" ថ្ពាល់អីក៏ទន់ៗបែបនេះ! ចង់តែខាំឲ្យដាច់ទេមើលចុះគួរឲ្យ ស្រលាញ់ណាស់កូនខ្លា " JK អង្គុយគយគន់មុខរបស់ថេយ៍ ឡើងភ្លឹកទៅដល់ក៏មិនដឹងផង ។ ពេលគេងបែបនេះកាន់តែ គួរឲ្យស្រលាញ់ថែមទៀតហើយលោកអើយទ្រាំមិនបានទេតែមិនដឹងធ្វើយ៉ាងម៉េចបានក្រៅពីទ្រាំនឹងទេ >< បើបានប្រពន្ធប៉ះមិនបានផងកំណាញ់ខ្លួនជាងស្អីទៀតប៉ះតិច មើលបានត្រូវទៀតឥលូវហើយ..
#ពេលព្រឹក
ពន្លឺព្រះអាទិត្យចាំងបំភ្លឺឡើងតាមតួនាទីរបស់វាដូចរាល់ដង មនុស្សម្នាក៏បានស្ទុះងើបដើម្បីធ្វើការងាររបស់ពួកគេដែរ តែខុសអីតែពីរនាក់នេះទេងើបឡើងក៏លឺសម្លេងស្រែករំអួយពេញបន្ទប់ឡើងលាន់ដល់ខាងក្រោម ។
" ប្ដីចង់ទុកប្រពន្ធចោលមែនទេ! ហឹក..ប្ដីថានឹងនៅមើលថែ នៅក្បែរប្រពន្ធរហូតនោះអីតែម៉េចក៏ចង់ទៅចោលគេចឹង ចង់ក្បត់ពាក្យសន្យាហេ៎ស " Tae រៀបរាប់ផងពេបមាត់ពេបមាត់ករផងមើលទៅគួរឲ្យអាណិតណាស់ ។ និយាយ ហើយថានៅក្បែរគេឥលូវចង់ទៅណាហាស៎ ><
" ប្ដីទៅធ្វើការមិនអាចនៅផ្ទះរាល់ថ្ងៃបានទេ! បើនៅតែផ្ទះ បែបនេះតើមានលុយឯណាមកចិញ្ចឹមប្រពន្ធសម្លាញ់បាន ទៅ..ហឹម " JK
" ទេៗ! មិនព្រមទេ..បើទៅប្រពន្ធនឹងរត់ទៅdaeguវិញ ហើយមិនមកវិញទេ! ចាំមើលទៅ " Tae យំរំអុកនាយមិន ឲ្យទៅណាទេត្រូវតែនៅផ្ទះជាមួយគេមិនចឹងទេចេញពីផ្ទះ នឹងហើយ ។ លេងចឹងៗអីកូនខ្ញុំ ><
" ប្ដីទៅធ្វើការតើពេលល្ងាចក៏មកវិញហើយកុំបែបនេះអីណាក្មេងឆ្លាតស្ដាប់សម្ដីប្ដីទើបល្អណា " JK ចូលទៅនិយាយលួងលោមថេយ៍ក្រែងបានឈបើរករឿងទៀត មកលើកនេះមិនរកប៉ារបស់គេទេតែមករករឿងគេវិញម្ដង ហើយសាហាវជាងមុនទៀតបានគេថ្នមបានចិត្តបាត់ ><
" ហឹក! ទៅធ្វើការក៏មិនឲ្យទៅដែល..ប្ដីត្រូវនៅជាមួយអូន បើបងទៅមានអ្នកណាបម្រើអូនទៅ " Tae មែនហើយបើ នាយទៅធ្វើការបាត់តើមានអ្នកណានៅចាំបម្រើគេទៅបាន ប្ដីនៅក្បែរនឹងហើយស្រួលមិនបាច់ហត់ច្រើន ។
" អ្នកបម្រើមានតើអូន! អាចប្រើគេបាន " JK
" អត់ទេៗ! ប្រើប្ដីស្រួលជាងកុំទៅអីណា..ប្ដីលែងស្រលាញ់ ប្រពន្ធហើយមែនទេ? ពេលទៅតាមគេនិយាយថាស្រលាញ់ពេញៗមាត់ដល់ពេលឥលូវចង់ទុកប្រពន្ធចោល " Tae ខ្សឺតខ្សកនិយាយរៀបរាប់នៅនឹងហើយមើលទៅគ្មានបានទៅ ក្រុមហ៊ុនទេដឹងតែនៅផ្ទះនឹងហើយបើប្រពន្ធរំអួយម្លឹងៗអ្នកណាដាច់ចិត្តទៅចោលទៅលោកអើយ ><
នាយមិននិយាយច្រើនក៏បានចុះទៅខាងក្រោមជាមួយនឹង ថេយ៍គេទៅរកលោកចននឹងហើយ ។
" ប៉ា! ថ្ងៃនេះខ្ញុំអត់ទៅក្រុមហ៊ុនទេ " JK
" ម៉េចចឹង? ឯងឈឺអីមែនទេបានមិនទៅ " លោកចនចងចិញ្ចើមឆ្ងល់ព្រោះតាមធម្មតានាយមិនដែលឈប់ទេគឺទៅរាល់ថ្ងៃតែថ្ងៃនេះមកសុំគាត់ឈប់បែបនេះក៏ចម្លែកចិត្ត
" គឺថេយ៍នឹងណាប៉ា! គេមិនឲ្យខ្ញុំទៅទេចាំស្អែកខ្ញុំចាំទៅវិញថ្ងៃនេះប៉ាឲ្យគេទៅមើលជំនួសទៅ " Jk
" រករឿងច្រើនមែនប្រពន្ធឯងនេះ " លោកចន ក្រវីក្បាលហួសចិត្តនឹងថេយ៍តែម្ដងហើយគាត់ខំសប្បាយចិត្តដែលមិន មករករឿងគាត់ទៀតតែបែរជាទៅរករឿងដាក់កូនប្រុស គាត់ទៅវិញហើយមកលើសមុនទៀតតែម៉ាកៗនឹងទៅដឹង តែក្រុមហ៊ុនមិនដំណើរទៀតមិនខានទេ ។ កូនប្រសារមួយ នេះមានតែមួយគ្មានពីររកមើលទៅបើបានកូនប្រសារដូច កូនថេយ៍ ><
TO BE CONTINUED...
>< PICH ><
ESTÁS LEYENDO
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Acciónប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20
PART 26 : ប្ដីឈប់ស្រលាញ់ប្រពន្ធហើយមែនទេ?
Comenzar desde el principio
