" ហុឹស! ក៏ឯងគូទគយមាត់ស្រួចដូចទានោះអី..តែឯងគួរឲ្យ ស្រលាញ់ណាស់ " YG ខ្លាចជីមីនខឹងបានមកសរសើរវិញ មិនចឹងទេត្រូវឈឺសាច់ទៀតមិនខានទេមនុស្សសុីជោដូច ជីមីននេះណាសរសើរតែតិចនឹងបានចិត្តហើយ ។
" គួរឲ្យស្រលាញ់មែនឬ? " Jimin
" មែនហើយ! មិនដែលឃើញទេមនុស្សអីក៏ស្អាតបែបនេះ ថែមទាំងស្លូតបូតគួរឲ្យស្រលាញ់រកគ្មានទេលោកនេះមាន តែជីមីនមួយគត់ " YG និយាយពីថាសរសើរៗពេកហើយ អ្នកត្រូវបានគេសរសើរនេះវិញញញឹមបិទមាត់មិនជិតទេមានអៀនផងអីផងរមួលឡើងពេញនឹងអស់ហើយអៀន ណាស់មកសរសើរគេត្រង់ៗចឹងម៉េចទេ ><
" មិនជាស្អីទេ! អាឆ្មាស្លេកចម្កួតនេះ " Jimin អៀនពេកក៏រុញនាយឲ្យដួលទៅធ្លាក់ពីលើសាឡុងមួយបាត់ប្រាប់ថា ពេលអៀនគឺបែបនឹងឯងសរសើរជ្រុលពេកចឹងហាស៎ ។ នាយក៏ងើបឡើងមកវិញទាំងញញឹមមិនសមដាក់នាយតូច លេងធ្ងន់ដៃដល់ហើយខ្លួនតូចតែកម្លាំងដៃខ្លាំងៗណាស់មើលងាយមិនបានទេ ><
[ ... ]
#ពេលយប់
ថេយ៍បានចុះមកខាងក្រោមជាមួយនឹងនាយក្រាស់ដើម្បីមក អង្គុយលេងនៅក្នុងបន្ទប់ពេកធុញណាស់ទើបនាយតូចសុំ ចុះមកក្រោមខ្លះនឹងបានស្រស់ស្រាយជាងមុន ។
" លោកប៉ា? នៅមិនទាន់គេងទៀតនៅចាំដកកររកចំណី មែនទេបាទ " Tae ទៀតៗមាត់នឹងចេះតែមកបាញ់នឹងញ៉ោះរករឿងលោកចនទៀតហើយ ។ និយាយនៅនឹងមុខ លោកស្រីចនទៀតនឹងណា ><
" យើងមិនមែនអាប " លោកចន ងាកមកសម្លក់ថេយ៍ចង់ជ្រុះគ្រាប់ភ្នែកហើយថាមិនចង់ឈ្លោះទេចេះតែមករករឿង គាត់មុនរហូតចឹងចំមែនហើយកូនប្រសារមួយនេះ ។
" ខ្ញុំនិយាយពីកាលថាប៉ាជាអាប? បងអូនមិនបាននិយាយទេ គាត់ចេះតែចោទអូនហើយ " Tae ងាកមកពេបមាត់នាយ ដើម្បីទូពិតទៀតហើយគេមិនបាននិយាយផងនឹងមកចោទ គេទៅកើតលោកប៉ាក្មេកនេះ ~,~
" មែនហើយប្រពន្ធខ្ញុំមិនបាននិយាយទេប៉ា! ប៉ានិយាយខ្លួនឯងសោះ " JK ណ៎កឃើញទេនៅខាងប្រពន្ធរហូតឥឡូវនេះលែងនៅខាងប៉ាខ្លួនឯងទៀតហើយកូនស្អីបែបនេះ ។
" ឥឡូវនៅខាងប្រពន្ធរហូតណ៎! យើងជាឪលែងសំខាន់ហើយបានឯងលែងខ្វល់នឹងយើង..គេមានប្រពន្ធគេយកចិត្ត តែប្រពន្ធនឹងទេ " លោកចន និយាយទាំងកំសត់មើលទៅ គួរឲ្យអាណិតណាស់លោកអើយហេតុអីកូនមិនខ្វល់ពីប៉ាខ្លះផងដឹងទេថាប៉ាអន់ចិត្តណាស់ ><
" ហឹកៗ..កំសត់ណាស់ប៉ាក្មេក! អ្នកណាក៏ចិត្តខ្មៅទុកប៉ាឲ្យ នៅសោកសៅម្នាក់ឯងបែបនេះ..អាណិតណាស់ " Tae
" នែ! អាណាងាប់បានមកយំបែបនេះ..យើងតូចចិត្តតែយើងទេមកកំសត់អីដែរហាស៎ " លោកចន ច្រឡោតភ្លាមៗចេះមកស្រែកយំធ្វើជាកំសត់អីណាដែលទេកូនប្រសារអើយ បែកទ្រូងស្លាប់មិនខានទេបានកូនប្រសារកំពូលឌឺបែបនេះ
" ខ្ញុំខំចូលតួកំសត់តាមហើយនៅខុសទៀត " Tae
" បាន! កុំតាប៉ែយើងទៅដេកហើយនៅផ្អែមល្ហែមតែពីរនាក់ឯងនឹងទៅ " លោកចន ដោយខ្ជិលប្រកែកតវ៉ាច្រើន គាត់ក៏នាំប្រពន្ធឡើងទៅខាងលើបាត់ទុកឲ្យតែប្ដីប្រពន្ធនេះ នៅជាមួយគ្នាតែពីរនាក់ ។
TO BE CONTINUED...
>< PICH ><
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Actionប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20
PART 30 : កំសត់ណាស់ប៉ាក្មេក!!
Start from the beginning
