចិត្តទៅណា ទេធ្វើកុំភ័យមិនបាច់ខ្លាចទេឲ្យគេមានថ្មីបានយ៉ាងម៉េចទៅ បើជីមីនញិញក់គួរឲ្យស្រលាញ់ខ្លាំងបែបនេះហើយធ្វើឲ្យគេ ស្រលាញ់ងប់នឹងជីមីនដកក្បាលមិនរួចទេ ><

[ ... ]

នៅក្នុងក្រុមហ៊ុនពេលនេះបុគ្គលិកបាននាំគ្នាចេញទៅផ្ទះអស់ហើយព្រោះវាល្ងាចណាស់ហើយល្មមដល់ពេលសម្រាកហើយ ។ JKបានរៀបចំខ្លួនដើម្បីទៅផ្ទះវិញតែក៏ មានសារផ្ញើរមកឲ្យគេទៅជួបដូចផ្ញើមករំលឹកនាយខ្លាចថា ភ្លេចមិនបានទៅ ><

" ចាហ្វាយទៅផ្ទះតែម្ដងមែនទេ " កូនចៅជំនិតរបស់នាយក៏ បានចូលមកសួរក្រែងល៏នាយចង់ទៅកន្លែងណាផ្សេងនឹង បានជូនទៅឲ្យដល់គោលដៅ ។

" ទៅហាងអាហារនេះ " JK ប្រាប់ទីតាំងទៅរួចរាល់ហើយ ក៏ឡើងឡានបើកចេញទៅតាមបញ្ជារបស់ចាហ្វាយ ។ ប្រើពេលមិនយូរប៉ុន្មានក៏បានមកដល់ទីតាំងដែលបានប្រាប់នាយបានបោះជំហានចូលទៅខាងក្នុងហាងអាហារ មួយនោះក៏សម្ដៅទៅតុមួយដែលមាននារីម្នាក់អង្គុយចាំគេ

" ទីបំផុតបងក៏មកតាមសន្យា " Rin ងើបឈរញញឹមដាក់នាយទាំងសប្បាយចិត្តនាងគិតហើយថាJKនឹងមករកនាង ច្បាស់ណាស់ប្រាកដជាមិនទាន់ដាច់ចិត្តពីនាងហើយ ។ JK មិននិយាយក៏បានដាក់គូទអង្គុយទល់មុខនាងទាំងទឹកមុខស្មើ

" នៅមានពាក្យនិយាយទៀតមែនទេ? ក៏ឆាប់និយាយឲ្យអស់មកនឹងបានចប់ " JK

" ពួកយើងហៅអាហារមកញាំសិនទៅចាំនិយាយគ្នាតាម ក្រោយក៏មិនខាតពេលដែល " Rin និយាយឡើងដោយរក្សាស្នាមញញឹមរបស់នាងដដែលទោះជាមានអារម្មណ៏ អន់ចិត្តនឹងនាយតែក៏ទ្រាំលាក់សិន ។ JKក៏មិនបានតបតែ យល់ព្រមតាមនាងព្រោះគេក៏ឃ្លានដែលចឹងក៏ហៅអ្វីមកញាំសិនក៏វាមិនអីដែរ ><
អាហារមួយពេលនេះក៏បានបញ្ចប់ទៅយ៉ាងរលូតគ្មានសម្លេងជជែកគ្នាឲ្យរំខានទេ ។ បន្ទាប់មកទៀតក៏បែរមកសម្លឹងមុខគ្នាវិញ...

" ពេលនេះនិយាយបានហើយមែនទេ " Jk

" ចាស៎!! អូននឹងចេញពីបងតាមអ្វីដែលបងចង់បានតែអូនសុំ អ្វីពីបងមួយបានទេ " Rin និយាយទាំងមុខស្ងួតនាយក៏ងក់ក្បាលយល់ព្រមក៏ចង់ដឹងដូចគ្នាថានាងចង់បានអ្វីទៅ ។

" សុំអោបបងជាលើកចុងក្រោយបានទេ!! សង្ឃឹមថាបងមិន ប្រកែកទេ " Rin នាងចង់បានតែប៉ុន្នឹងទេតើអាចឲ្យបានទេ អោបតែបន្តិចទេនាងនឹងដោះលែងនាយឲ្យមានសេរីភាព មិនរំខានទៀតនោះទេ ><

" បាន!! " JK ឆ្លើយយល់ព្រមរីនក៏ញញឹមស្រាលហើយក៏ ដើរទៅជិតនាយរួចក៏អោបនាយយ៉ាងណែនដោយទឹកមុខ ស្ងួតតែមានល្បិចហើយថែមទាំងបានចង្អឺតទៅថើបមាត់នាយបន្តិចទៀតផង ។ នាយមិនបានថាអ្វីនោះទេគិតថានាងថើបជាការលាទៅចុះ ><

" អរគុណបងដែលមកជួបអូននិងញាំអាហារមួយពេលជាមួយគ្នា!! សង្ឃឹមថាបងនឹងរស់នៅមានក្ដីសុខ.. " Rin និយាយចប់ហើយក៏បានទាញកាបូបដើរចេញពីទីនេះបាត់ ហើយក៏បាននិយាយក្នុងចិត្តថា << អូនមិនឲ្យបងមានក្ដីសុខ ទាំងដែលអូនកើតទុក្ខនោះទេ..បងរើសយកវាបងតែត្រូវឈឺចាប់ទ្វេរដង >> នាងញញឹមយ៉ាងពិសពុលនឹងបោះជំហានចេញទៅទាំងនៅមានគំនុំនៅឡើយ ។


TO BE CONTINUED....
>< PICH ><

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now