#ព្រឹក
ថ្ងៃថ្មីបានចូលមកដល់គ្រប់គ្នាបានក្រោករៀបចំខ្លួនរៀងៗខ្លួននាយតូចបានចេញមកពីបន្ទប់ទឹកហើយJkក៏ចូលម្ដង ។ ថេយ៍មកអង្គុយជូតសក់នៅមុខកញ្ចក់ក៏មានសម្លេងបានរោទ៍ ឡើងចេញពីទូរស័ព្ទរបស់នាយឃើញបែបនេះគេក៏យកមក មើលចង់ដឹងថាជាអ្នកណាដែលផ្ញើរសារមកទាំងព្រឹកបែប នេះទៅណ៎ ~,~
" ស្អីនឹង? " Tae បើកមើលរួចរាល់ក៏ទុកនៅកន្លែងដើមវិញ កុំឲ្យនាយដឹងថាគេចូលមើលសាររបស់នាយអីបែបនឹង ។ បន្ទាប់មកថេយ៍ក៏ចុះទៅខាងក្រោមមុនដោយទឹកមុខមិនល្អ មិនដឹងថាបានឃើញអ្វីមុននេះទេ ។
" មកញាំបាយមកកូនថេយ៍!! កូនជុងមិនទាន់ចុះមកទេមែនទេ " លោកស្រីចន ក៏និយាយទៅកាន់ថេយ៍យ៉ាង ផ្អែមស្រទន់ជាមួយនឹងស្នាមញញឹមទៀតផងតែក៏មិនបាន ឃើញកូនប្រុសគាត់ក៏សួរទៅថេយ៍តែម្ដងទៅ ><
" បន្តិចចុះមកហើយ " Tae ញញឹមបន្តិចរួចក៏ចូលទៅអង្គុយ តាមធម្មតាគ្រាន់តែទឹកមុខមិនស្រស់ដូចរាល់ដងដូចភាំងៗម៉េចមិនដឹងទេដូចជាកំពុងគិតអ្វីមួយយ៉ាងចឹង ។
បន្ទាប់ពីញាំអាហារពេលព្រឹករួចរាល់ហើយJKក៏ចេញទៅ ក្រុមហ៊ុនបាត់ដូចតែរាល់ដងនឹងតែថ្ងៃនេះនាយតូចក៏បានចេញទៅតាមនាយដូចគ្នាមិនដឹងថាមានហេតុផលអីបានធ្វើ ឲ្យថេយ៍ត្រូវជិះឡានតាមមើលនាយបែបនេះនោះទេមានតែតាមមើលជាមួយគ្នា ><
[ .... ]
ថេយ៍បានឈប់នៅមុខក្រុមហ៊ុនសម្លឹងមើលJKដើរចូលទៅ ខាងក្នុងដោយមិនដាក់ភ្នែកសោះឡើយបន្តិចក្រោយមកក៏ មានមនុស្សស្រីម្នាក់ចូលទៅក្នុងនឹងដែលបានដែលស្គាល់ ម្នាក់ស្រីនឹងជាRinច្បាស់ណាស់ ។
" នាងមកទីនេះធ្វើអី? ឬក៏ពួកគេណាត់ជួបគ្នា? អត់ទេៗJk មិនធ្វើបែបនេះទេ..គួរតែចូលទៅរកឬអត់ណ៎ " Tae នៅសញ្ចឹងគិតម្នាក់ឯងមិនដឹងថាគួរចូលទៅរកឬក៏ត្រឡប់ទៅវិញ? បើចូលទៅអាចនឹងឃើញអ្វីដែលមិនគួរ ឃើញដែលទេ? តែបើមិនចូលគេនៅតែសង្ស័យមិនបាត់ អារម្មណ៏ក៏នៅមិនសុខទៀតបារម្ភខ្លាចថានាយនឹងក្បត់ខ្លួន ពិតមែនតើគេគួរធ្វើយ៉ាងម៉េចទៅ? គិតមិនចេញទេ..
" ហឺយយ!! ត្រូវតែចូលទៅមើលឲ្យបានច្បាស់បែបនេះទើបប្រាកដចិត្ត " និយាយហើយក៏បើកទ្វាឡានចេញ រួចសម្ដៅចូលទៅក្នុងក្រុមហ៊ុនដោយមានបុគ្គលិកគោរពគ្រប់គ្នាគេក៏មិនបានធ្វើខ្លួនឲ្យអ្នកណាគិតច្រើនដែល ។
< បន្ទប់ការងារ >
" បងគុក!! និយាយជាមួយអូនបន្តិចបានទេ..បងស្អប់អូនដល់ ថ្នាក់មិនចង់និយាយជាមួយអូនផងឬ? " Rin នាងមកនេះចង់ បបួលនាយទៅញាំបាយជាមួយនាងនៅពេលថ្ងៃត្រង់តែJk មិនឆ្លើយតបឬក៏មើលមុខនាងសូម្បីតែបន្តិចធ្វើឲ្យនាងកាន់ តែមួមៅថែមទៀតរឿងដែលនាយសុំនាងបែកនៅមិនទាន់ កាត់ចិត្តបានផងហើយនៅមកប្រងើយដាក់គេទៀតចឹងឬ? យ៉ាងណាក៏ត្រូវនិយាយជាមួយនាងបន្តិចក៏អស់ចិត្ត ។
" ឈប់មករកខ្ញុំទៀតបានទេ!! បើនាងនៅតែមកបែបនេះគ្រប់គ្នានឹងនិយាយដើមមិនល្អពីនាងមិនខានទេ..ហើយខ្ញុំក៏ មិនចូលចិត្តដែលបែកគឺបែកកុំមករំខានទៀត " JK ថាមិនចង់និយាយទេនៅតែបង្ខំទៀតឥឡូវនិយាយឲ្យច្បាស់គ្នា តែម្ដងទៅមនុស្សគេបែកគឺបែកហើយមិនរញ៉េរញ៉ៃជាមួយ ទៀតទេវាគួរឲ្យធុញណាស់មានដឹងខ្លួនអត់នឹងអាស្រី ><
" បងងប់នឹងវាដល់ថ្នាក់គ្មានសល់ចិត្តឲ្យខ្ញុំផងហេ៎ស? យ៉ាងណាក៏យល់ថាពួកយើងធ្លាប់ជាសង្សារនឹងគ្នាបងមិនគួរមក និយាយពាក្យបែបនេះដាក់អូននោះទេ " Rin
" បានហើយ!! ឈប់មករំខានខ្ញុំទៀត..សុំចប់ត្រឹមនឹងបានទេ សុំអង្វរចុះណារីន " JK មិនចង់មានអ្វីពាក់ពាន់នឹងគ្នាទៀត សូម្បីតែការគុំគួនក៏មិនចង់ឲ្យមានដែរចាកចេញទៅដោយ គ្មានបន្សល់អ្វីឲ្យគេខ្វល់ខ្វាយទុកឲ្យគេមានក្ដីសុខជាមួយនឹងមនុស្សដែលគេស្រលាញ់ផងទៅ ។ សុំតែប៉ុន្នឹង ទេសង្ឃឹមថានឹងធ្វើឲ្យគេបាន ><
" បាន!! តែយប់នេះបងមកជួបខ្ញុំជាលើកចុងក្រោយបានទេ ទុកថាខ្ញុំសុំទៅចុះបានទេ? " Rin និយាយទាំងទឹកភ្នែកនាង នៅស្រលាញ់JKនៅឡើយទើបនាងយំបែបនេះឈឺខ្លាំងណាស់តែក៏ធ្វើអ្វីមិនបានចឹងហើយសុំតែត្រឹមនាយមកជួប នាងតែម្ដងទៀតទៅបានហើយប៉ុន្នឹងនាងអស់ចិត្តហើយ ។
" ហឹម!! បានចាំខ្ញុំទៅ.. " Jk ងក់ក្បាលយល់ព្រមជាមួយនាងទោះជាមិនចង់ក៏ត្រូវព្រមដែលកុំឲ្យថាយើងចិត្តអាក្រក់ ដាក់នាងពេក >< រីនញញឹមស្ងួតហើយក៏ចេញទៅវិញដោយញញឹមចុងមាត់មិនដឹងថានាងមានគំនិតអ្វីបន្តទៀតទេ ស្មានមិនដឹងចិត្តមនុស្សទេ ។
TO BE CONTINUED...
>< PICH ><
KAMU SEDANG MEMBACA
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Aksiប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20
PART 32 : លើកចុងក្រោយ...!!
Mulai dari awal
