PART 27 : អញស្អប់ហែង!

Start from the beginning
                                        

" មីសង្សាររបស់បងទៅវិញហើយមែនទេ " Tae មាត់សួរ តែភ្នែកនៅសម្លឹងទៅទូរទស្សន៏នៅឡើយទេ

" ទៅវិញហើយ! គេក៏បានយល់ពីរឿងនេះរួចហើយដែរ " JK និយាយទាំងញញឹមដាក់ថេយ៍មិញនេះនាយបានប្រាប់ ពីហេតុផលឲ្យនាងបានយល់ហើយដំបូងនាងមិនព្រមទេតែចុងក្រោយក៏បានយល់ហើយក៏ព្រមបែកគ្នាជាមួយនាយ ទាំងចិត្តមិនចង់រួចហើយបានដើរចេញទៅវិញបាត់ ។

" ល្អហើយ! មកអង្គុយជិតអូនមក.. " Tae នាយក៏ទៅអង្គុយ ជិតតាមការហៅរបស់លោកប្រពន្ធដោយមិនប្រកែកអ្វីទេ ។ បន្ទាប់មកពួកគេក៏នៅសាសងគ្នាយ៉ាងផ្អែមល្ហែមនៅនឹងមុខ លោកចននឹងទៅគ្មានចេះយល់អារម្មណ៏របស់គាត់សោះ

[ ... ]

ក្រឡែកមកមើលខាងនេះវិញឃើញថាYGបានមករកជីមីន សឹងតែរាល់ថ្ងៃមិនដឹងជាសាច់ការស្អីនោះទេ ។ ពេលនេះក៏ កំពុងតែជួយធ្វើម្ហូបគ្នានៅក្នុងផ្ទះបាយតែពីរនាក់ទៀតផង ធ្វើផងនាយនេះក៏ចេះតែនិយាយបែបញ៉ែជីមីនផងដែរ !!

" រកលោកតាមត្រង់ណាមកទីនេះរាល់ថ្ងៃមិនធុញទេឬ? " Jimin មាត់សួរតែមិនបានសម្លឹងមុខគ្នាទេព្រោះរវល់ជាប់ សម្លឹងមើលម្ហូបដែលកំពុងធ្វើហើយ

" មិនធុញទេ! ឲ្យតែបានឃើញមុខឯងរាល់ថ្ងៃ " YG សម្លឹងមុខជីមីនទាំងញញឹមទោះឲ្យគេនៅជាមួយក៏ព្រមដែលដោយសារតែនាយចង់ឃើញមុខជីមីនឲ្យបានច្រើនបាត់មុខ ដូចនៅមិនសុខម៉េចទេ ។

" ពិបាកពេករើមកនៅទីនេះតែម្ដងកុំឲ្យពិបាក " Jimin និយាយនេះគ្រាន់តែបញ្ចួសទេមិនបាននិយាយប្រាកដឡើយអ្នកណាទៅព្រមឲ្យនាយមកគេងនៅទីនេះជាមួយ នោះខ្លាចណាស់មិនទុកចិត្តទេលោកអើយ ><

" មែនឬ? ចឹងស្អែកយើងមកនៅ " YG ទោះដឹងហើយថា ជីមីននិយាយលេងតែនាយក៏ចង់ឈ្នះចិត្តដែល

" ឡប់មែន! ខ្ញុំនិយាយលេងទេ..ចេះតែយកជាការដែរ " Jimin បែរមកសម្លក់នាយវិញមនុស្សនិយាយលេងសោះ នឹងហាស៎ចង់ផ្គើនថែមមែនបានចង់មកនៅជាមួយគេនឹង គិតឬថាគេព្រមឲ្យមកនៅជាមួយទៅដេកយល់សប្ដិទៅ ។
នាយក៏សើចទាំងក្រវីក្បាលតិចៗហើយក៏មិនបានប្រកែកអ្វី បន្តទៀតទេខ្លាចថាខឹងបែកផ្ទះទៀតឥឡូវហើយមិនបានទេ ទើបពួកគេបន្តធ្វើម្ហូបជាមួយគ្នារហូតដល់រួចរាល់នឹងមកញាំ អាហារជាមួយគ្នាទៀតផង ។

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now