PART 27 : អញស្អប់ហែង!

Start from the beginning
                                        

#ថ្ងៃថ្មី
ពេលវេលាដើរលឿនណាស់តែមួយភ្លេតសោះព្រឹកចូលមកមួយថ្ងៃទៀតហើយ ។ ហើយថ្ងៃនេះដែលJKក៏បាន ងើបមករៀបចំខ្លួនដើម្បីទៅក្រុមហ៊ុនបើអត់ទៅមួយថ្ងៃទៀតមិនបានទេការងារកាន់តែច្រើនជាមិនខានទេ ។

" ទៅធ្វើការមែនទេនឹង " Tae ងើបមកអង្គុយសម្លឹងមុខភ្លឹកៗនឹងសួរនាំយ៉ាងផ្អែមដាក់នាយមើលទៅថ្ងៃនេះបានទៅឬ អត់ណ៎សង្ឃឹមថាបានទៅចុះ ។

" បាទមែនហើយ! ប្រពន្ធសម្លាញ់ឲ្យប្ដីទៅទេ " JK

" ហឹម! ទៅចុះមិនហាមទេ..ប្រឹងធ្វើការផងណា! សឺត " Tae ងក់ក្បាលយល់ព្រមហើយក៏ចុះមកឲ្យកម្លាំងចិត្តទៅ នាយទៀតផងដោយការថើបមួយខ្សឺតនេះព្រោះនាយមិន ដែលបានថេយ៍ថើបទេពេលចឹងទៅមានអារម្មណ៏ថារំភើប ម៉េចៗទេ ><

" សឺតៗ..ទៅហើយកុំរករឿងលោកប៉ានិងម៉ាក់ណាដឹងទេ បងប្រាប់ឲ្យហើយ " JK ថើបថេយ៍វិញហើយនៅផ្ដាំទៀត ខ្លាចថាថេយ៍រករឿងឲ្យអ្នកផ្ទះឈឺក្បលទៀត ។ ថេយ៍មិនមាត់ទេតែងក់ក្បាលទាំងញញឹមបញ្ជាក់ថាគេស្ដាប់តាមមែន មិនរពើសទេសន្យាក៏បាន ។ រួចហើយទើបនាយចេញទៅ ដោយស្រួលចិត្តព្រោះបានប្រពន្ធស្ដាប់សម្ដី ><
ថេយ៍បានចុះមកខាងក្រោមដែលក៏បានជួបនឹងមិត្តសម្លាញ់ មិនដឹងថាមកតាំងពីពេលណាទេ ។

" ឯងមកពីកាលម៉េចមិនហៅយើង " Tae

" មកមិញនឹងឯង! មកជាមួយបងថ្លៃឯងនឹងហើយ " Jimin និយាយដល់ម្នាក់នេះប្រែទឹកមុខភ្លាមៗតែម្ដងមិនដឹងជាយ៉ាងម៉េចទេចេះតែមានអារម្មណ៏មិនចូលចិត្តសោះ ។

" ហៃយ៉ា! ប៉ុន្មានថ្ងៃនេះឃើញនៅក្បែរៗគ្នារហូតមានអ្វី លើសនឹងឬអត់ហាស៎ " Tae ចេះតែសង្ស័យទៅព្រោះថា ឃើញមកជាមួយគ្នារហូតលើកណាក៏មកជាមួយYGដែល មិនគេសង្ស័យបានយ៉ាងម៉េចទៅ ><

" គ្មានទេ! គេមករកខ្លួនឯង..ធុញសឹងស្លាប់ហើយ " Jimin ប្រកែកទៅវិញយ៉ាងលឿនព្រោះថាគេមិនបានគិតអីលើស នឹងផងមកនិយាយចឹងបានយ៉ាងម៉េចទៅចំមែនហើយ ។

" អើៗ! តែថាឯងនិងគាត់ក៏សមគ្នាដែរតើ..ហិៗ! គាត់ស្រលាញ់ឯងទេដឹងបានតាមរហូតចឹង " Tae

" ឆ្កួតហើយ! ឯងចេះតែគិតហើយ..គាត់ណាមកស្រលាញ់ យើងនោះឡប់សតិ " Jimin មែនហើយមនុស្សដូចគេមាន អ្នកណាមកស្រលាញ់ទៅចេះតែនិយាយចេញមកកើតបើ គេស្រលាញ់មែនគេនិយាយហើយ ។

" ចឹងហេស៎? គង់តែមានថ្ងៃគាត់សារភាពទេ " Tae នៅបន្តញ៉ោះទៀតព្រោះឃើញមុខរបស់ជីមីនចាប់ផ្ដើមក្រហមហើយបានដៃញ៉ោះឲ្យណាណីម៉ងពូកែអៀនហើយនៅមាត់រឹងហេស៎ ><

" មីកាថេរ! អញស្អប់ហែង..ឆឹស " Jimin និយាយទៀតៗថា កុំឲ្យនិយាយបែបនេះទៀតមិនមែនមិនចូលចិត្តទេតែគេអៀនមកនិយាយថាមានអ្នកមកស្រលាញ់គេអីគ្នាវារំភើប ដល់ថ្នាក់អៀនទៀតផង >< ហើយមកបង្អាប់គេជាមួយនឹង YGទៀតកាន់តែអៀនហើយស្អប់ៗណាស់មិត្តឆ្កួតនេះ ។

TO BE CONTINUED...
>< PICH ><

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now