PART 28 : សុំមួយបានទេ!

Start from the beginning
                                        

** ក្រាក ** ទ្វាបានបើកឡើងតាមកម្លាំងដៃរបស់នារីម្នាក់ នាងបានដើរចូលមកជាមួយនឹងទឹកមុខញញឹមស្រស់រួចនាង ក៏មកអង្គុយនៅទល់មុខនាយក្រាស់យ៉ាងទំនង ។

" សួស្ដីបងសម្លាញ់ " ហាមាត់និយាយឡើងដោយហៅនាយដើម្បីឲ្យមើលមកនាង ។ ជុងហ្គុកងើបមុខឡើង សម្លឹងមើលនាងដោយធម្មតាមិនបានភ្ញាក់ផ្អើលស្អីនោះទេ ទើបនាយដាក់ប៊ិចចុះមកសម្លឹងមុខនាងចំៗវិញ ។

" អូនមករកបងធ្វើអីទៀតហើយ! ក្រែងមកយើងបែកគ្នាហើយមិនចឹង? " JK

" បែកគ្នាមែនតែចិត្តអូនមិនដាច់ពីបងទេ! ពួកយើងមកដូច ដើមវិញទៅណាអូនពិតជាស្រលាញ់បងណាស់ " Rin មែនហើយនាងមិនដាច់ចិត្តពីនាយឡើយព្រោះពួកគេទាក់ទងគ្នាមកយូរដែលហើយចិត្តដែលស្រលាញ់ក៏ច្រើនក៏មិនដែលគិតថាមានថ្ងៃបែកបាក់នោះទេ ។ នាងមកនេះគឺចង់មកនិយាយជាមួយឲ្យទំនាក់ទំនងរបស់ពួកគេ មកដូចដើមវិញនាងមិនចង់បែកគ្នាទៅដោយបែបនេះទេ ។

" មិនអាចទេ! បងស្រលាញ់ប្រពន្ធហើយបងមិនចង់ឲ្យគេឈឺចាប់នោះទេ..អូនគួរតែរកអ្នកថ្មីដែលល្អជាងបង " JK

" អត់ទេ! គ្មានអ្នកណាល្អដូចបងឡើយ..ហឹកៗ..មកពីវាបាន ពួកយើងបែកគ្នាបងខ្លាចវាឈឺតែមិនខ្លាចអូនយំនឹកបងទេហេ៎ស..ពួកយើងស្គាល់គ្នាយូរហើយបងចង់ឲ្យវាបញ្ចប់ទៅដោយទទេរស្អាតចឹងមែនទេ " Rin នាងមិនព្រមទេដំបូងនាងយល់មែនតែពេលនេះដូចមិនសមនាងបានទាក់ទងជាមួយនឹងនាយមកយូរហើយតែបែរជាមកបែកគ្នា ដោយសារតែក្មេងប្រុសម្នាក់ដែលមកក្រោយទៅវិញតើក្មេងនោះវាល្អជាងនាងប៉ុណ្ណាទៅបានJKព្រមចោលនាង ទៅយកថេយ៍បែបនេះ ។ ក៏ព្រោះតែថេយ៍ទើបនាយចោល នាងទុកឲ្យនាងយំខូចចិត្តបែបនេះនាងមិនអាចកាត់ចិត្តបាន ងាយៗចឹងនោះទេ ។

" រីន! បងថាពួកយើងគួរចប់ត្រឹមហើយកុំមករកគ្នាទៀតអី បងមិនចង់មានរឿងទេ..អូនគួរតែគិតមើលថាហេតុអីបងដាច់ចិត្តចោលអូន! បានហើយចេញទៅវិញទៅ " JK

" បងដេញអូនមិនបានទេ! បើគ្មានអាក្មេងនោះបងនឹងមករកអូនវិញមែនទេ " Rin និយាយទាំងទឹកភ្នែកនាងពិតជាស្រលាញ់នាយខ្លាំងតែចុងក្រោយក៏មិនបានមកនាងដដែរ ។ នាយលឺសំណួរហើយក៏មិនឆ្លើយជាមួយនាងទេព្រោះក្នុង ចិត្តនាយពេលនេះទោះគ្មានថេយ៍ក៏នាយមិនទៅរកនាងវិញ ដែរបើគ្មានថេយ៍គេសុខចិត្តនៅម្នាក់ឯងល្អជាង ។
ដោយគ្មានការឆ្លើយតបវិញរីនក៏សម្រេចចិត្តចេញទៅវិញ ដោយបានបោះសម្ដីមួយឲ្យថែមទៀត...

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now