ភាគទី ១៨

Comenzar desde el principio
                                    

« គិតតាមសម្រួលទៅតែកុំយូរពេកអី ប៉ាឯងគាត់ក៏ ចាស់ហើយឯងជាកូនគួរណាតែទម្លាក់ចុះរឿងគ្រប់យ៉ាងហើយល្អជាមួយគ្នាវិញប្រសើរជាង » Jimin ពន្យល់តាមដែលអាចធ្វើបាន ព្រោះបើ Tae បានត្រូវគ្នាជាមួយប៉ាគេវិញជារឿងល្អបំផុតដែលគេចង់ឃើញ ។

< គ្រឺង!!! >

« ចូលរៀនហើយ ឯងគិតតាមសម្រួលទៅ » Jimin ញញឹមរួចលែងដៃងាកមករកសៀវភៅវិញឯ Tae ក៏បែរមកអង្គុយគិតពិចារណាម្នាក់ឯងពីសម្ដីរបស់ Jimin ដោយមិនបានចាប់អារម្មណ៍ពី Jungkook ដែលកំពុងដើរចូលមកក្នុងថ្នាក់នោះឡើយ ។

« ថ្ងៃនេះពួកយើងចូលមេរៀនបន្ត នាំគ្នាលើកសៀវភៅឡើងមក » សិស្សគ្រប់គ្នាធ្វើតាមសម្ដីនាយមាន តែរាងតូចប៉ុណ្ណោះដែលអង្គុយធ្វើមុខម៉ក់ៗមិនដឹងខ្យល់អី ។

« អេ៎លើកសៀវភៅរៀនឡើង!! » ទាល់តែ Jimin តឿនទើប Tae ភ្ញាក់ព្រើតហើយលើកសៀវភៅចេញមក កាយវិការរបស់គេធ្វើឲ្យ Jungkook បារម្ភ ទាល់តែបានហើយប្រញាប់ដោះសារអ្វីម្យ៉ាងភ្លាម ។

« គឺថា...ខ្ញុំដូចជាភ្លេចយកក្រដាសតេស្តអ្នកទាំងអស់គ្នាពីទីចាត់ការមក អ៊ីចឹងខ្ញុំសុំទៅយកវិញសិន Taehyung!! ទៅជួយកាន់គ្រូមក » រាងក្រាសថា ហើយក៏ដើរចេញទៅឯ Tae វិញសម្លឹងមើលខ្នងគេ មុននឹងក្រោកដើរទៅតាម ពេលនេះគេដូចជាគ្មានព្រលឹងក្នុងខ្លួន អ្នកណានិយាយអីបញ្ជាអីក៏គ្មានកម្លាំងប្រកែកដែរ ។

_ Jungkook នាំដើរទៅមុខជារឿយៗហើយក៏ចាប់អារម្មណ៍ដឹងដល់រាងតូចដែលដើរយឺតៗតាមក្រោយ មិនដូចជា Tae ដែលចូលចិត្តតមាត់ឈ្លោះរាល់ដង សោះ បែបនេះហើយធ្វើឲ្យនាយងឿងឆ្ងល់ ស្របពេលដែលផ្លូវទៅទីចាត់ការមានបន្ទប់ទឹកដែលគ្មានមនុស្សផងនោះ នាយក៏ឆ្លៀតឱកាសទាញដៃរាងតូចចូលទៅខាងក្នុងរួចចាក់គន្លឹះភ្លាម ។

« លោកគ្រូចង់យ៉ាងម៉េចហ្នឹង? » Tae បើកភ្នែកធំៗ សួរហើយរឹតតែភ្ញាក់ផ្អើលពេលដៃក្រាសរបស់ Jungkook ចាប់អោបគេឲ្យអង្គុយលើតុក្បែរឡាបូ លាងមុខដោយមានរាងសង្ហារឈរនៅចំពោះមុខកៀកកើយគ្នាយ៉ាងជិតស្និទ្ធ ។

« ថ្ងៃនេះកើតអី? ទឹកមុខមិនល្អដូចត្រូវសង្សារសុំបែកចឹង? » Jungkook សួរដោយក្ដីបារម្ភតែមានឬ ដែលរាងតូចច្រឡឹងប្រាប់គេពីការពិតនោះ មានតែ បញ្ជោះថែមទើបត្រូវជាង ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Donde viven las historias. Descúbrelo ahora