" ហុឹស! ឆាប់ចេញណាប្ដីចាំប្រពន្ធសម្លាញ់ " JK ស្រែកបន្ត ឲ្យនាយតូចបានលឺហើយក៏ឡើងទៅគេងឲ្យស្រួលខ្លួនតិច សិនទៅទម្រាំថេយ៍រួចរាល់ ។
< មួយសន្ទុះក្រោយ >
" អុះ! មកឈរអីនៅមុខបន្ទប់ទឹកនឹង " Tae ភ្ញាក់ព្រឺតស្មាន តែជាស្អីតាមពិតជាប្ដីរបស់គេសោះចេះមកឈរនៅមុខនឹង ទៅកើតដែរចង់បំភ័យគ្នាឬយ៉ាងម៉េចនឹង ><
" លបមើល...អរ~គឺចាំអូនចេញមកយូរពេកក៏មកឈរនឹងតែ ម្ដងទៅ " JK មិញគេច្រឡំមាត់សំណាងហើយចេះឈប់ទាន់បើនិយាយបន្តទៀតត្រូវមិនខានទេមើលទៅត្រូវថ្ងៃមុនមិនទាន់បាត់ឈឺស្រួលបួលផងបើត្រូវទៀតទ្រោមហើយ
" ហឹម..ចូលទៅតាមសម្រួលណាប្ដីសម្លាញ់ " Tae ស្ញេញ ដាក់នាយយ៉ាងស្រស់ទើបដើរទៅមុខកញ្ចក់ដើម្បីអង្គុយជូតសក់ឲ្យបានស្ងួតនឹងអាលបានចូលគេងកំពុងងងុយផង
[ ... ]
" ហឺយយ...ហេតុអីខលមិនចូល? ស្រលាញ់ៗតែបែរជាខល ទៅមិនចូលហើយនៅមិនមករកយើងទៀត " ស្រីស្អាតរូប ស្រស់ស្រែកឡើងលឺលាន់ពេញផ្ទះបោករបស់របរខ្ចេចអស់ ហើយធ្វើឲ្យប៉ារបស់នាងអត់សួរមិនបាន ។
" មានរឿងអីកូនបានបោះរបស់ពេញនឹងចឹង " លោកLee ចូលមករកកូនស្រីបណ្ដូលចិត្តរបស់ទាំងចម្ងល់តើអ្នកណាធ្វើឲ្យកូនគាត់ខឹងទៀតហើយ
" ប៉ា! បងគុកមិនខលមករកកូនទេ..ហើយនៅខកណាត់កូន ទៀតប៉ាជួយចាត់ការឲ្យកូនបន្តិចទៅណាប៉ា..ហឹកៗ.. " Rin នាងយំទួញសោកប្រាប់ប៉ារបស់នាងឲ្យជួយព្រោះមានតែ គាត់ទេដែលអាចចាត់ការឲ្យនាងបាន
" អាសង្សាររបស់កូននឹងមែនទេ? " លោកLee រីនគ្រាន់តែ ងក់ក្បាលបញ្ជាក់ឲ្យប៉ានាងបានដឹងប៉ុណ្ណោះតែក៏នៅពេប ដដែលនឹងព្រោះនៅមិនសុខចិត្តរឿងJKនឹងឯងថាមកជួបតែ ក៏បាត់សឹងមិនឃើញសោះខលមកប្រាប់បន្តិចក៏គ្មានដែល
[ ... ]
JKបានចេញមកពីបន្ទប់ទឹកវិញដោយមានតែកន្សែងរុំត្រឹមចង្កេះប៉ុណ្ណោះនាយដើរមកយកខោអាវតែបានដៀងទៅមើលថេយ៍ដូចគ្នាចង់ដឹងថាគេគេងលក់ឬនៅតែក៏មិន បានលឺសម្លេងអ្វីដែលចឹងបានន័យថាគេងបាត់ហើយ ។ នាយក៏បានស្លៀកពាក់រួចរាល់ហើយក៏ដើរមករកនាយតូច រួចក៏ដាក់ខ្លួនអង្គុយលើពូកថ្នមៗខ្លាចថាថេយ៍ភ្ញាក់ ។ វែកសក់ ដែលបានបាំងមុខថេយ៍បន្តិចហើយក៏អោនទៅថើបថ្ពាល់ ប៉ោងៗនោះថើរៗមិនហ៊ានថើបខ្លាំងទេខ្លាចភ្ញាក់...
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Actionប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20
PART 26 : ប្ដីឈប់ស្រលាញ់ប្រពន្ធហើយមែនទេ?
Start from the beginning
