꧁𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙꧂
« អាសៀនហា » សំឡេងយ៉ាងស្រួចស្រេសរបស់ស្រ្ដីវ័យប្រហែលជា 30 ហៅកូនប្រុសពៅរបស់គាត់អោយចេញមក
« បាទ ម៉ាក់ » រាងតូចអាយុប្រហែលជាជិត10ឆ្នាំក៏បានឆ្លើយតបនិងម្ដាយរបស់ខ្លួន
« មកនេះបន្តិចមកកូន អ៊ុំស្រីអ្នកជិតខាងយើងគាត់មកលេង » អ្នកជាម្ដាយនិយាយ
« បាទ កូនទៅហើយ » អ្នកជាកូនតបម្ដងទៀត
ហើយក៏រត់ទៅម្ដាយ « កូនមកហើយម៉ាក់ » រាងតូច
« ជំរាបសួរអ៊ុំទៅកូន » អ្នកជាម្ដាយនិយាយ
« ជំរាបសួរអ៊ុំ » រាងតូច
« aww គួរអោយស្រលាញ់ណាស់ ក្មួយអាយុប៉ុន្មានហើយ » អ៊ុំស្រីម្នាក់សួរ
« អរគេអាយុ 12 ឆ្នាំហើយ អុី វាអើយ » ម្ដាយរាងតូច
« អូរ 12 ឆ្នាំ ហឹមគួរអោយស្ដាយក្មួយប្រុសខ្ញុំគេទៅនៅជាម៉ាក់វិញហើយ បើគេនៅប្រហែលជាប៉ុនក្មួយហើយ ចាំបន្តិច ខ្ញុំមានរបស់អោយគេ » គាត់និយាយហើយក៏រត់ចូក្នុងផ្ទះ មួយសន្ទុះក្រាយគាត់ក៏យក អ្វីមួយចេញមកជាមួយគាត់ផងដែល
« នេះក្មួយអ៊ុំអោយ » អ៊ុំស្រីម្នាក់នោះក៏បានហុចតុក្កតារូបតោមួយអោយមករាងតូច
« wow ស្អាតណាស់ អរគុណអ៊ុំស្រី » រាងតូច
« អរគុណអុីវាឯងហើយណា ដែលអោយតុក្កតាបើមិនយល់ទាស់នៅញាំបាយជាមួយគ្នាមួយពេលសិនទៅ ណា » ម៉ាក់រាងតូចនិយាយ
« ចឹងក៏បាន មិនគួរសមទេ » អ៊ុំស្រីម្នាក់នោះនិយាយ
ពេលយប់
រាងតូចគេបានមកដល់បន្ទប់គេងរបស់ហើយក៏ហក់ឡើងទៅលើគ្រែរបស់គេហើយក៏
យកតុក្កតានោះយកមកឱប មិនដឹងជាយ៉ាងទេ
គេស្រលាញ់តុក្កតានោះយ៉ាងចម្លែក ( ត្រូវស្នេហ៍ដឹង 😅 )
« ហេតុអី មើលទៅឯងគួរអោយស្រលាញ់យ៉ាងនេះ មើលចុះឡើង Cute តែម្ដងហើយ »
រាងតូចនិយាយហើយក៏ឱបតុក្កតានោះអានាលចុះអានាលឡើង មិនឈប់អានាលទាល់តែដេកលក់មិនដឹងខ្លួន ដោយរាងតូចគេលក់បានមានក្មេងប្រុសម្នាក់បានចេញមកពីក្នុងតុក្កតានោះចេះមក
« ឯងក៏គួរអោយស្រលាញ់ យើងស្រលាញ់ឯង » និយាយហើយក៏ទាញរាងតូចគេងអោយស្រួលបួលហើយដណ្ដប់ភួយអោយគេទៀតផង សកម្មភាពដដែលនេះវាបន្តអស់រយៈពេល
7 ឆ្នាំ ពេលនេះរាងតូចគេពេញកម្លោះហើយ
មានរូបស្អាតតែមិនដូចក្មេងប្រុសទូទៅទេ បែរជាដូចក្មេងស្រីទៅ
